តើ​អ្នក​មើល​ឃើញ​អ្វី​ក្នុង​រូប? អាច​បង្ហាញ​ពី​រឿង​ដែល​អ្នក​បម្រុង​នឹង​ជួប​នៅ​ពេល​ឆាប់ៗ​នេះ

តាម​រយៈ​រូបភាព​បំភ័ន្ត​ភ្នែក​មួយ​នេះ មាន​លាយឡំ​នៅ​រូបភាព​ច្បាស់ការ​ចំនួន ៤ រួម​មាន​ដូច​រូប​សត្វ​ល្អិត រូប​មនុស្ស​ស្រី​ឥត​សំលៀកបំពាក់ រូប​ទម្រង់​មុខ​មនុស្ស​ស្រី និង​រូប​ផ្កា។ សូម​ធ្វើ​ការ​ជ្រើសរើស​មួយ ដើម្បី​ទស្សន៍ទាយ​នូវ​អ្វី​ដែល​អ្នក​បម្រុង​នឹង​ជួប​នៅ​ពេល​ឆាប់ៗ​ខាង​មុខ៖

១) សត្វ​ល្អិត

សំណាង​កំពុង​រត់​មក​រក​អ្នក បើ​ទោះ​បី​ជា​អ្នក​កំពុង​ជួប​បញ្ហា​ឬ​ស្ថិត​ក្នុង​ពេលវេលា​មិន​ល្អ តែ​អ្នក​នឹង​ទទួល​បាន​ដំណឹង​ល្អ​ឆាប់ៗ​នៅ​ក្នុង​អាជីព​ការងារ។ អ្នក​នឹង​ទទួល​បាន​សារ​វិជ្ជមាន ជាមួយ​ការ​វាយតម្លៃ​ខ្ពស់​ពី​ថ្នាក់​លើ​និង​មនុស្ស​ជុំវិញ​ខ្លួន។ ជាង​នេះ​ដំណោះស្រាយ​នៅ​បញ្ហា​ដែល​កំពុង​ជួប​ប្រទះ ក៏​នឹង​កើត​មាន​ក្នុង​ពេល​ដ៏​ខ្លី ហើយ​លើ​ផ្នែក​ហិរញ្ញវត្ថុ​ក៏​អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ផង​ដែរ។

២) ទម្រង់​តួ​ខ្លួន​មនុស្ស​ស្រី​ឥត​សំលៀកបំពាក់

The First Thing You See Will Reveal What You Are Attracting In The Near Future

ប្រសិន​អ្នក​មើល​ឃើញ​មនុស្ស​ស្រី​ខ្លួន​ននលគក នោះ​អ្នក​នឹង​បាន​ជួប​មនុស្ស​ថ្មី​ណា​ម្នាក់ ឬ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នរណា​ម្នាក់ ហើយ​គេ​នឹង​ពាំនាំ​នូវ​រឿងរ៉ាវ​មួយ​ចំនួន​ចូល​មក​ក្នុង​ជីវិត​អ្នក។ មនុស្ស​នោះ​ក៏​នាំ​ប្រយោជន៍​ល្អ​ជា​ច្រើន ហើយ​ចូរ​ថែ​រក្សា​គេ​ឲ្យ​បាន​ល្អ​ផង។

៣) ទម្រង់​មុខ​មនុស្ស​ស្រី

ប្រសិន​អ្នក​សម្លឹង​ឃើញ​ទម្រង់​មុខ​មនុស្ស​ស្រី​មុន​គេ​បង្អស់ នោះ​អ្នក​ត្រូវ​តែ​ត្រៀម​ខ្លួន​ដើម្បី​ទទួល​យក​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ក្នុង​ពេល​ខាង​មុខ។ អ្នក​ត្រូវ​ចាំ​ថា ត្រូវ​តែ​អភ័យទោស​ឲ្យ​ខ្លួន​ឯង​ចំពោះ​កំហុស​និង​បរាជ័យ​កាល​ពី​អតីតកាល ហើយ​បោះ​ជំហាន​ទៅ​មុខ​ដោយ​ទំនុកចិត្ត។ សូម​រីករាយ​ជាមួយ​ពេល​នេះ​ហើយ​គិត​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ផង រី​ឯ​រឿង​ដែល​នឹង​ផ្លាស់ប្តូរ​នៅ​ពេល​ខាង​មុខ មិន​សុទ្ធ​សឹង​តែ​អាក្រក់​នោះ​ទេ វា​ក៏​អាច​មាន​ល្អ​ខ្លះ​ដែរ ហើយ​ជា​លាភ​ធំ​ថែម​ទៀត។

៤) ផ្កា

រង់ចាំ​បន្តិច​ណា ជ័យជម្នះ​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ប្រសិន​បើ​អ្នក​ផ្សង​សំណាង​ក្នុង​កម្មវិធី​អ្វី​មួយ នោះ​អ្នក​នឹង​មាន​លាភ​ជោគ​សំណាង​លើ​ភាគរយ​ខ្ពស់។ ដោយឡែក​ក្នុង​របរ​រកស៊ី ឬ​អាជីព​ការងារ អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ហើយ​ប្រាក់​រង្វាន់ ដែល​ជួយ​ពង្រឹង​ជីវិត​អ្នក​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​មួយ​កម្រិត​ទៀត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​