តើអ្នកមានមហិច្ឆតា ក្នុងការគ្រប់គ្រងគូស្នេហ៍អ្នកយ៉ាងម៉េចដែរ?

ជ្រើសរើសរូបមួយដើម្បីដឹងថា តើអ្នកមានមហិច្ឆតាក្នុងការគ្រប់គ្រងលើគូស្នេហ៍របស់អ្នកយ៉ាងម៉េចដែរ?

ក. រូបនៅអក្សរ ក

Screen Shot 2020 12 09 At 2.33.42 PM

មហិច្ឆតាគ្រប់គ្រងក្តីស្រលាញ់របស់អ្នកមានទំហំធំធេង និងខ្លាំងខ្លាណាស់ មិនថាអ្នកផ្សេងព្រម ឬមិនយល់ព្រម អ្នកក៏នឹងទទូចសុំឱ្យអ្នកផ្សេងគោរពប្រតិបត្តិអ្នកដែរ នេះប្រាកដជានឹងកើតឡើងនូវការខកចិត្តយ៉ាងខ្លាំងនៅក្នុងដំណើរការនៃការស្អិតជាប់។

កាន់តែច្រើនដែលអ្នកចង់ត្រួតត្រាមនុស្សកាន់តែច្រើន ដៃគូក៏នឹងទប់ទល់ហើយឆាប់ ឬក្រោយមកចុងបញ្ចប់នឹងបែកគ្នា។ នៅក្នុងទំនាក់ទំនងណាមួយ យើងក៏ត្រូវការភាពឯកជនខ្លះដែរ ដើម្បីអាចធ្វើអ្វីដែលយើងស្រឡាញ់ដោយសេរី ដូច្នេះកុំព្យាយាមបង្វែរស្នេហាឱ្យទៅជាសុបិនអាក្រក់។

ខ. រូបនៅអក្សរ ខ

Screen Shot 2020 12 09 At 2.33.46 PM

មហិច្ឆិតាគ្រប់គ្រងស្នេហារបស់អ្នកមានទំហំធំណាស់ ជាលទ្ធផលវាធ្វើឱ្យអារម្មណ៍ត្រជាក់ ហើយអ្នកទាំងពីរបាត់បង់សមត្ថភាពក្នុងការស្វែងយល់ពីគ្នា។ នៅពេលអ្នកចង់ធ្វើអ្វីមួយ ដៃគូរបស់អ្នកហាមយ៉ាងណា ក៏អ្នកបែរជាមិនស្របតាម នៅតែចេសមានះចង់ឈ្នះ ហើយកីត្រូវតែធ្វើឱ្យបាន។

ដូច្នេះអ្នកក៏អាចនិយាយបានថា អ្នកពិតជាបំពានចំពោះដៃគូណាស់។ ដរាបណាអ្នកមិនអាចផ្លាស់ប្តូរចរិតផ្ទាល់ខ្លួនរបស់អ្នក ឬរឿងស្នេហារបស់អ្នកនឹងបញ្ចប់ដោយការបែកគ្នា។

គ. រូបនៅអក្សរ គ

Screen Shot 2020 12 09 At 2.33.49 PM

អ្នកតែងតែជាមនុស្សដែលចេះអធ្យាស្រ័យ និងចេះយោគយល់ មិនត្រឹមតែទាក់ទងនឹងរឿងរ៉ាវស្នេហាប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អ្វីគ្រប់យ៉ាងដែលកើតឡើងនៅជុំវិញអ្នកដែរ។

អ្នកដឹងថាការគ្រប់គ្រងហួសហេតុធ្វើឱ្យមានភាពតានតឹង អ្នកចង់បានភាពឯកជនផ្ទាល់ខ្លួនរបស់អ្នកផងដែរ ដូច្នេះជាការពិតអ្នកសុខចិត្តគោរពភាពឯកជនរបស់បុគ្គលនោះ។

ទោះយ៉ាងណាក៏ដោយ ជាមួយនឹងចិត្តគំនិតរបស់គូស្នេហ៍ អ្នកក៏ចង់ឱ្យមនុស្សម្នាក់ទៀតស្តាប់អ្នកដែរ មានតែវាល្មមទេក្នុងការបង្កើនសេចក្តីស្នេហា។

ឃ. រូបនៅអក្សរ ឃ

Screen Shot 2020 12 09 At 2.33.53 PM

មហិច្ឆតាគ្រប់គ្រងក្តីស្រឡាញ់របស់អ្នកនៅកម្រិត "ល្អគ្រប់គ្រាន់" ។ អ្នកនឹងមិនត្រួតត្រាសកម្មភាពរបស់ដៃគូទេ ពីព្រោះមូលហេតុចម្បងគឺថាគាត់ / នាងបានផ្តល់ឱ្យអ្នកនូវសុវត្ថិភាពគ្រប់គ្រាន់ ការទុកចិត្តរបស់អ្នកលើមនុស្សម្នាក់ទៀតគឺគ្មានភាពខ្វះខាតឡើយ។

អ្នកទាំងពីរកើតមកជាកម្មសិទ្ធិរួមគ្នា នាពីគំនិតចំណូលចិត្តរបស់អ្នកទៅរកផ្លូវជីវិតអ្នកយល់ពីអ្វីដែលម្នាក់ៗគិត ហើយម្នាក់ទៀតក៏ដូចគ្នាដែរ។ ពេលខ្លះអ្នកចង់ប្រើការគ្រប់គ្រងរបស់អ្នក ប៉ុន្តែមនុស្សម្នាក់ទៀតឆ្លាតពេកក្នុងការទាក់ទាញចិត្តអ្នក៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)