ឈប់វាយអត្ថបទភាសាខ្មែរនាំចុកដៃទៀតទៅ! តោះរៀនវាយអត្ថបទជាភាសាខ្មែរដោយមិនប្រើដៃ ប្រើតែសម្លេងក៏បាន!

បច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែទំនើបទៅៗ ដែលធ្វើឲ្យគ្រប់យ៉ាងកាន់តែមានភាពងាយស្រួលដល់ជីវិតប្រចាំថ្ងៃរបស់មនុស្សរាប់តាំងពីការងារផ្ទះរហូតដល់ការងារដែលអាចរកចំណូលបាន។

បច្ចុប្បន្ននេះមនុស្សបានប្រើប្រាស់នូវបច្ចេកវិទ្យាដើម្បីជួយសម្រេចបំណងរបស់គេ ដោយចំណាយពេលវេលាតិច ថវិកាតិច និងមិនសូវស្មុគស្មាញដូចមុន។ តួយ៉ាង ដូចជាការវាយអត្ថបទជាដើម ដែលកាលពីមុនគ្រប់គ្នាចំណាយពេលជាច្រើនម៉ោងដើម្បីសរសេរអត្ថបទរាប់រយទំព័រ ប៉ុន្តែបច្ចុប្បន្ននេះ google បានបង្កើតបច្ចេកវិទ្យាថ្មី ឬអាចនិយាយបានថារួមបញ្ចូលនូវបច្ចេកវិទ្យាថ្មីដែលហៅថា artificial intelegient

ឬក៏ប្រព័ន្ធកុំព្យូទ័រវៃឆ្លាត ដែលអាចចាប់យកនូវទិន្នន័យផ្សេងៗកាលពីអតីតកាល រួមមានដូចជាសំណេរដោយដៃ សំណេរដោយកុំព្យូទ័រ សំឡេង រូបភាព ដើម្បីឱ្យការងារចាប់យកនូវទិន្នន័យទាំងអស់នេះកាន់តែមានភាពរហ័សជាងមុន។

Arif Riyanto G1N9kDHqBrQ Unsplash

ឧទាហរណ៍អត្ថបទដែលអ្នកកំពុងតែអាននេះជាដើម គឺអ្នកនិពន្ធប្រើសំឡេងរបស់ខ្លួន ដើម្បីយកមកសរសេរដោយមិនបាច់ប្រើដៃទាល់តែសោះ។ ការសរសេរអត្ថបទនេះគឺចំណាយពេលមិនដល់ 5 នាទីផង។ កាលពីមុនការសរសេរអត្ថបទរាប់រយទំព័រគឺចំណាយពេលជាច្រើនអាទិត្យឬដល់ខែក៏មាន។

ប៉ុន្តែបច្ចុប្បន្ននេះប្រព័ន្ធកុំព្យូទ័រវៃឆ្លាតឬ machine learning អាចសម្គាល់នូវសំឡេងរបស់អ្នក ជាភាសាខ្មែរ ភាសាអង់គ្លេស ឬភាសាដទៃទៀតបានដោយងាយ និងមានប្រសិទ្ធភាពស្ទើរតែ 90 ភាគរយទៀតផង។

ថ្វីដ្បិតតែបច្ចេកវិទ្យានេះទំនើបពិតមែនប៉ុន្តែសម្រាប់ភាសាខ្មែរនៅតែមានផលវិបាកខ្លះដូចជាអ្នកទៅដកឃ្លា ឬចុចសញ្ញាខ័ណ្ឌដោយខ្លួនឯងជាដើម។ ប៉ុន្តែសម្រាប់ភាសាអង់គ្លេសគឺសឹងតែ មានភាពងាយស្រួល 100% មិនដូចភាសាខ្មែរនោះឡើយ។ យ៉ាងណាមិញបច្ចេកវិទ្យានេះត្រូវបានអ្នកវិទ្យាសាស្រ្តខ្មែរកាលពី 10 ឆ្នាំមុនព្យាយាមធ្វើម្ដងរួចទៅហើយតែមិនបានសម្រេច មូលហេតុគឺដោយសារខ្វះទិន្នន័យ ទើបមិនអាចធ្វើឲ្យ machine learning អាចចាប់យកសំឡេងដើម្បីយកមកសរសេរបាន។

បច្ចុប្បន្ននេះខ្មែរយើងមានទូរសព្ទគ្រប់ដៃ កុំព្យូទ័រសឹងគ្រប់ផ្ទះ ដែលអាចធ្វើអោយ AI កាន់តែមានភាពឆ្លាតវៃនិងទំនើបជាងមុន ទើបអាចធ្វើឱ្យមានការចាប់សំឡេងបានសឹងតែ 100% ត្រឹមត្រូវទាំងអស់។ AI ឬ Machine learning ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាជាច្រើនទៀតដូចជា ទូរស័ព្ទ កុំព្យូទ័រ google search engine ផែនទី ឡាន Tesla ជាដើម។

Roberto Nickson Ddjl0Cicdr4 Unsplash

ដើម្បីមានភាពងាយស្រួលក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបបែបនេះនៅកន្លែងធ្វើការរបស់អ្នកសូមអ្នកមើលវីដេអូតាមតំណភ្ជាប់នេះ៖ វីដេអូបង្រៀន

សូមកុំភ្លេចចុចចូលចិត្តឬក៏ចែករំលែកបន្តសម្រាប់ជាការលើកទឹកចិត្តដល់អ្នកដែលផលិតវីដេអូនេះផងដែរ។

[embed]https://youtu.be/-2qP8DptV-8[/embed]

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN