មកស្គាល់កាំភ្លើងលបបាញ់(Sniper)៥ប្រភេទបាញ់​បាន​ឆ្ងាយបំផុត​

អ្នកបាញ់ស៊ីបគឺជាទាហានម្នាក់ដែលបានទទួលការបណ្តុះបណ្តាលយ៉ាងពិសេសបំផុត​ហើយ​អាច​លាក់ខ្លួន​ក្នុងភាព​ស្មុគស្មាញនៃ​សង្គ្រាមគ្រប់​ស្ថានភាព​ជាមួយនិង​ជំនាញបាញ់ត្រង់របស់​ពួក​គេ។ ពួក​គេ​អាច​លាក់ខ្លួនលើតំបូលផ្ទះឬ​អាគារ ក្នុងព្រៃ តំបន់ភក់ ឬ​កន្លែងណាមួយដែល​សត្រូវមិនអាច​មើល​ឃើញឬ​ចាប់​អារម្មណ៍។

Sniper_ _sara_stalvey

គោលដៅចម្បងបំផុតរបស់​ពួក​គេ​គឺសម្លាប់​សត្រូវ បំផ្លាញអាវុធ​ដោយ​ការ​ប្រើប្រាស់គ្រាប់កាំភ្លើងតិចបំផុត (One shot, One Kill) តាម​តែ​អាច​ធ្វើ​បានដើម្បី​គោលបំណងធំ​ណាមួយ។​ចាប់​តាំង​ពីអ្នក​លប់​បាញ់​ដើរតួនាទីសំខាន់​ក្នុង​ការវាយឆ្មក់ អ្នក​លបបាញ់ទាំងនោះចាំបាច់​ត្រូេះ​តែរក​កន្លែងលាក់ខ្លួន​ហើយ​រង់ចាំរយៈពេលយូរ អត់ធន់ ហើយ​កេះកៃតែម្ដង​គឺ​សម្រេច​តួនាទី។

No Cover

ចក្ខុមុតល្អ ការស៊ូទ្រាំនិង​អាកាសធាតុ និងសមត្ថភាពក្នុងការគ្រប់គ្រងអាវុធ គឺជាជំនាញមូលដ្ឋានសម្រាប់អ្នកបាញ់បស៊ីប។ ប៉ុន្តែជំនាញទាំងអស់នេះគឺគ្មានប្រយោជន៍ទាល់តែសោះ ប្រសិនបើពួក​គេ​គ្មានកាំភ្លើងល្អសម្រាប់បាញ់។ ក្នុងបណ្ដាញអិនធែណិត មាន​ការ​ជជែកវែកញែកជា​ច្រើន​អំពី​កាំភ្លើង​ដែល​មាន​គុណភាពល្អ​សម្រាប់​ទាហានលបបាញ់។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! KnongSrok សូមបង្ហាញកាំភ្លើងបាញ់ស៊ីប​ល្អបំផុត​ដែល​បាញ់​បាន​ឆ្ងាយ(គ្រាប់ហោះ)បំផុត​ហើយ​យើងរៀបចំណាត់​ថ្នាក់​តាមគុណភាព​និង​លក្ខណៈយុទ្ធសាស្រ្តនៃកាំភ្លើង៖

#1 – British L96A1 sniper rifle

118787354_221881522875517_8655381728163381152_o

វា​ត្រូវបាន​គេ​បង្កើតឡើងក្នុង​ចក្រភពអង់គ្លេស​នៅ​ឆ្នាំ១៩៨២​ហើយមកដល់បច្ចុប្បន្ន​វា​ជាផ្នែកមួយរបស់កងទ័ពជាតិអង់គ្លេស។​សម្រាប់​កាំភ្លើង​នេះ​កំណត់​ត្រា​បាញ់​បាន​ឆ្ងាយបំផុត​ចំ​គោលដៅ​គឺ២៤៧៥ម៉ែត្រ។

#2 – British Accuracy International AW50 sniper rifle

118777621_221881549542181_4722313641833773682_o

វាជាកាំភ្លើងបាញ់ស៊ីបបំពាក់គ្រាប់ខ្នាតធំរបស់​អង់គ្លេស បំពាក់ដោយដែកមេកានិចរំកិលគ្រាប់។ វា​អាច​បាញ់​ចំ​គោលដៅក្នុង​រយៈចម្ងាយជាង​២គីឡូម៉ែត្រ​ហើយ​មួយបង់​មាន​៥​គ្រាប់។  កាំភ្លើង​នេះអាច​បាញ់​ទម្លុះជញ្ជាំងក្រាស់បាន​យ៉ាង​ស្រួលហើយ​គ្រាប់​វា​មានទំហំ .50 BMG។

#3 – US Barrett M82 sniper rifle

118911041_221881572875512_1514112949104189482_o

មួយ​នេះ​ជា​កាំភ្លើង​របស់​អាមេរិក​ដែល​ប្រើ​ប្រាស់គ្រាប់​ធំ កម្លាំងខ្លាំង​ផលិត​ដោយ​ក្រុមហ៊ុន Barrett Firearms។ វា​ផលិត​ឡើង​តាម​បច្ចេកវិទ្យាទំនើប​ហើយ​វា​អាច​បាញ់ក្នុង​រយៈចម្ងាយដែល​មាន​សុវត្ថិភាពជាមួយកម្លាំងគ្រប់បុកខ្លាំង ហើយ​មាន​ទំនុកចិត្តក្នុងការ​កាន់។

#4 – Russian Orsis T-5000 sniper rifle

118778967_221881599542176_9149933676368716654_o

កាំភ្លើងដែល​ឈរចំណាត់ថ្នាក់ទីបួននៅក្នុងបញ្ជីនេះគឺ​ជាកាំភ្លើងបាញ់ស៊ីបដែលបានកាន់កាប់ដោយទំនុកចិត្តតាមបច្ចេកវិទ្យាចុងក្រោយបំផុតដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុនឯកជនរុស្ស៊ី Promtekhnologii ។

#5 – US CheyTac M200 Intervention sniper rifle

118887538_221881622875507_7739749352433665635_o

មួយនេះ​ជា​កាំភ្លើង​ដែល​ប្រើ​ប្រាស់​ទំហំគ្រាប់​ធំ​ហើយ​ផលិត​ក្នុង​ទសវត្សឆ្នាំ២០០០​ក្នុង​សហរដ្ឋអាមេរិក។ វា​ផលិត​ឡើង​ក្នុង​គោលបំណងកម្ចាត់​សត្រូវ​ឬ​គោលដៅក្នុងរយៈចម្ងាយលើស​ពី​២​គីឡូម៉ែត្រ។