ក្រុមហ៊ុនតូយ៉ូតា ផលិតអាគុយស្ងួតប្រភេទថ្មី សាកថ្មមួយពេញចំណាយពេលត្រឹមតែ១០នាទី បើកបរបានចំងាយជាង៥០០គីឡូម៉ែត្រ

ក្រុមហ៊ុនតូយ៉ូតា បានផលិតអាគុយប្រភេទថ្មី អាចសាកថ្មមួយពេញចំណាយ​ពេលត្រឹមតែ១០នាទី ហើយអាចធ្វើដំណើររហូតដល់ជាង៥០០គីឡូម៉ែត្រ និងមានសុវត្ថិភាពខ្ពស់បំផុត​។ វាគឺជាអាគុយស្ងួត Solid-State battery នឹងក្លាយជាអ្នកដើរតួយ៉ាងសំខាន់ មិនត្រឹមតែសម្រាប់រថយន្តអគ្គិសនីប៉ុណ្ណោះទេ ​ប៉ុន្តែវាក៏សម្រាប់ឧបករណ៍អគ្គិសនីដទៃទៀតដែរ​។

Toyota Battery

បច្ចេកវិទ្យានេះថ្មីដ៏មានសក្តានុពលនេះ នឹងជំនួសដល់ការប្រើប្រាស់ប្រភេទ​អាគុយសេរីចាស់ លីចូមអ៊ីយ៉ុងធម្មតា ចំណេញទាំងចំងាយធ្វើដំណើរ និងពេលវេលាសាកថ្ម។ ក្រុមហ៊ុនតូយ៉ូតានឹងក្លាយ ជាក្រុមហ៊ុនដំបូងគេ ដែលលក់រថយន្តអគ្គិសនីដែលបំពាក់ដោយអាគុយប្រភេទនេះ នៅចុងឆ្នាំ២០២០។

Https___s3 Ap Northeast 1

រថយន្តអគ្គិសនីដែលផលិតឡើង ដោយក្រុមហ៊ុនតូយ៉ូតាប្រើអាគុយប្រភេទថ្មីននេះ នឹងអាចធ្វើដំណើរបានឆ្ងាយជាងពីរដង បើប្រៀបធៀបទៅនឹងប្រភេទរថយន្តអគ្គិសនី ប្រើអាគុយលីចូមអ៊ីយ៉ុងធម្មតា ក្រោមលក្ខខណ្ឌដូចគ្នា។

អាគុយ Solid-State battery រំពឹងថានឹងក្លាយជាជម្រើសដ៏ល្អ សំរាប់ជំនួសអាគុយលីចូមអ៊ីយ៉ុងធម្មតា។ អាគុយប្រភេទថ្មីននេះនឹងកាត់បន្ថយហានិភ័យបានយ៉ាងខ្ពស់ផងដែរ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ សុខ សុវណ្ណនិត្យ

Photo 1531229671778 747a7850060b

តួនាទី ជាអ្នកចែករំលែកពីជីវិតកម្សាន្ត និងចំណេះដឹង។

Tel: 010750015