ប្រុសៗដែលស្ថិតក្នុងតារានិករទាំង៤នេះ ជាមនុស្សមានមន្តស្នេហ៍បំផុត ទាក់ទាញតាំងពីជួបលើកដំបូង

១ . Gemini

1

Gemini គឺជាក្មេងប្រុសសំណាងម្នាក់នៅក្នុងចំណោមតារានិរទាំងអស់។ ពួកគេមិនចាំបាច់ព្យាយាមបង្ហាញ ឬធ្វើអ្វីដើម្បីទាមទារចំណាប់អារម្មណ៍ពីអ្នកដទៃក៏បានដែរ។ ជាធម្មជាតិនៃចរិតទន់ភ្លន់ រ៉ូមែនទិករបស់គេ គឺអាចធ្វើឱ្យមនុស្សស្រីស្រឡាំងកាំង ជាប់ចិត្តបាត់ទៅហើយ។

បុរស Gemini គឺជាមនុស្សដែលយើងមិនអាចបដិសេធបានថា ពួកគេទាក់ទាញស្ត្រីចាប់តាំងពីជួបលើកដំបូងមកម្ល៉េះ។ Gemini មានលក្ខណៈស្រើបស្រាល និងរ៉ូមែនទិកខ្លាំងណាស់នៅក្នុងធម្មជាតិរបស់គេ។ ហេតុដូច្នេះហើយ ដែលធ្វើឱ្យមនុស្សស្រីមួយចំនួនតែងតែជាប់ចិត្ត លង់ស្នេហ៍គេដកចិត្តមិនរួចទេ។

ក្មេងប្រុសនៃរាសីចក្រនេះ ក៏ជាមនុស្សដែលពូកែវោហាស្ដីមិនធម្មតាឡើយ។ ពួកគេមិនត្រឹមតែមានអារម្មណ៍រំជួលចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្វាហាប់ និងក្លាហានថែមទៀតផង។

ប៉ុន្តែ មានតែមនុស្សស្រីដែលមានសមត្ថភាព និងឆ្លាតវៃតែប៉ុណ្ណោះ ដែលអាចយកចិត្ត និងបេះដូងបុរសដែលស្ថិតក្នុងតារានិករនេះបាន។ យ៉ាងណាមិញ Gemini ជាមនុស្សដែលអាចឆក់យកបេះដូងស្រីៗបានយ៉ាងងាយបំផុត។

២. Leo

2

មនុស្សកើតនៅក្រោមក្រុមតារានិករ Leo ជាពិសេសបុរសមានភាពទាក់ទាញយ៉ាងខ្លាំងពីបុគ្គលិកលក្ខណៈរហូតដល់រូបរាងកាយខាងក្រៅរបស់គេ។

Leo ជាមនុស្សដែលមានភាពត្រជាក់ និងមានទំនុកចិត្តខ្ពស់ចំពោះខ្លួនឯង ហើយក៏ជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ និងបើកចំហរក្នុងទំនាក់ទំនងផងដែរ។ ដូច្នេះក្មេងស្រីមិនភ័យខ្លាចក្នុងការទាក់ទង និងចែចង់ពួកគេទេ។

Leo ក៏ជាមនុស្សដែលមានចិត្តល្អ និងមានភាពរីករាយជាប់ជានិច្ច។ ការលេងខ្លួន និងកែលម្អរូបរាងរបស់គេ រឹតតែធ្វើឱ្យគេមានមន្តស្នេហ៍ និងឆក់យកចិត្តស្រីៗបានយ៉ាងងាយ។ បុរសស្ថិតក្នុងតារានិករនេះ ពួកគេអាចល្បួងចិត្តស្រីៗចាបតាំងពីបានជួបលើដំបូង។

ពួកគេក៏ងប់ងល់នឹងស្នេហាដែរ។ ពួកគេធ្វើឱ្យមនុស្សស្រីជាច្រើនមិនលង់ស្នេហ៍លើគេ ដោយហ៊ានទាំងសារភាពថាស្រឡាញ់មនុស្សប្រុសនេះ ដោយមិនមានការខ្មាសអៀនថែមទៀតផង។

៣. Libra

3

Libra ជាមនុស្សប្រុសដែលមានភាពទាក់ទាញ សុភាពរាបសា និងទន់ភ្លន់បំផុតចំពោះស្រីៗ។ Libra មិនត្រឹមតែជាមនុស្សឆ្លាត យុត្តិធម៌ ឆើតឆាយ ហាយសូ ប៉ុណ្ណោះទេ ថែមទាំងជាមនុស្សដែលចេះជួយសង្គម មានភាពរីករាយ និងចូលចិត្តលើកទឹកចិត្ត ជួយអ្នកដទៃថែមទៀតផង។ បុរសដែលមានមោទកភាពនេះ ដឹងពីរបៀបវាយលើចិត្តសាស្ត្ររបស់ស្ត្រី មានភាពសប្បុរស និងការគិតពិសេសខុសពីបុរសដទៃទៀត។

ដូច្នេះ Libra គឺជាបុរសដែលស្ថិតក្នុងក្ដីប្រាថ្នា ការស្រមៃចង់បានពីមនុស្សស្រីជាច្រើន។ ពួកគេច្រើនតែលេចចេញនូវរូបរាងស្រស់ស្អាតគួរឱ្យស្រឡាញ់ មានចរិតល្អ និងទន់ភ្លន់គួរឱ្យទាក់ទាញ។

មិនថាអ្នកស្គាល់គ្នា ឬមនុស្សចម្លែកទ គេតែងតែបង្ហាញនូវទឹកមុខស្រស់ស្រាយ ញញឹម រាក់ទាក់អ្នកជុំវិញខ្លួន ដោយមិនចេះប្រកាន់ ឬរើសអើងអ្នកណាម្នាក់ឡើយ។ ចំណុចនេះហើយ ដែលធ្វើឱ្យស្រីៗលង់ស្រឡាញ់ Libra ដកចិត្តមិនរួច ព្រោះតែស្នាមញញឹមដ៏មានមន្តស្នេហ៍។

៤. Capricorn

4

បុរស Capricorn ទាក់ទាញក្មេងស្រីដោយរូបរាងចាស់ទុំ និងគំនិតរបស់គាត់នៅពេលមើលឃើញដំបូង។ បុរសនេះមានចំណេះដឹង មានទំនួលខុសត្រូវ មានចក្ខុវិស័យវែងឆ្ងាយ ហើយពួកគេមានសមត្ថភាពជះឥទ្ធិពលដល់មនុស្សជាច្រើន។

ស្តាយល៍វិធីនិយាយរបស់ពួកគេ ជាចំណុចទាក់ទាញ ដែលគេអាចធ្វើឱ្យស្រីៗដែលមានវ័យក្មេងៗជាងគេ ជាប់ចិត្តលើគេដោយមិនគិតពីវ័យ ឬអាយុនោះឡើយ។

រាល់ពេលដែលវាលេចចេញមក Capricorn តែងតែគ្របដណ្តប់ដោយសោភ័ណភាពត្រជាក់ និងអាថ៌កំបាំង ប៉ុន្តែពោរពេញទៅដោយវេទមន្តពិសេស។ ពួកគេមានអាថ៌កំបាំង ភាពសមហេតុផល និងមានស្មារតីរឹងមាំយ៉ាងខ្លាំង។

ក្មេងស្រីចូលចិត្តធ្វើជាដៃគូជាមួយមនុស្សដូចជា Capricorn ហើយជារឿយៗត្រូវបានគ្របដណ្ដប់ដោយប៉ុន្តែ Capricorn តែងតែមានភាពព្រងើយកន្តើយ ចូលចិត្តបង្ហាញនូវអាកប្បកិរិយា ស្ដង់ដារខ្ពស់របស់ខ្លួនចំពោះមនុស្សដែលចាប់ចិត្តលើគេទៅវិញ​៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក ​(ក្នុងស្រុក)