ចំណុច​ពិសេស ៣ យ៉ាង​ដែល​ភរិយា​អាច​ជួយ​ឲ្យ​គ្រួសារ​មាន​បាន​ឆាប់​រហ័ស ហើយ​បុរស​ណា​ក៏​ប្រាថ្នា​ចង់​ជួប

ជីវិត​មួយ​នេះ​លាយឡំ​ទាំង​ភាព​សប្បាយ​រីករាយ កើត​ទុក្ខ មាន​គ្រប​រសជាតិ តែ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​គូ​ស្វាមី​ភរិយា​ត្រូវ​តែ​ឆ្លង​កាត់​ជាមួយ​គ្នា ហើយ​ឈរ​លើ​គោលដៅ​រួម​គឺ​ដើម្បី​ឲ្យ​គ្រួសារ​មួយ​នោះ​មាន​ក្តី​សុខ និង​មាន​ភាព​ថ្កុំថ្កើង​កាន់​តែ​ខ្ពស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ប្តី​ពូកែ​រក ក៏​ទាមទារ​ឲ្យ​ប្រពន្ធ​ពូកែ​ខាង​ទុក​ដាក់​ដូច​គ្នា ហើយ ៣ ចំណុច​នេះ​ដែល​នារី​ជា​ភរិយា​គួរ​តែ​មាន នោះ​មិន​យូរ​មិន​ឆាប់​គ្រួសារ​នឹង​មាន​បាន​ជាក់​ជា​មិន​ខាន៖

១) ចេះ​គណនា​ខ្ទង់​ចំណូល​ចំណាយ​ច្បាស់លាស់

Ice_screenshot_20210201 222611

មិន​ថា​តែ​ប្តី ឬ​ប្រពន្ធ មិន​មែន​តែ​ពូកែ​រក​លុយ​បាន​ច្រើន​ម្យ៉ាង​អាច​មាន​បាន​នោះ​ទេ លុះ​ត្រា​តែ​អ្នក​ពូកែ​ខាង​សន្សំ។ ជា​ធម្មជាតិ​របស់​មនុស្ស មនុស្ស​ស្រី​គឺ​ពូកែ​សន្សំ​បាន​ល្អ​ជាង​មនុស្ស​ប្រុស បែប​នេះ​ជា​ភរិយា ប្រសិន​អាច​ចេះ​ពី​វិធី​គ្រប់គ្រង​ចំណូល​ចំណាយ​ច្បាស់លាស់ នោះ​ជា​ច្រើន​ល្អ​បំផុត។

ជាង​នេះ​នរណា​ក៏​ដឹង​ដែរ​ថា​មនុស្ស​ស្រី​ចូលចិត្ត Shopping ឬ​ទិញ​ទំនិញ​ញឹកញាប់​បំផុត ប៉ុន្តែ​បើ​នាង​ដឹង​ពី​អ្វី​ដែល​គួរ​ទិញ អ្វី​ដែល​មិន​គួរ​ទិញ ហើយ​ទិញ​តាម​ខ្ទង់​ចំណូល​ច្បាស់លាស់ នោះ​ក៏​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ស្វាមី​មាន​អារម្មណ៍​សុខ​ស្រួល​ចិត្ត​ផង​ដែរ។

២) ចិត្ត​ស្មោះត្រង់

Ice_screenshot_20210201 222733

ក្រៅ​ពី​ទម្លាប់​នៃ​ការ​សន្សំ ក៏​ទាមទារ​ឲ្យ​ភរិយា​មាន​បេះដូង​ស្អាត​ល្អ មិន​មាន​ចិត្ត​វៀចវេរ​ទៅ​បុរស​ដទៃ​ក្រៅ​ពី​ស្វាមី​របស់​ខ្លួន​ផង​ដែរ។ ជា​ទូទៅ​នារី​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​ការ​បំផុស​ក្តី​ស្រលាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​គ្រួសារ បែប​នេះ​ប្រសិន​ធ្វើ​ឲ្យ​គ្រួសារ​មាន​ក្តី​សុខ បុរស​ជា​ប្តី​មិន​មាន​អារម្មណ៍​ប្រច័ណ្ឌ​អ្វី​ជា​ដើម នោះ​ក៏​របរ​រក​ស៊ី​វា​កាន់​តែ​ឡើង​ទៅ​តាម​នោះ​ដែរ។

៣) ការ​គិត​វិជ្ជមាន និង​ឧស្សាហ៍​ញញឹម

Ice_screenshot_20210201 222601

គ្មាន​មនុស្ស​ប្រុស​ណា​ចង់​ឃើញ​ប្រពន្ធ​ខ្លួន​ឯង​មុខ​មិន​ស្រស់​នោះ​ទេ បែប​នេះ​មាន​រឿង​អ្វី​តិចតួច កុំ​បន្ថែម​សម្ពាធ​ដល់​បុរស​ជា​ស្វាមី​ខ្លាំង​ពេក។ ជា​ឧទាហរណ៍​ពេល​ប្តី​មក​ពី​ធ្វើការ​ហត់ ពេល​មក​ដល់​ផ្ទះ​ឃើញ​ប្រពន្ធ​ចេះ​តែ​មុខ​មិន​ស្រស់ នោះ​ក៏​ធ្វើ​ឲ្យ​ប្តី​នឿយ​ហត់​បន្ថែម​មួយ​កម្រិត​ទៀត​ដែរ។ ចូរ​ឧស្សាហ៍​ញញឹម​ឲ្យ​បាន​ច្រើន ហើយ​គិត​អ្វី​ដែល​វិជ្ជមាន អាច​នាំ​រឿង​ល្អ​ចូរ​គ្រួសារ។ ភាព​សុទិដ្ឋិនិយម​បែប​នេះ ក៏​នឹង​ជា​កត្តា​បង្កើន​ទ្រព្យ​ឆាប់​រហ័ស​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក