តើអ្នកមានអារម្មណ៍សប្បាយរីករាយបំផុតនៅពេលណា?

ជ្រើសរើសរូបមួយដែលអ្នកចូលចិត្ត ដើម្បីដឹងពីអារម្មណ៍របស់អ្នក នឹងរីករាយបំផុតនៅពេលណា?

A. រូបទី ១

Screen Shot 2020 12 15 At 11.07.48 AM

អ្នកហាក់ដូចជាស្ថិតក្នុងយុគសម័យមួយទៀត! អ្នកភ្ជាប់ទំនាក់ទំនងបានល្អជាមួយមនុស្ស និងវប្បធម៌ប្រជាប្រិយ។ អ្នកមានអារម្មណ៍រីករាយបំផុតនៅពេលស្តាប់អាល់ប៊ុមដែលអ្នកចូលចិត្ត នៅលើប្លាស្ទិច និងស្លៀកសម្លៀកបំពាក់បែបបុរាណ។

B. រូបទី ២

Screen Shot 2020 12 15 At 11.07.51 AM

អ្នកជាមនុស្សផ្សងព្រេងដែលមានទស្សនៈភ្លឺស្វាងនៃជីវិត! អ្នកមានអារម្មណ៍សប្បាយរីករាយបំផុត និងមានសន្តិភាពបំផុត នៅពេលដែលឈរជើងទទេនៅលើខ្សាច់ ជាមួយរលកដែលនៅចំពោះមុខអ្នក។ អ្នកមានអារម្មណ៍ថា មានទំនាក់ទំនងជាមួយខ្យល់អាកាស សមុទ្រ និងទេសភាពនៃថ្ងៃរៀបលិច។

C. រូបទី ៣

Screen Shot 2020 12 15 At 11.07.56 AM

អ្នកសុបិនចង់រត់ចេញពីបែបយ៉ាងទាំងអស់ ហើយរស់នៅក្នុងផ្ទះតូចមួយនៅកណ្តាលព្រៃ! អ្នកមានអារម្មណ៍រីករាយបំផុតពេលកំពុងដុតនំនៅក្នុងផ្ទះបាយ ពេលនឹកដល់រឿងរ៉ាវដែលកន្លង។ អ្នកភ្ជាប់ជាមួយសត្វ ផ្កា និងសៀវភៅកំណាព្យនៅលើកម្រិតដ៏ជ្រាលជ្រៅមួយ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)