កាន់តែឡូយធំទូលាយញាក់សាច់! តោះជុំគ្នាហ្ហី Color Cup សាខាមាត់ទន្លេថ្មី បើកដំណើរការចាប់ពីថ្ងៃនេះហើយ

អ្នកណាមិនល្បីថា Color Cup Cambodia គឺជាផាប់ដ៏ល្បីមួយកន្លែងដែលបម្រើម្ហូបអាហារឆ្ងាញ់ៗ​ និងភេសជ្ជៈគ្រប់ប្រភេទ ជាមួយបរិយាកាសតុបតែងហាងយ៉ាងស្រស់ស្អាតប្លែកខុសពីហាងដទៃ ស័ក្តសមសម្រាប់ការជួបជុំមិត្តភក្តិ និងក្រុមការងារនាពេលល្ងាចៗសម្រាកពីការងារ។

121571996_2779160262296181_7067863828806132902_o

ទោះទើបដំណើរការរយៈពេលខ្លីមែនពិត តែ Color Cup បានអភិវឌ្ឍន៍ខ្លួនយ៉ាងសម្បើមដោយការពង្រីកទីតាំងកាន់តែធំជាងមុន និងទទួលបានអតិថិជនគាំទ្រទទួលទានពេញៗហាងស្ទើរគ្មានកន្លែងអង្គុយជារៀងរាល់ថ្ងៃ ហេតុនេះហើយដើម្បីតបតាមការគាំទ្ររបស់អតិថិជនដែលមានការកើនឡើនជាបន្តបន្ទាប់ពេលនេះ Color Cup បានពង្រីកបន្ថែមសាខាថ្មីមួយទៀតហើយ​ កាន់តែស្រស់ស្អាតធំទូលាយជាងមុន អាចបើកបម្រើអតិថិជនកាន់តែច្រើនជាងមុនទៅទៀតនោះគឺសាខាត្រើយម្ខាងប្របមាត់ទន្លេតែម្តង​ ជាមួយបរិយាកាសកាន់តែត្រជាក់ស្រស់ស្រាយពីជំនោរទឹកទន្លេត្រជាក់ត្រសៀកថែមទៀតផង។

Photo_2020 10 18_12 13 11 (6)

Photo_2020 10 18_12 13 11 (5)

Photo_2020 10 18_12 13 10 (5)

សម្រាប់ទីតាំង Color Cup ថ្មីសាខាមាត់ទន្លេ មានឈ្មោះថា Color Cup Riverside នេះផងដែរ បានចាប់ផ្តើមបើកដំណើរការសាកល្បងបម្រើអតិថិជនទាំងអស់មកទទួលទាន ចាប់ពីថ្ងៃអាទិត្យ​ ទី១៨ ខែតុលា ឆ្នាំ ២០២០ នេះតទៅហើយ។ ហើយលោកអ្នកក៏អាចទទួលបានកាត ​Coupon  បញ្ចុះតម្លៃពិសេស ២០% សម្រាប់សាខាមាត់ទន្លេថ្មីនេះផងដែរ ដោយអាចទៅទទួលយកកាតបញ្ចុះតម្លៃនេះនៅសាខាគីរីរម្យចាប់ពីថ្ងៃតទៅ រហូតអស់ពីស្តុក។

ដូច្នេះកុំខកខានមកសាកល្បងសាខាថ្មីបរិយាកាសប្លែក ការតុបតែងហាងស្អាតឡូយអស់ទាស់ ម្ហូបអាហារក៏ឆ្ងាញ់ពិសា ថែមទាំងមានទីតាំងថតរូបកម្សាន្តសុទ្ធតែស្រស់ស្អាតថែមទៀតផងនេះឱ្យសោះ។

121441631_2779185952293612_1146251418375960507_o (1)

121105458_2775715502640657_5318268584467857469_o

Photo_2020 10 18_12 13 09

121166364_142809100886023_3728731266467398260_o

គួរបញ្ជាក់បន្ថែមផងដែរថា មកទល់ពេលនេះ Color Cup Cambodia មាន២ទីតាំងធំៗដែលងាយនឹងស្វែងរកដោយ៖

-សាខាទី១៖ មានទីតាំងនៅក្រោយសាលា យុគន្ធរ (ផ្លូវលូ) រួចបត់តាមផ្លូវ ២៩២​ (ច្រកបងម៉ាប់អយស្ទ័រ)

-សាខាថ្មីទី២៖ មានទីតាំងកាន់តែធំទូលាយជាងមុន​ ស្ថិតនៅតាមបណ្តោយមាត់ទន្លេត្រើយម្ខាងតែម្តង (ឆ្លងស្ពានជ្រោយចង្វារបត់ស្តាំតាមរង្វង់មូលតាព្រហ្ម រួចជីះទៅកាន់បណ្តោយមាត់ទន្លេនឹងឃើញ Color Cup Riverside នៅខាងឆ្វេងដៃទល់មុខមាត់ទន្លេ) ។ ហើយសម្រាប់ព័ត៌មានបន្ថែម និងការកក់តុជាមុន លោកអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ​ 010233020/0762222396 ៕

ដើម្បីជ្រាបច្បាស់សូមទស្សនាទីតាំងទាំងតាមរយៈរូបភាព និងវីដេអូនៃសាខា Color Cup Riverside ថ្មីខាងក្រោមនេះទាំងអស់គ្នា៖

Photo_2020 10 18_12 13 11 (2)

Photo_2020 10 18_12 13 10 (4)

Photo_2020 10 18_12 13 10

121284235_142809080886025_705096612473803208_o

121530343_145957137237886_3568607257160097721_o

Artboard 1 Copy

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers