ស្រឡាញ់អ្នកខូចចិត្តដូចគ្នាទៅ ទើបគេយល់ពីក្ដីស្រឡាញ់ ហើយមិនធ្វើឱ្យយើងខូចចិត្តទៀតទេ

ពេលវេលាដែលយើងខូចចិត្ត ឈឺចាប់ ព្រោះតែនរណាម្នាក់ នោះនឹងនាំចិត្តយើងឱ្យចង់ទៅរកកន្លែងដែលស្ងប់ស្ងាត់ ដើម្បីបំបាត់អារម្មណ៍ឈឺចាប់ ឬកន្លែងដែលថ្មីៗ ជួបមនុស្សថ្មីៗដើម្បីរំសាយអារម្មណ៍ជាមួយនឹងអ្នកចាស់។ ប៉ុន្តែពេលវេលានោះហើយ ក៏ជាពេលដែលនាំយើងឱ្យជួបមនុស្សថ្មីពិតប្រាកដមែន ហើយក៏គេអាចនឹងជាមនុស្សដែលយើងជ្រើសរើសទៅថ្ងៃមុខផងក៏ថាបាន។

120105399_3163421033706685_9057484664913437525_n

ការដែលបានជួបមនុស្សថ្មី ហៅថាជាពេលវេលានៃការចាប់ផ្ដើមជីវិតថ្មី ប៉ុន្តែរឿងដែលចៃដន្យបំផុតនោះគឺ អ្នកថ្មីនោះក៏ជាមនុស្សដែលឆ្លងកាត់ការឈឺចាប់ និងខូចចិត្តដូចជាយើងអ៊ីចឹងដែរ ដូច្នេះ បើយើងអាចក្លាយជាមនុស្សពីរនាក់មើលចិត្តថ្លើមគ្នាវាពិតជាល្អណាស់ ស្រឡាញ់ ឬជ្រើសមនុស្សដែលខូចចិត្តដូចគ្នា មានអ្វីដែលមិនល្អទៅ? មនុស្សធ្លាប់ខូចចិត្ត ធ្លាប់ឆ្លងកាត់ជីវិតស្នេហាបរាជ័យ ច្បាស់ណាស់ថា គេនឹងយល់ច្បាស់ពីអត្ថន័យនៃស្នេហា គេស្គាល់ច្បាស់ពីការស្រឡាញ់ អ្វីដែលសំខាន់គឺ គេនឹងមិនធ្វើឱ្យយើងឈឺចាប់ទៀតឡើយ។

120134488_3163421017040020_6785407468341425739_n

មួយឆាកជីវិត ធ្លាប់ខូចចិត្ត ខកចិត្តព្រោះតែរឿងស្នេហា១ដង ឬ២ដង ក៏ហៅថាល្អដែរ ដើម្បីឱ្យយើងរឹតតែច្បាស់លាស់ ចេះមើលមនុស្សដើម្បីជ្រើសគេយកមកធ្វើជាគូជីវិតពិតមិនឱ្យខុសដូចពេលមុនៗ ដើម្បីឱ្យយើងចេះប្រុងប្រយ័ត្នចំពោះមនុស្សដែលនឹងចូលមកក្នុងជីវិតរបស់យើងជាថ្មី អ្វីៗវាមិនមែនចេះតែអាក្រក់រហូតទេ គ្រប់យ៉ាង វាមិនមែនចេះតែត្រូវខូចចិត្តគ្រប់រឿងឡើយ ពេលខ្លះ បន្ទាប់ពីការឈឺចាប់ខូចចិត្តហើយ​ វានឹងបង្រៀនឱ្យយើងចេះរឹងមាំឡើងវិញ វានឹងជួយឱ្យយើងចេះការពារខ្លួនឯង និងចេះមើលថែមនុស្សដែលល្អៗចូលមកក្នុងជីវិត ហើយក៏ចេះដើរចេញពីមនុស្សដែលមិនល្អនៅក្នុងជីវិតរបស់យើងដូចគ្នា៕

120138428_3163420947040027_5566142009079503091_n

120235009_3163420980373357_805751825997087759_n

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ