បាល់​ទាត់៖ ក្លិបបាល់​ទាត់​ព្រះខ័នរាជស្វាយរៀងទិញ​បាន​ខ្សែការពារ​សញ្ជាតិ​អៀកឡង់ Patrict Barrett មក​រួម​ក្រុម

ក្លិបបាល់​ទាត់ ព្រះខ័នរាជស្វាយរៀង បានប្រកាស​ពី​ការ​ចុះ​កុងត្រាយក​ខ្សែ​ការពារ Patrict Barrett (Paddy)មក​ជួយក្រុម​ត្រៀម​ប្រកួត​ក្នុងពាន​រង្វាន់ Metfone Cambodian League រដូវ​កាល​២០២១ ដែល​នឹង​ចូល​មក​ដល់​ក្នុង​ខែ​មីនា​ខាងមុខ។

137255926_4038501072849204_9106567525166534836_o

កីឡាករសញ្ជាតិអៀឡង់ ធ្លាប់លេងឱ្យក្លិប Dundee United, Waterford, Galway United F.C., Dundalk និង​ក្លិប​ក្នុង​លីគ​អាមេរិក​FC Cincinnati និង​ ក្លិប​Indy Eleven ដែល​ជាក្លិប​លេង​ក្នុង​លីគ USL Championship នៅ​រដ្ឋ Indiana សហរដ្ឋអាមេរិក។

137271609_4038500892849222_3854011308101262847_o

Patrict Barrett គឺ​ជា​កីឡាករកូតាបរទេស​ទី​៤​ហើយ​របស់​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង ខណៈ​កីឡាករ​ដទៃ​ទៀត​មាន​ដូចជា ៖ Thiago Santos, Privat Mbarga, Daisuke Kobayashi ។ ខ្សែប្រយុទ្ធសញ្ជាតិ​អេស្ប៉ាញ Mika ដែល​ជា​កីឡាករកូតាបរទេស​ទី​៥​ក៏​ក្លិប​គ្រោង​នឹង​ប​ង្ហាញខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះដែរ។

W DugLT_

Inpho_01047337

1392960 E1511460251565

រូបថត៖ Preah Khan Reach Svay Rieng FC