ជ្រើសរើស​ស្លាប​ទិព្វ​ ដើម្បី​ដឹង​ពី​អំណោយទាន​ពី​ធម្មជាតិ​ដែល​អ្នក​ទទួល​បាន

យើង​មាន​ជម្រើស​ស្លាប​ទិព្វ​ចំនួន ៩ ហើយ​សូម​ឲ្យ​អ្នក​អាន​ធ្វើ​ការ​ជ្រើសរើស​មួយ ដើម្បី​ដឹង​ពី​អំណោយ​ទាន​ពី​ធម្មជាតិ​នៃ​ចំណុច​ណា​មួយ​របស់​អ្នក៖

១) ស្លាប​នៃ​យុត្តិធម៌

អ្នក​នឹង​ទទួល​បាន​ភាព​យុត្តិធម៌​ជាប់​ខ្លួន​ជា​និច្ច ដោយ​នឹង​បន្ថែម​ការ​គិត​របស់​អ្នក​ឲ្យ​កាន់​តែ​ស្ទាត់​ជំនាញ​ទៅ​លើ​អ្វី​ដែល​ល្អ​និង​អាក្រក់។ រី​ឯ​រាល់​ការ​បង្ក​កំហុស​ណា​មួយ​របស់​អ្នក ក៏​មិន​ងាយ​នឹង​កើត​មាន​ឬ​អាច​ដោះស្រាយ​បាន​យ៉ាង​ឆាប់​រហ័ស។

២) ស្លាប​នៃ​ក្តី​ស្រលាញ់

អ្នក​ជា​មនុស្ស​ដែល​មាន​ក្តី​ស្រលាញ់​និង​អារម្មណ៍​បែប​រ៉ូមែនទិច​ខ្ពស់ ហើយ​អំណោយ​សម្រាប់​អ្នក​គឺ​ជា​ក្តី​ស្រលាញ់​ដែល​អ្នក​មាន​ចំពោះ​អ្នក​ដទៃ ត្បិត​បើ​ជីវិត​ស្នេហា​អ្នក​កន្លង​មក​ធ្លាប់​ត្រូវ​បាន​គេ​បោកប្រាស់​ប៉ុន្មាន​លើក​ហើយ​ក៏​ដោយ។ អំណោយ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​អស្ចារ្យ​មួយ​ក្នុង​ទំនាក់ទំនង​ស្នេហា។

៣) ស្លាប​នៃ​ដួង​ព្រលឹង

បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ចិត្ត​ត្រជាក់ ឆ្លាតវៃ និង​មាន​ប្រាជ្ញា ជាមួយ​ភាព​បរិសុទ្ធ​ក្នុង​ចិត្ត​ទាំង​នេះ​ហើយ ក៏​ជួយ​ឲ្យ​ផ្លូវ​នៅ​ពេល​ខាង​មុខ​របស់​អ្នក មាន​ភាព​ភ្លឺស្វាង ហើយ​តែងតែ​ជួយ​អ្នក​ឆ្លង​ផុត​នៅ​គ្រា​លំបាក​ទាំង​ឡាយ។

៤) ស្លាប​នៃ​ភាព​ពិត

Which Wings Would You Choose Discover The Blessing That Has Been Sent To You

អ្នក​ជា​មនុស្ស​ស្មោះត្រង់ ហើយ​អំណោយ​របស់​អ្នក​គឺ​ជា​សមត្ថភាព​ក្នុង​ការ​បែងចែក​រវាង​មិត្ត​ពិត និង​មិត្ត​ក្លែងក្លាយ។ អ្នក​ដែល​ច្បាស់លាស់​នឹង​អ្នក គេ​មិន​ចាកចេញ​ពី​អ្នក​ទេ តែ​អ្នក​ដែល​មក​មួយ​ឆាវ​គេ​នឹង​ចាកចេញ ហើយ​ក៏​កុំ​ឃាត់​គេ​អី។

៥) ស្លាប​នៃ​ក្តី​សង្ឃឹម

ជា​មនុស្ស​ដែល​គិត​អំពី​ភាព​វិជ្ជមាន មាន​អាកប្បកិរិយា​ល្អ និង​មិន​ចូលចិត្ត​នៅ​ក្បែរ​មនុស្ស​បំពុល​នោះ​ទេ។ អំណោយ​របស់​អ្នក​គឺ​នឹង​នាំ​ឲ្យ​អ្នក​ទៅ​ជួប​តែ​មនុស្ស​ល្អៗ​នៅ​ថ្ងៃ​ខាង​មុខ។

៦) ស្លាប​នៃ​ក្តី​សង្ឃឹម

ពី​កំណើត​មក​អ្នក​ជា​មនុស្ស​ចូលចិត្ត​សុបិន ហើយ​ចូលចិត្ត​ភាព​ស្ងប់ស្ងាត់។ អំណោយ​របស់​អ្នក​គឺ​ជា​អារម្មណ៍​ដ៏​ពិសេស​របស់​អ្នក ជា​មនុស្ស​ដែល​ពូកែ​គិត​និង​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត។

៧) ស្លាប​នៃ​បំណង​ប្រាថ្នា

អ្នក​មាន​បំណង​ប្រាថ្នា​ជា​ច្រើន​ដែល​ស្ថិត​ក្នុង​ទ្រង់ទ្រាយ​ធំ ហើយ​អំណោយ​ទាន​ពី​ធម្មជាតិ​របស់​អ្នក​គឺ​បាន​នាំ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ដែល​មិន​រាថយ ឬ​បោះ​ជំហាន​ថយ​ក្រោយ​វិញ ពោល​គឺ​រមែង​ដើរ​ទៅ​មុខ​រហូត​ដល់​សម្រេច​រឿង​នោះ​បាន។

៨) ស្លាប​នៃ​អ្នក​ចម្បាំង

អ្នក​មាន​បេះដូង​ជា​អ្នក​ចម្បាំង បើ​ទោះ​បី​ជា​ពេល​ខ្លះ​សភាព​ខាង​ក្រៅ​របស់​អ្នក​មើល​ទៅ​រាង​ទន់ភ្លន់​និង​ស្ងប់ស្ងាត់ ប៉ុន្តែ​បើ​អ្នក​រង​របួស​ត្រង់​ផ្នែក​កាយ​ឬ​ចិត្ត​ណា​មួយ គឺ​អ្នក​តែងតែ​ក្រោកឈរ​មិន​ចុះចាញ់​អ្វី​ងាយៗ​នោះ​ទេ។

៩) ស្លាប​នៃ​ភាព​ជោគជ័យ

អ្នក​អាច​សិក្សា​ដឹង​ច្បាស់​ពី​ចំណុច​អ្វី​ដែល​អាច​នាំ​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ ហើយ​គ្រប់​យ៉ាង​កំពុង​ជំរុញ​ឲ្យ​អ្នក​ឈាន​ទៅ​មុខ។ ត្រូវ​ចាំ​ថា​ភាព​ជោគជ័យ​របស់​អ្នក គឺ​ពឹងផ្អែក​លើ​កត្តា​បច្ចុប្បន្ន​នេះ​ឯង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក