រឿង ២ នេះ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន ហើយ​រឿង ២ នេះ​ត្រូវ​រៀន​ទទួល​យក ដើម្បី​សេចក្ដី​សុខ​ផ្លូវចិត្ត

មាន​រឿងរ៉ាវ​ជា​ច្រើន​ក្នុង​ជីវិត ដែល​យើង​ត្រូវ​ឆ្លងកាត់​ឲ្យ​បាន និង​រឿង​ខ្លះ​ទៀត​ត្រូវ​រៀន​បោះបង់ ដើម្បី​តែ​បំពេញ​សេចក្តីសុខ​ផ្លូវ​ចិត្ត។

២ រឿង​ដែល​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ក្នុង​ឆាក​ជីវិត

១) សង​គុណ​ឪពុក​ម្តាយ

Ice_screenshot_20210211 104332

គុណ​លោក​ទាំង​ពីរ​ធំ​ជាង​អ្វីៗ​ទាំង​អស់ ដែល​កូន​គ្រប់​រូប​មិន​ត្រូវ​មើល​រំលង។ ប្រសិន​រក​ឃើញ​សេចក្តី​សុខ​សម្រាប់​ខ្លួន​ឯង​ហើយ បោះបង់​លែង​ខ្វល់ខ្វាយ​ពី​ឪពុក​ម្តាយ​នោះ​ជីវិត​អ្នក​ក៏​មិនមាន​គុណ​តម្លៃ​នោះ​ដែរ។

មិន​មាន​ន័យ​ថា ឪពុកម្តាយ​មាន​សុខភាព​ល្អ​មិន​ឈឺ​ថ្កាត់​យើង​មិន​ចាំ​បាច់​បារម្ភ​ពី​គាត់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ត្រូវ​ចេះ​មាន​ការ​គោរព និង​ផ្តល់​ភាព​សប្បាយ​រីករាយ​ជា​រឿយៗ​បន្ថែម​ទៀត​សម្រាប់​លោក​ទាំង​ពីរ។ មិន​ចាំ​បាច់​តែ​អ្នក​មាន​គ្រប់​យ៉ាង​នោះ​ទេ ចូរ​ចាប់ផ្តើម​ធ្វើ​បណ្តើរៗ​ពី​ពេល​នេះ​ទៅ ព្រោះ​នៅ​ថ្ងៃ​ស្អែក​យើង​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ខ្លះ​ឡើយ ជៀសវាង​មាន​ពាក្យ​ថា ស្តាយ​ក្រោយ ហើយ​អ្វីៗ​ក៏​មិន​អាច​ត្រលប់​មក​វិញ​ដែរ។

២) មើល​ថែ​សុខភាព​ខ្លួន​ឯង​ឲ្យ​ល្អ

នៅ​ពេល​ដែល​ស្ថិត​ក្នុង​វ័យ​ជំទង់ អ្នក​មើល​មិន​ឃើញ​ពី​ជំងឺ​នោះ​ទេ ហើយ​ចេះ​តែ​មិន​យក​ចិត្ត​ទុក​ដាក់ ដោយ​បរិភោគ​បំពេញ​ក្រពះ​តាម​ចំណង់​នៃ​ភាព​ឃ្លាន អ្នក​ខ្លះ​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន ទាំង​នេះ​ហើយ​ជា​កំហុស​ដែល​អ្នក​កំពុង​បង្ក​ដោយ​ខ្លួន​ឯង។ ចូរ​ដល់​អាយុ​ស្រករ ៣០ អ្នក​នឹង​ឃើញ​ជំងឺ​ជា​បណ្តើរៗ អ៊ីចឹង​ដើម្បី​បញ្ចៀស​ភាព​ស្តាយក្រោយ នៅ​ពេល​ចូល​ដល់​វ័យ​ចំណាស់ សូម​យុវជន​មើលថែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ និង​ទម្លាប់​ហាត់ប្រាណ​ផង។

២ រឿង​ដែល​ត្រូវ​រៀន​បើក​ចិត្ត​បោះបង់​និង​ទទួល​យក​ការ​ពិត

១) Background ឬ​អតីត​កាល​នៃ​ជីវិត​របស់​យើង

Person Sadness Background Depressed Sad Young Man

បើ​អ្នក​ចាប់​កំណើត​នៅ​ទី​ណា ក្នុង​ស្ថានភាព​បែប​ណា ឬ​មាន​ឪពុកម្តាយ​បែប​ណា សូម​កុំ​ខ្មាស​អៀន ហើយ​សូម​បន្ត​ខិតខំ​ប្រឹងប្រែង។ ត្រូវ​ចាំ​ថា​អតីតកាល ពុំ​អាច​មក​លុប​បំបាត់​អនាគត​កាល​ដ៏​ស្រស់បំព្រង​របស់​យើង​បាន​ឡើយ ប្រសិន​អ្នក​មាន​ឆន្ទៈ​ក្នុង​ការ​តស៊ូ​ព្យាយាម​មិន​ខ្លាច​ការ​លំបាក។

២) សំណាង

Ice_screenshot_20210211 104323

គ្មាន​នរណា​អាច​កំណត់​ឲ្យ​ សំណាង​ឬ​លាភ មក​រក​មនុស្ស​ណា​ម្នាក់​បាន​ទេ ហើយ​ត្រូវ​ចាំ​ថា សំណាង​រមែង​កើត​ក្រោយ​ការ​ខិតខំ​ប្រឹងប្រែង។ លើ​លោក​គ្មាន​សំណាង​ទេ សូម​កុំ​រង់ចាំ​វា​អី ផ្ទុយ​ទៅ​វិញ​ត្រូវ​ខិតខំ​បម្រើ​ការ រកស៊ី នោះ​មិន​យូរ​មិន​ឆាប់​សំណាង​នឹង​មក​ដោយ​ឯងៗ​ហើយ៕

ប្រភព៖ បរទេស | ​ប្រែ​សម្រួល៖ ក្នុង​ស្រុក