គ្រាន់តែឃើញក៏ស្រក់ទឹកមាត់ដែរ! បឺហ្គឺរសជាតិថ្មីបែបខ្មែរបរទេស កុំភ្លេចសាកល្បងម្តងមើល៍

អាហារបែបបច្ចឹមប្រទេស បរទេស គឺជាអាហាររសជាតិប្លែកពីអាហារខ្មែរយើង តែក៏កំពុងតែពេញនិយមខ្លាំងនៅក្នុងចិត្តប្រជាជនខ្មែរ ពិសេសគឺយុវវ័យតែម្តង. ហើយអាហារបែបបរទេសដែលយើងស្គាល់ជាងគេនោះគឺ បឺហ្គឺ ភីហ្សា មាន់បំពង សាឡាត់ និងម្ហូបជាច្រើន​​ តែប្រសិនជាលោកអ្នកចង់សាកល្បង បឺហ្គឺបែបថ្មី ដែលមានរសជាតិ បែបខ្មែរបរទេសកំពុងតែពេញនិយម និងល្បីខ្លាំងនោះ « សាព័ត៌មានក្នុងស្រុក » សូមណែនាំហាងអាហារមួយកន្លែងនោះគឺ  « ហាងសតវត្យរ៍ទី៩ ( C9 ) » ។

122003464_2056338271168632_4986307825797164021_n

56664549_440012176769032_3680748360916008960_n

« ហាងសតវត្យរ៍ទី៩ ( C9 ) » គឺជាហាងអាហារដែលបើកលក់នៅតំបន់ដែលសម្បូរជនបរទេស ថែមទាំងបើកបម្រើអាហារអឺរ៉ុបពេញនិយមសុទ្ធតែឆ្ងាញ់ៗផងដែរ ដូចជាបឺហ្គឺ សាឡាត់ ស្តេក៍ និងអាហារចៀនបំពងជាច្រើនមុខ តែអាហារដែលល្បីថាមានរសជាតិឆ្ងាញ់ពិសេស និងមានការកែច្នៃប្លែកជាងគេនោះ​​​​គឺបឺហ្គឺ ដែលជាការផ្សំរសជាតិថ្មីបែបខ្មែរបរទេស ល្បីថាឆ្ងាញ់ និងទទួលបានការគាំទ្រពីអតិថិជនដែលមកទទួលទានជាងគេតែម្តង។ ក្រៅពីអាហារបែបបរទេស « ហាងសតវត្យរ៍ទី៩ ( C9 ) » ក៏មានបម្រើភេសជ្ជៈជាច្រើនមុខ ដូចជាកាហ្វេ ភេសជ្ជៈ  Soft Drink និងស្រាបៀរជាច្រើនមុខទៀតផង។

122039129_835005263936386_994731125796532292_o

121970766_2056338264501966_1324827412352487883_n

122350732_2056338301168629_2489950436532063395_n

គួរឱ្យដឹងផងដែរថា « ហាងសតវត្យរ៍ទី៩ ( C9 ) » ប្រសិនជាលោកអ្នកចង់សាកល្បងអាហារបរទេស ជាពិសេសបឺហ្គឺពិសេសនេះ លោកអ្នកអាចស្វែងរក ហាងសវត្យរ៍ទី៩ ( C9 ) បាន ដោតមានទីតាំងស្ថិតនៅផ្ទះលេខ ៥៩c ផ្លូវ១៥៥ ខាងត្បូងផ្សារទួលទំពូង បើកលក់ចាប់ពីថ្ងៃ ចន្ទ័ ដល់សៅរ៍ ពីម៉ោង១១ព្រឹកតទៅ៕

អត្ថបទ៖ ក្នុងស្រុក

រូបភាព៖ So Thea

118783605_797876540982592_7716512406576806904_n

120200486_817757965661116_3069372976952832552_o

71207237_547281712708744_3935473143140843520_n

70850276_533435287426720_8979604613850202112_n

81477481_626003814836533_3374659953129160704_n

121776596_2056322894503503_2671662334111068350_n

121993430_2056322951170164_740981516439731036_n

121736902_2056322837836842_5003750036948144999_n

122063632_2056322794503513_489630336309272711_n

121963317_2056311037838022_1382947395562435996_n

122126815_2056322871170172_2738683972041247297_n

121980557_2056322844503508_497681197207623038_n

121965575_2056310997838026_3067021064738796673_n

122009375_2056309357838190_6215050499921917061_n

121998541_2056309407838185_7219524958037885035_n

122350219_2056309341171525_6011325908477601839_n

84878738_653559528747628_2437469252731535360_n

84538191_655486965221551_874820783052947456_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers