តើ​អ្នក​មើល​ឃើញ​អ្វី​មុន​គេ? អាច​បង្ហាញ​ពី​អារម្មណ៍​លាក់​ទុក​ក្នុង​ចិត្ត​របស់​អ្នក​នៅ​ពេល​នេះ​បាន

នៅ​ក្នុង​រូបភាព​បំភ័ន្ត​ភ្នែក​មួយ​នេះ តើ​អ្នក​មើល​ឃើញ​អ្វី​មុន​គេ​បង្អស់? រូបភាព​ច្បាស់លាស់​មួយ​ដែល​អ្នក​ចាប់​អារម្មណ៍​មុន​គេ នឹង​អាច​បង្ហាញ​ពី​អារម្មណ៍​សោកសៅ​របស់​អ្នក​នៅ​ពេល​នេះ​បាន៖

១) ប្រសិន​មើល​ឃើញ​ល្អាង

ប្រសិន​ជា​អ្នក​សម្លឹង​ទៅ​មើល​ឃើញ​ល្អាង​នោះ​មាន​ន័យ​ថា អារម្មណ៍​របស់​អ្នក​ពេល​នេះ​កំពុង​ធុញថប់​តប់ប្រមល់​ខ្លាំង​ណាស់ ហើយ​អ្នក​មាន​រឿងរ៉ាវ​និង​បញ្ហា​ជា​ច្រើន​តាម​យាយី​ក្នុង​ចិត្ត។ អារម្មណ៍​ទាំង​អស់​នេះ​ហើយ ដល់​ថ្នាក់​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ភាព​រីករាយ​ជាមួយ​ជីវិត​ប្រចាំ​ថ្ងៃ និង​ពេល​ខ្លះ​សឹង​តែ​រក​សេចក្ដី​ស្ងប់​ដាក់​ខ្លួន​មិន​បាន។ ការ​ឆ្លុះ​បញ្ចាំង​របស់​អ្នក បាន​នាំ​ឲ្យ​អ្នក​រមែង​គិត​អំពី​ភាព​អវិជ្ជមាន ហើយ​អ្នក​គួរ​តែ​ព្យាយាម​គិត​អំពី​ភាព​វិជ្ជមាន​ឲ្យ​បាន​ច្រើន ទើប​ជីវិត​អ្នក​អាច​មាន​ពន្លឺ​ត្រចះត្រចង់​មក​វិញ។

២) ប្រសិន​មើល​ឃើញ​សមុទ្រ

អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​សេចក្ដី​ស្រលាញ់ អាណិតអាសូរ ហើយ​វា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​ភ្នែក​របស់​អ្នក​សម្លឹង​ឃើញ​រូបភាព​សមុទ្រ​មុន​គេ។ អ្នក​មាន​បេះដូង​ធំ ហើយ​ការ​បំពេញ​កិច្ច​ការងារ​អ្វី​មួយ​គឺ​អ្នក​ដាក់​ចិត្ត​ដាក់​កាយ​ខ្លាំង​ណាស់។ សេចក្តី​ស្រលាញ់​ចំពោះ​គ្រួសារ គឺ​ជា​អាទិភាព​ទី​មួយ​ក្នុង​ចិត្ត​អ្នក​នៅ​ពេល​នេះ។

៣) ប្រសិន​មើល​ឃើញ​ទម្រង់​មុខ​មនុស្ស​ប្រុស

ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ប្រភេទ​ចុង​ក្រោយ​នេះ គឺ​គ្មាន​អ្វី​លាក់បាំង​ទេ អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ភាព​ជា​អ្នក​ដឹកនាំ​ពី​ធម្មជាតិ។ ភាព​ជា​បុគ្គល គឺ​ជា​ចំណុច​លេចធ្លោ​និង​រឹងមាំ​មួយ​របស់​អ្នក ដែល​អ្នក​តែងតែ​ពេញចិត្ត​និង​ស្រលាញ់​ខ្លួន​ឯង​ជានិច្ច។ ប្រភេទ​មនុស្ស​នេះ គឺ​ស្រលាញ់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​ខ្លាំង​ណាស់ ដោយឡែក​ទាំង​ក្នុង​កិច្ច​ការងារ​អ្វី គឺ​តែងតែ​ចង់​នៅ​លើ​គេ មិន​ចូលចិត្ត​នៅ​ក្រោម​គេ​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក