អុជ​ភ្លើងបំភ្លឺ​​ទៀន​មួយ​ដែល​អ្នក​ពេញ​ចិត្ត អាច​ប្រាប់​ពី​តម្រូវការ​ធំ​បំផុត​របស់​អ្នក​នៅ​ឆ្នាំ ២០២១

ស្រមៃ​ថា​អ្នក​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​មួយ​ដែល​ងងឹត​សូន្យ​ឆឹង ហើយ​អ្នក​មាន​ទៀន​ចំនួន ៤ នៅ​ក្នុង​ដៃ ដូច​បង្ហាញ​តាម​រយៈ​រូបភាព​ខាង​លើ ហើយ​គេ​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​អុជ​ភ្លើង​បំភ្លឺ​​ទៀនតែ​មួយ​ប៉ុណ្ណោះ តើ​ក្នុង​ចំណោម ៤ នោះ​អ្នក​ជ្រើសរើស​យក​មួយ​ណា?

ទៀន​មួយ​ដែល​អ្នក​ជ្រើសរើស អាច​បង្ហាញ​អំពី​តម្រូវ​ការ​ធំ​បំផុត​របស់​អ្នក​សម្រាប់​ឆ្នាំ ២០២១ នេះ។ តោះ​ទៅ​សាកល្បង​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖

១) ទៀន​ពណ៌​បៃតង

1

ក្នុង​ចិត្ត​របស់​អ្នក​គឺ​ត្រូវ​ការ​ភាព​ស្ងប់.ស្ងាត់ និង​សន្តិភាព​ផ្លូវ​ចិត្ត​ធំ​បំផុត​នៅ​ពេល​នេះ ដោយ​តាំង​ពី​ចុង​ឆ្នាំ ២០២០ មក​ដល់​ដើម​ឆ្នាំ ២០២១ នេះ មាន​រឿងរ៉ាវ​មិន​ស្ងប់​ជា​ច្រើន​ក្នុង​ចិត្ត​របស់​អ្នក ហើយ​មិន​ទាន់​បាន​ដោះស្រាយ​ចេញ។ ជា​ទូទៅ​អ្នក​ជា​មនុស្ស​ដែល​មាន​គេ​ពឹងផ្អែក​ច្រើន រហូត​ដល់​ពេល​ខ្លះ​លែង​មាន​ពេល​វេលា​សម្រាប់​ខ្លួន​ឯង។ អ្នក​ត្រូវ​ចាំ​ថា មុន​នឹង​ជួយ​អ្នក​ដទៃ​បាន ដំបូង​ឡើយ​ត្រូវ​ជួយ​ទាញ​ខ្លួន​ឯង​ចេញ​ពី​អារម្មណ៍​ដ៏​អាក្រក់​មួយ​សិន។

២) ទៀន​ពណ៌​ក្រហម

2

ប្រសិន​អ្នក​អុជ​ទៀន​ពណ៌​ក្រហម នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​កំពុង​ត្រូវ​ការ​អារម្មណ៍​ដ៏​រឹងមាំ​មួយ​សម្រាប់​ខ្លួន​ឯង អារម្មណ៍​មួយ​ដែល​ជួយ​ឲ្យ​ខ្លួន​អ្នក​អាច​ប្រឈម​នូវ​រឿង​លំបាក​ដែល​កំពុង​ជួប​ប្រទះ។ អាច​ថា​កន្លង​ទៅ​នេះ​អ្នក​បាន​ជួប​រឿង​មិន​ល្អ ដែល​មិន​អាច​ដោះស្រាយ​បាន ហើយ​អ្នក​ពុំ​មាន​កម្លាំង​ចិត្ត​គ្រប់គ្រាន់​នោះ​ទេ។

៣) ទៀន​ពណ៌​ខៀវ

3

ជម្រើស​ទី ៣ កម្រ​នឹង​មាន​អ្នក​ជ្រើសរើស​ខ្លាំង​ណាស់ បើ​តាម​ដឹង ព្រោះ​វា​ខុស​ពី​គេ​ជា​ទៀន​ដែល​មាន​ប្រវែង​ខ្លី ងាយ​នឹង​អស់។ ត្រង់​ចំណុច​នេះ​ក៏​អាច​បង្ហាញ​យ៉ាង​ចំៗ​ថា នៅ​ឆ្នាំ ២០២១ អ្នក​កំពុង​ត្រូវ​ការ​នូវ​អភិនិហា​ណា​មួយ​កើត​ឡើង ពោល​គឺ​មាន​រឿង​ខ្លះ​ដែល​អ្នក​ចង់​ធ្វើ ចង់​សម្រេច​បាន តែ​មិន​ហ៊ាន​សូម្បី​តែ​គិត​នូវ​ក្តី​សង្ឃឹម​ដែល​អាច​ទទួល​យក​វា​បាន បែប​នេះ​ប្រសិន​អភិនិហា​មាន​ពិត យើង​ក៏​ជូនពរ​ឲ្យ​អ្នក​អាច​អាច​ជោគជ័យ​នូវ​រឿងរ៉ាវ​មួយ​នោះ។

៤) ទៀន​ពណ៌​ស

4

ទៀន​ចុង​ក្រោយ បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​កំពុង​ទទួល​រង​នូវ​ភាព​អ.យុត្តិធម៌​ពី​បញ្ហា​ឬ​ការ​ចោទ​ប្រ.កាន់​ពី​នរណា​ម្នាក់ ហើយ​ត្រូវ​ការ​ដំណោះស្រាយ​សមប្រកប​មួយ​ដោយ​សុក្រឹត​បំផុត៕

ប្រភព៖ Namatest | ប្រែ​សម្រួល៖ ក្នុង​ស្រុក​