មនុស្សស្រីស្អាតបំផុត នៅពេលដែលនាងមិនមែនជាកម្មសិទ្ធិរបស់អ្នកណា

មនុស្សជាច្រើនតែងតែនិយាយថា “ ស្ត្រីគឺស្រស់ស្អាតបំផុតនៅពេលដែលពួកគេមិនមែនជាកម្មសិទ្ធិរបស់នរណាម្នាក់” ប៉ុន្តែនាងនឹងរឹតតែនៅពេលដែលជ្រើសរើសមនុស្សត្រូវមកធ្វើជាដៃគូជីវិត។

នៅពេលស្ត្រីមិនមែនជាកម្មសិទ្ធិរបស់នរណាម្នាក់ នាងប្រាកដជាមានសេរីភាព និងឯករាជ្យបំផុត។ នាងមិនចាំបាច់គិត ពិបាកចិត្តព្រោះតែអ្នកណា នាងមិនចាំបាច់ផ្លាស់ប្តូរស្ទីលស្លៀកពាក់របស់នាងទៅនឹងអ្វីដែលបុរសចូលចិត្តនោះទេ។ នាងនឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការស្រឡាញ់ និងមើលថែខ្លួនឯងឱ្យកាន់តែល្អប្រសើរ។

124838956_1033192277086312_8941667091009235447_o

នាងអាចបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនដោយសេរី ដោយមិនភ័យខ្លាចការច្រណែន ឬការគ្រប់គ្រងរបស់ដៃគូ។ នាងអាចស្លៀកខោខ្លីៗ ស៊ិចស៊ី បបូរមាត់ពណ៌ក្រហម ស្លៀកសម្លៀកបំពាក់ដែលបង្ហាញរាងរបស់នាងដោយមិនខ្លាចនរណាម្នាក់ហាមឃាត់ឡើយ។

នាងមិនតែងតែក្រៀមក្រំគិតពេលដៃគូធ្វើខុស។ នាងមិនយំ មិនខឹងនៅពេលបុរសនោះមិនយកចិត្តទុកដាក់។ នាងមិនចាំបាច់ខូចចិត្ត ឈឺចាប់ព្រោះតែគេបោះបង់នាងនោះដែរ។​ ដោយគ្មានការព្រួយបារម្ភ និងគំនិតណាមួយដើម្បីរស់នៅប្រកបដោយផាសុកភាព និងមានសេចក្ដីសុខយ៉ាងពេញលេញ។

ប៉ុន្តែ ... ស្ត្រីកើតមកត្រូវបានគេហៅថាជាភេទទន់ខ្សោយ ដូច្នេះប្រសិនបើអ្នកអាចរកបានមនុស្សម្នាក់ដែលអាចផ្ដល់ឱ្យអ្នកនូវការគាំទ្រទាំងផ្លូវចិត្ត និងរាងកាយវាពិតជាមានសំណាងណាស់។ មនុស្សស្រីជោគជ័យខ្លាំងណាស់ ប៉ុន្តែពេលខ្លះគិតពីជីវិតរបស់នាងគឺមានភាពក្រៀមក្រំណាស់ ឯកោពេលខ្លះចង់ចោលអ្វីៗគ្រប់យ៉ាងដើម្បីទុកក្នុងដៃបុរសជាដៃគូ។ គ្រាន់តែចង់មានអារម្មណ៍កក់ក្តៅនៅក្នុងរង្វង់ដៃរបស់គាត់ចង់ត្រូវបានឱប និងការពារដោយគាត់។

125102765_1033192333752973_919487450621391118_o

ប្រសិនបើអ្នកលង់ស្នេហ៍ជាមួយបុរសត្រឹមត្រូវដែលពិតជាស្រឡាញ់អ្នកដោយចាត់ទុកអ្នកជាទ្រព្យសម្បត្តិរបស់គាត់ អ្នកនឹងមានអារម្មណ៍ខុសគ្នាភ្លាមៗរវាងជីវិតដែលនៅម្នាក់ឯង និងជីវិតដែលមានគ្នានៅក្បែរ។

ប្រសិនបើវាជាបុរសដែលស្រឡាញ់អ្នក គាត់នឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យអ្នកក្លាយជាក្មេងស្រីដែលមានសុភមង្គល និងរីករាយបំផុត។ ជាការពិតណាស់ជីវិតនឹងមានពេលវេលា ហើយនៅពេលដែលគ្មាននរណាម្នាក់ល្អឥតខ្ចោះ គ្មាននរណាម្នាក់អាចអះអាងថាគាត់អាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ។ ប៉ុន្តែសូមក្រឡេកមើលការខិតខំ និងការព្យាយាមរបស់បុរសក្នុងទំនាក់ទំនងជាមួយអ្នក។

ស្ត្រីដែលស្រស់ស្អាតជាងគេ គឺនៅពេលដែលនាងមានសុភមង្គលបំផុតនៅក្នុងជីវិតគូ៕

125185248_1033191937086346_1249904653137471652_o

125198203_1033192003753006_7235124438339643307_o

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)