៨ យ៉ាងខាងក្រោម អាចធ្វើឱ្យអ្នកសប្បាយចិត្តក្នុងពេលលំបាក

នៅក្នុងស្ថានភាពសព្វថ្ងៃដែលមនុស្សម្នាក់ៗព្យាយាមយ៉ាងខ្លាំងដើម្បីជីវភាពរស់នៅ អ្នកខ្លះបានបាត់បង់សេចក្តីរីករាយ សុភមង្គល និងអស់សង្ឃឹមនៅពេលមានរឿងស្មុគស្មាញជាច្រើន។

ការរក្សាអារម្មណ៍វិជ្ជមានអាចជាកិច្ចការដ៏លំបាកមួយ តែអ្នកត្រូវចាំថាសុភមង្គលមានគ្រប់ទីកន្លែង ហើយបើអ្នកអាចផ្តល់ឱ្យខ្លួនអ្នកបានស្របពេលអ្នកកំពុងពិបាកចិត្ត នោះអ្នកនឹងរឹងមាំ ជម្នះ និងបន្តដំណើររបស់អ្នកបានជោគជ័យ។

ដូចច្នេះ យើងមកឈ្វេងយល់ថាចំណុចណាមួយខាងក្រោមអាចផ្លាស់ប្តូរអារម្មណ៍របស់អ្នកមកសប្បាយរីករាយក្នុងគ្រាលំបាក ៖

១. រៀនយកចិត្តទុកដាក់

2ad878accaf4909fd2eaa08de52abc0a

រៀនយកចិត្តទុកដាក់ចំពោះរឿងតូចៗ បន្តិចបន្តួចដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាមានអត្ថន័យក្នុងថ្ងៃនីមួយៗ ដូចជា រសជាតិនៃអាហារសម្រន់ដែលអ្នកចូលចិត្ត ក្លិនក្រអូបដែលអ្នកចូលចិត្ត សម្លៀកបំពាក់ដែលធ្វើឱ្យអ្នកកាន់តែមានស្រស់ស្អាត ពេលវេលាសម្រាកបន្តិចបន្តួចដ៏មានតម្លៃដែលអ្នកចំណាយពេលជាមួយមនុស្សជាទីស្រលាញ់។ បើអ្នកយកចិត្តទុកដាក់នឹងរឿងតូចៗទាំងនេះ អ្នកនឹងមើលឃើញចំណុចរីករាយក្នុងកន្លែងជាច្រើនដែលអ្នកមិនបានចាប់អារម្មណ៍ពីមុន។

២. ហាត់ប្រាណ

02d5634c3ea029f85ee0b0fade5d0de2

ការធ្វើលំហាត់ប្រាណសាមញ្ញៗ សូម្បីតែការដើររយៈពេល ១៥ នាទីក៏មានឥទ្ធិពលវិជ្ជមានដល់ការគិតរបស់អ្នកយ៉ាងខ្លាំងដែរ។ ជ្រើសរកលំហាត់ប្រាណណាដែលងាយស្រួល និងជាការចូលចិត្តរបស់អ្នក ដូចជា រាំ ដើរ យូហ្គា ជិះកង់ ហែលទឹក -ល -។

៣. ការដឹងគុណ ឬអំណរគុណ

4b8ea3937bbba1950b57e45e2d34c63d

ការធ្វើការដឹងគុណ ឬមានអំណរគុណទៅលើអ្វីៗដែលអ្នកមានក្នុងបច្ចុប្បន្នភាព នោះវាអាចជួយរក្សាឥរិយាបថវិជ្ជមាន កាត់បន្ថយភាពតានតឹង ។ អ្វីៗដែលអ្នកអាចធ្វើការអរគុណមានដូចជា ការខិតខំប្រែងរបស់អ្នក មានអាហារឆ្ងាញ់ៗញុំា មិនមានជំងឺកាចសាហាវ មានការងារធ្វើ មានគ្រួសារដ៏ល្អ -ល -។

៤. ការយកចិត្តទុកដាក់ និងថែទាំខ្លួនឯង

008d059f651e6779d85627e444a777bb

អ្នកត្រូវតែអនុញ្ញាតឱ្យខ្លួនឯងសម្រាក និងដាក់ការងារមួយឡែកសិន។ អ្នកអាចថែទាំខ្លួនឯង និងកាត់បន្ថយភាពតានតឹងតាមរយៈ ត្រាំទឹក ក្តៅ ម៉ាស្សា ឬស្ប៉ា ទៅមើលកុន ធ្វើម្ហូបដែលអ្នកចូលចិត្ត មើលសៀវភៅដែលអ្នកចូលចិត្ត ឬធ្វើសមាធិ។

៥. ការចម្អិនម្ហូប

074da4aab69eca4c3030e42d227f0148

ការចម្អិនម្ហូបម្នាក់ឯង ឬជាក្រុម ក៏ជាចំណែកមួយដែលធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល។ វាជាអាហារមួយដែលអ្នក ឬក្រុមអ្នកបានច្នៃ និងធ្វើទៅតាមគ្រឿងដែលជាចំណង់ចំណូលចិត្តរបស់អ្នក ព្រោះអ្នកអាចបំពេញនូវរសជាតិដែលអ្នកមានអារម្មណ៍ថាមានសេចក្តីសុខ បង្កើតបរិយាកាសសប្បាយរីករាយជាមួយមិត្តរបស់អ្នក ដោយបំភ្លេចនូវរឿងរ៉ាវស្មុគស្មាញ។

៦. ការច្រៀង និងរាំ

68982f06af43287856f471512b958b77

វាជាវិធីមួយដ៏ល្អដែលមនុស្សឥឡូវនិយម ហើយវាអាចឱ្យអ្នកបញ្ចេញអារម្មណ៍តាមការស្រែកច្រៀងចេញមកក្រៅ រីករាយនឹងការរាំ និងបង្កើតភាពរីករាយជាមួយមិត្តសិ្នទ្ធស្នាលរបស់អ្នក។

៧. សារភ្ជាប់នឹងធម្មជាតិ

B47a8040791f08fb5a05494ab9851efe

អ្នកអាចដើរលេងលំហែតាមសួនច្បារដើម្បីស្រូបយកខ្យល់អាកាស មើលទេសភាព និងរុក្ខជាតិបៃតង ឬងើបពីព្រលឹមមើលថ្ងៃរះនៅថ្ងៃចុងសប្តាហ៍ អាចឱ្យអ្នកមានថាមពលវិជ្ជមាន និងស្រស់ស្រាយ។ វាជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតសព្វថ្ងៃ ។

៨. សមាធិ

Ff576d671a59cecc1b97e809628b8356

ស្តាប់ទៅគួរឱ្យធុញទ្រាន់ ប៉ុន្តែវាមានអត្ថប្រយោជន៍វិជ្ជមានដល់រាងកាយ ព្រោះនៅពេលអ្នកធ្វើសមាធិ អ្នកបង្ខំឱ្យខួរក្បាល និងរាងកាយរបស់អ្នកសម្រាកបានពេញលេញ។ វាជួយឱ្យអ្នកផ្ចង់អារម្មណ៍ក្នុងពេលបច្ចុប្បន្នភាព ជំនួសឱ្យការបារម្ភផ្សេងៗ៕

អត្ថបទ ៖ Mythical2 / ក្នុងស្រុករក្សាសិទ្ធិ