រឿងអប់រំខ្លី «ពែងតែ»៖​ រសជាតិឈ្ងុយឆ្ងាញ់នៃតែមិនប្តូររសជាតិព្រោះតែពែងល្អ ឯគុណភាពជីវិតអាស្រ័យលើសុខភាពផ្លូវចិត្តដែលនាំសន្តិភាព​ មិនបានមកពីរបស់លម្អខាងក្រៅឡើយ​(មានវីដេអូ)

ជាការពិតណាស់សព្វថ្ងៃនេះមនុស្សម្នាក់ៗ​ តែងតែប្រឹងប្រែងស្វែងរក​​ និងចង់ធ្វើឱ្យជីវិតខ្លួនឯងមានភាពល្អប្រសើរ​ តាមរយៈការស្វះស្វែងបំពេញតម្រូវការខាងក្រៅ​ ដូចជារូបរាង​ ការតាក់តែង​​ សំភារៈនិយម​ និងភាពស៊ីវីល័យជាដើម។

តែបើសង្កេតតាមការជាក់ស្តែង​មនុស្សភាគច្រើនកាន់តែមានបាន​ កាន់តែស៊ីវីល័យ​ គុណធម៌ជីវិត​ និងសេចក្តីសុខនៅក្នុងជីវិតកាន់តែបាត់បង់បន្តិចម្តងៗ។​ ហេតុនេះហើយ​ តើសេចក្តីសុខពិត​ និងគុណភាពជីវិតពិត ដែលនាំមកនូវសុភមង្គល និងសន្តិភាព​ ពិតជាអាស្រ័យទៅលើរបស់របរក្រៅខ្លួន ឬយ៉ាងណា?

Screen Shot 2020 10 12 At 2.29.16 PM

ជាក់ស្តែង ការពិតទៅ​ ជីវិតមនុស្សម្នាក់ៗដែលមានក្តីសុខ​ និងសន្តិភាពក្នុងសង្គមមិនមែនបានមកពីរបស់ក្រៅខ្លួនឡើយ​​ សេចក្តីសុខពិតគឺកើតពីចិត្ត​ ចិត្តដែលមានគុណភាព​ ចិត្តដែលនាំឱ្យមានសន្តិភាពដល់ជីវិត​ និងសហគមន៍ដែលយើងរស់នៅ។​  នេះបើយោងតាមវីដេអូរឿងអប់រំខ្លីដែលមានចំណងជើងថា​ «ពែងតែ​ »​ក៏បានបង្ហាញពីអត្ថន័យដ៏មានតម្លៃដែរថា៖

Screen Shot 2020 10 12 At 2.18.39 PM

Screen Shot 2020 10 12 At 2.44.54 PM

«រសជាតិតែ​មិនបានផ្លាស់ប្តូ​ររសជាតិពិតប្រាកដដោយសារតែពែងដែលដាក់តែនោះទេ ពែងប្រណីតយ៉ាងណាក៏មិនអាចជួយឱ្យតែកាន់តែឈ្ងុយឆ្ងាញ់ជាងមុនដែរ បើស្លឹកតែគឺជាតែដែលគ្មានគុណភាព ហើយទឹកមិនល្អ ។

Screen Shot 2020 10 12 At 2.21.27 PM

Screen Shot 2020 10 12 At 2.21.36 PM

ហើយមនុស្ស​ ឬសង្ឃវិញ​ ទោះស្លៀកសំលៀកបំពាក់ល្អ​ប្រណីត​ ឬចីពរ​២ ៣ជាន់​ ពណ៌ឆើតឬក៏អត់ ក៏មិនអាចជួយឱ្យគុណភាពជីវិតបានប្រសើរឡើងនោះទេ ។ ពោល ស្លឹកតែល្អ​​ទឹកល្អផ្តល់រសជាតិពិតប្រាកដ ឯគុណភាពជីវិតអាស្រ័យសុខភាពផ្លូវចិត្ត ហើយចិត្តដែលមានគុណភាព ផ្តល់សន្តិភាពផ្លូវចិត្ត​ ដល់ផ្ទះដែលយើងរស់នៅ និងសហគមន៍ដែលយើងរស់នៅអាស្រ័យ ។​ ដូច្នេះមានសន្តិភាពនៅក្នុងសហគមន៍ ប្រសើរជាងមានកុដិប្រណីត​ ឬផ្ទះប្រណីតស្នាក់នៅទៅទៀត»។

Screen Shot 2020 10 12 At 2.21.03 PM

ដើម្បីឱ្យកាន់តែជ្រាបច្បាស់​ សូមទស្សនាវីដេអូអប់រំខ្លីមានចំណងជើងថា​«ពែងតែ​ »​ខាងក្រោមនេះទាំងអស់គ្នា​៖

Screen Shot 2020 10 12 At 2.27.21 PM

Screen Shot 2020 10 12 At 2.27.35 PM

Screen Shot 2020 10 12 At 2.22.57 PM

អំពីអ្នកសរសេររបស់យើង៖ Writers