តើមានមនុស្សប៉ុន្មាននាក់ ដែលកំពុងតែខូចចិត្តដោយសារតែស្រឡាញ់អ្នក?

ជ្រើសរើសកាតដែលមានរូបឆ្មាណាមួយ ដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា ក្នុងពេលនេះ តើមានមនុស្សប៉ុន្មាននាក់ដែលកំពុងតែលួចស្រឡាញ់អ្នក ហើយខូចចិត្តព្រោះតែអ្នក?

A. កាតរូបឆ្មាទី ១

Screen Shot 2020 12 09 At 6.33.18 PM

ក្នុងពេលបច្ចុប្បន្ននេះ មានមនុស្សមួយចំនួនធំ ដែលកំពុងតែលួចចាប់អារម្មណ៍លើអ្នក។ ចំនួនមនុស្សដែលដេញតាមអ្នក គឺពិតជាច្រើន ហើយអ្នកពិតជាស្គាល់ពួកគេ ព្រោះចរិតរបស់អ្នកពូកែណាស់ខាងរួសរាយរាក់ទាក់។ យ៉ាងណា អ្នកគួរតែឆ្លៀតយកឱកាសមួយនេះ ដើម្បីបង្កើតទំនាក់ទំនងណាមួយ កុំឱ្យខ្លួនឯងនៅតែឯកាដូចពេលនេះទៀតអី។

B. កាតរូបឆ្មាទី ២

Screen Shot 2020 12 09 At 6.33.24 PM

ថ្មីៗនេះមនុស្ស ១ -២នាក់កំពុងតែស្ថិតនៅចំពោះមុខអ្នក។ ប៉ុន្តែពួកគេមិនហ៊ានចូលមកជិតអ្នកទេ ហើយក៏មិនហ៊ានសារភាពពីអារម្មណ៍របស់ពួកគេដែរ ព្រោះអ្នកមានរូបរាងស្រស់ស្អាត និងមើលទៅហាក់ដូចជាខ្ពង់ខ្ពស់ហួសពួកគេណាស់។ អ្នកគួរតែបង្ហាញភាពស្និទ្ធស្នាលបន្ថែមទៀតចំពោះអ្នកដែលនៅជុំវិញអ្នក។ មានតែពេលនោះទេ ដែលបុគ្គលនោះនឹងមានភាពក្លាហានដើម្បីមករកអ្នក។

C. កាតរូបឆ្មាទី ៣

Screen Shot 2020 12 09 At 6.33.31 PM

ទោះបីជាអ្នកមានមនុស្សជាច្រើនចូលចិត្តវាក៏ដោយ វាគ្រាន់តែបញ្ឈប់នៅកម្រិតដែលមិត្តភក្តិមានអារម្មណ៍ចំពោះគ្នាទៅវិញទៅមកប៉ុនញនោះ វាមិនមែនជាស្នេហារវាងបុរស និងស្ត្រីឡើយ។ អ្នកប្រយ័ត្នប្រយែងពេក ទើបពិបាកក្នុងការមានស្នេហា។ ជាលទ្ធផល អ្នកក៏មិនបើកចំហចំពោះនរណាម្នាក់ដែរ សមត្ថភាពក្នុងការប្រាស្រ័យទាក់ទង និងបង្កើតអារម្មណ៍សម្រាប់ភេទផ្ទុយដែលអ្នកមាន គឺទាបខ្លាំងណាស់។

D. កាតរូបឆ្មាទី ៤

Screen Shot 2020 12 09 At 6.33.39 PM

មានចរិតដែលចូលចិត្តអ្នកដោយស្ងៀមស្ងាត់។ មនុស្សនេះជិតស្និទ្ធនឹងអ្នកប្រហែលជាមិត្តភក្តិ ឬអ្នកស្គាល់គ្នាដែលអ្នកជួបញឹកញាប់។ ពួកគេអាចនឹងចាប់អារម្មណួលើអ្នកជាយូរមកហើយ ប៉ុន្តែមិនហ៊ានសារភាពទេ ព្រោះពួកគេខ្លាចបាត់បង់ទំនាក់ទំនងបច្ចុប្បន្នរបស់ពួកគេជាមួយនឹងអ្នក។ កាន់តែឆ្លាតក្នុងការមើល អ្នកនឹងដឹងថាពួកគេជានរណា៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)