រូប​អ្វី​ដែល​អ្នក​ឃើញ​មុន​គេ? ជ្រើសរើស​មួយ​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ដែល​លាក់​ក្នុង​ចិត្ត​របស់​អ្នក​ពេល​នេះ

តើ​ក្នុង​ចិត្ត​របស់​អ្នក​ពេល​នេះ មាន​លាក់បាំង​នៅ​អារម្មណ៍​ឈឺចាប់ ឬ​អារម្មណ៍​ត្រូវការ​អ្វី​ខ្លះ? តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត យើង​អាច​ស៊ីជម្រៅ​ដឹង​ពី​ក្នុង​ចិត្ត​របស់​អ្នក​ពេល​នេះ​បាន ដោយ​ត្រឹម​តែ​ជ្រើសរើស​នូវ​រូបភាព​មួយ​ដែល​អ្នក​បាន​ប្រទះ​ឃើញ​មុន​គេ​ក្នុង​រូបភាព​បន្លំ​ភ្នែក​ខាង​លើ។

What Did You See First It Determines How You Currently Feel And Your Main Emotions

១) ទម្រង់​មុខ​មនុស្ស​ស្រី

ជា​ទូទៅ​មាន​មនុស្ស ៤៥ ភាគរយ​ហើយ​ដែល​មើល​ឃើញ​ទម្រង់​មុខ​មនុស្ស​ស្រី​មុន​គេ ហើយ​វា​ជា​ការ​បន្លំ​ដែល​ងាយ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​បំផុត បើ​ធៀប​នឹង​រូបភាព​ផ្សេង​ទៀត។

ជាមួយ​ជម្រើស​រូបភាព​ទី ១ នេះ បង្ហាញ​ថា អ្នក​ជា​មនុស្ស​ល្អ​ម្នាក់ ដែល​ចូលចិត្ត​ផ្គាប់​ចិត្ត​អ្នក​ដទៃ និង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​មាន​ភាព​ល្អ​ប្រសើរ ប៉ុន្តែ​ត្រូវ​ចាំ​ណា​ពេល​ខ្លះ​សូម​បំពេញ​តាម​អារម្មណ៍​ខ្លួន​ឯង​ខ្លះ​ផង។

ពេល​នេះ​អ្នក​កំពុង​ខិតខំ​លើ​ការងារ​មួយ ហើយ​អ្នក​ជា​មនុស្ស​ពូកែ ដែល​ជា​លទ្ធផល​វា​នឹង​តបស្នង​មក​ការ​ខិតខំ​ប្រឹងប្រែង​សម្រាប់​អ្នក​វិញ​នៅ​ប៉ុន្មាន​ខែ​បន្ទាប់។ ជា​សារ​សម្រាប់​អ្នក សូម​ឆ្លៀត​ពេល​បន្ធូរ​អារម្មណ៍​បន្តិច ដើរ​ចេញ​ពី​រឿង​សៅហ្មង​ទាំង​ឡើយ ហើយ​សម្រាក មុន​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

២) សេះ​ទាំង​ពីរ​ក្បាល

ប្រហែល​ជា​មនុស្ស ៤០ ភាគរយ ដែល​ជ្រើសរើស​ចម្លើយ​នេះ​ដូច​អ្នក។ បើ​ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា ពេល​នេះ​អ្នក​កំពុង​ជួប​បញ្ហា​មែនទេ? ជួន​ខ្លះ​អ្នក​អាច​មិន​ចាប់​អារម្មណ៍ ប៉ុន្តែ​អារម្មណ៍​តូចៗ ការ​អន់ចិត្ត​បន្តិចបន្តួច ​វា​បាន​ក្លាយ​ជា​អណ្តាត​ភ្លើង​ឆេះ​ក្នុង​ចិត្ត​របស់​អ្នក។ អ្នក​ប្រហែល​ជា​កំពុង​មាន​គូស្នេហ៍​ដែល​គេ​ព្រងើយកន្តើយ​នឹង​អ្នក ហើយ​កំពុង​តែ​ឃ្លាតឆ្ងាយ​ពី​គ្នា​បន្តិច​ម្តងៗ។

មិន​ថា​ស្ថិត​ក្នុង​បញ្ហា​អ្វី សូម​ព្យាយាម​ដោះស្រាយ​វា​ត្រលប់​មក​ភាព​ល្អ​ប្រសើរ​វិញ គួរ​រក​ពេលវេលា​ល្អៗ​នៅ​ក្បែរ​គ្នា និង​ពេលវេលា​រ៉ូមែនទិក​តាម​រយៈ​ការ​បរិភោគ​អាហារ​ពេល​ល្ងាច ឬ​ដំណើរ​កម្សាន្ត​ណា​មួយ។

យើង​សូម​ណែនាំ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត ដោយ​ស្តាប់​ព្រម​គ្នា​ទាំង​ដំណើរការ​ខួរ​ក្បាល​និង​បេះដូង ដើម្បី​សម្រេច​យក​ចម្លើយ​ដ៏​ល្អ​មួយ​ក្នុង​ជីវិត​អនាគត​របស់​អ្នក។

៣) សត្វ​បក្សី

នៅ​ប្រភេទ​ទី ៣ នេះ គឺ​ជា​មនុស្ស​ដែល​លម្អិត​ទៅ​លើ​អ្វី​មួយ​ខ្លាំង​បំផុត ព្រោះ​បក្សី​ជា​រូប​តូច​ដែល​យើង​មិន​សូវ​ចាប់​អារម្មណ៍​ជាង​ទម្រង់​រូប​ធំ​ផ្សេង​ទៀត​នោះ​ទេ។ ប្រភេទ​នេះ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​កើត​ឡើង​នៅ​ជុំវិញ​អ្នក ដែល​វា​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រយោជន៍​សម្រាប់​ថ្ងៃ​អនាគត។

តើ​អ្នក​ចាប់​អារម្មណ៍​ទេ ពេល​នេះ​កំពុង​មាន​បុគ្គល​ឬ​មនុស្ស​ណា​ម្នាក់ ដែល​គេ​បាន​រាប់អាន​អ្នក​ក្នុង​ន័យ​ទាញ​ប្រយោជន៍​ពី​អ្នក​តែ​ប៉ុណ្ណោះ។ ជា​រៀងរាល់​ថ្ងៃ​គ្រប់​សកម្មភាព​ទាំង​អស់ អ្នក​ប្រៀប​បាន​នឹង​ការ​ដើរ​ពី​ក្រោយ​គេ។ ជា​សារ​ណែនាំ​សូម​ធ្វើ​ការ​សម្លឹង​មើល​នរណា​ម្នាក់​ឲ្យ​បាន​ល្អិតល្អន់​បំផុត មិន​ថា​តែ​ក្នុង​ការ​សិក្សា ឬ​ការងារ​បម្រើការ​ណា​មួយ ហើយ​ទៅ​ថ្ងៃ​មុខ​អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ដូច​ការ​រំពឹង​ទុក៕

ប្រភព៖ Namatest | ប្រែ​សម្រួល៖ ក្នុង​ស្រុក