ជីវិតរបស់អេលាននៅក្រៅភព អាចមានភាពចម្រុះជាងនៅលើផែនដី

ផែនដីគឺជាកន្លែងតែមួយគត់នៅក្នុងប្រព័ន្ធព្រះអាទិត្យដែលយើងដឹងថាមានជីវិតរស់នៅ។ ប៉ុន្តែជាមួយនឹងប្រព័ន្ធផ្កាយរាប់ពាន់លានផ្សេងទៀតវាប្រហែលជាមិនមែនជាកន្លែងល្អបំផុតសម្រាប់ជីវិតទេ។ នៅក្នុងការសិក្សាថ្មីមួយរបស់ក្រុមតារាវិទូបានយកគំរូតាមសក្តានុពលនៃជីវិតនៅលើភពដទៃទៀតដែលអាចមានទឹក និងបានរកឃើញលក្ខខណ្ឌមួយចំនួនដែលអាចបង្កើតជាមហាសមុទ្រសម្រាប់ការទ្រទ្រង់ភារវៈរស់។

គំរូនេះបានបង្ហាញថានៅលើភពដែលអាចមានទឹកមានបរិយាកាសបរិយាកាសទ្វីប និងរយៈពេលនៃថ្ងៃវែង - ភពវិលយឺត ៗ ដែលជាអំណោយផលបំផុតសម្រាប់ជីវិត។ ល័ក្ខខ័ណ្ឌទាំងនេះផ្តល់ឱកាសឱ្យមហាសមុទ្រនាំមកនូវសារធាតុចិញ្ចឹមក្នុងទីជំរៅដល់ផ្ទៃដីដែលអាចប្រើបានសំរាប់សកម្មភាពជីវសាស្ត្រ។

“ ការស្រាវជ្រាវបានបង្ហាញយើងថាលក្ខខណ្ឌនៅលើភពដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យនោះ អាចមានលំហូរមហាសមុទ្រមានលក្ខណៈល្អប្រសើរសម្រាប់ទ្រទ្រង់ជីវិតដែលមានច្រើន ឬសកម្មជាងជីវិតនៅលើផែនដី” ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកវិទ្យាសាស្រ្តអវកាស។

EXOPLANETS1024x675

រហូតមកដល់ពេលបច្ចុប្បន្នមានពពួកភពដែលនៅចក្រវាឡផ្សេងទៀតជាង ៤.០០០ ត្រូវបានទទួលស្គាល់ ហើយភពមួយចំនួនតូចដែលគោចរនៅជុំវិញព្រះទិត្យរបស់វាដើម្បីឱ្យមានទឹករាវនៅលើផ្ទៃ។ តំបន់ដែលអាចរស់នៅបានទាំងនេះគឺស្ថិតនៅជួរមុខនៃការរុករកជីវិតសក្រៅភព និងការស្រាវជ្រាវថ្មីដែលត្រូវបានបង្ហាញនៅសន្និសីទ Goldschmidt ក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញនឹងជួយឱ្យតារាវិទូបង្រួមការរុករកនោះ។

ការសិក្សាកន្លងមកបានឱ្យដឹងថាភពនៅក្រៅចក្រវាឡរបស់យើងបានប្រងើយកន្តើយចំពោះតួនាទីដែលមហាសមុទ្រដើរតួក្នុងការធ្វើនិយតកម្មអាកាសធាតុ និងការដឹកជញ្ជូនកំដៅ។ ក្រុមអ្នកស្រាវជ្រាវបានផ្តោតជាពិសេសលើរបកគំហើញនៃចរន្តវត្ថុរាវដែលគេហៅថា Upwelling ដោយប្រើគំរូកុំព្យូទ័រដើម្បីប្រៀបធៀបបន្សំអាកាសធាតុ និងជម្រកមហាសមុទ្រផ្សេងៗដែលអាចមាននៅភពដែលមាននៅពាសពេញកាឡាក់ស៊ី។ ការសិក្សានេះមានគោលបំណងស្វែងរកប្រភេទនៃចលនាមហាសមុទ្រដែលជំរុញដោយខ្យល់។

EARTHFROMspace1024x681

Upwelling និងលំហូរនៅលើមហាសមុទ្របានដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវិតនៅក្នុងមហាសមុទ្ររបស់ផែនដីយើង។ ហើយចាប់តាំងពីមហាសមុទ្រ និងបរិយាកាសមានទំនាក់ទំនងគ្នាទៅវិញទៅមកការវិវត្តនៃជីវិតនៅក្នុងមហាសមុទ្រត្រូវបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរគីមីជាក់លាក់នៅក្នុងបរិយាកាស។ ក្រុមតារាវិទូមិនទំនងអាចមើលឃើញជីវិតដោយផ្ទាល់នៅលើភពទាំងនោះទេ ប៉ុន្តែដោយសារការសិក្សាពីបរិយាកាសខាងក្រៅនៃភពអាចធ្វើទៅបានជាមួយនឹងកែវពង្រីកជំនាន់ចុងក្រោយ។ នៅទីបំផុតការស្រាវជ្រាវនេះនឹងជួយដល់អ្នកវិទ្យាសាស្ត្រជ្រើសរើសបេក្ខជនដែលល្អបំផុតដែលមានចំនួនកាន់តែច្រើនឡើង ៗ សម្រាប់ការសិក្សាបន្ត។

លោក Chris Reinhard សាស្រ្តាចារ្យសាលាផែនដី និងវិទ្យាសាស្ត្របរិយាកាស នៅឯវិទ្យាស្ថានបច្ចេកវិទ្យា Georgia ដែលមិនបានចូលរួមក្នុងការស្រាវជ្រាវថ្មីនេះបានមានប្រសាសន៍ថា“ រឿងមួយដែលយើងមិនយល់ច្បាស់នៅក្នុងប្រព័ន្ធភពដែលនៅក្រៅចក្រវាឡរបស់យើងគឺថាតើមហាសមុទ្រលើភពទាំងនេះអាចដំណើរការយ៉ាងដូចម្តេច។ ផ្នែកមួយនោះគឺដោយសារតែយើងមិនមានម៉ូឌែលកុំព្យួទ័រ ឬមនុស្សធ្វើការលើវាដើម្បីស្វែងយល់ពីរឿងទាំងនេះដូច្នេះមានអ្វីជាច្រើនដែលត្រូវសិក្សាបន្តទៀត។ នេះគឺជាជំហានដ៏ធំមួយនៅក្នុងទិសដៅត្រឹមត្រូវដើម្បីរុករក ”៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ astronomy