ចាយ​ពេល ១ នាទី​អាន​មើល​ត្រូវ​អត់? ការ​ជ្រើសរើស​មេអំបៅ​មួយ​អាច​បង្ហាញ​ពី​ចរិតលក្ខណៈ​របស់​អ្នក

មេអំបៅ​គឺ​ជា​សត្វ​មួយ​ប្រភេទ​ដែល​ជឿ​ថា​ទាំង​មនុស្ស​ប្រុស​និង​ស្រី រមែង​ស្រលាញ់​គ្មាន​ការ​ស្អប់ខ្ពើម​អ្វី​នោះ​ឡើយ។ តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​ធ្វើ​ការ​លើក​យក​សត្វ​មេអំបៅ​ទាំង ៦ មក​ឲ្យ​អ្នក​ជ្រើសរើស ដើម្បី​បង្ហាញ​ថា​តើ​អ្នក​ជា​មនុស្ស​មាន​ចរិតលក្ខណៈ​បែប​ណា?

មេអំបៅ​ទី ១

ប្រសិន​អ្នក​ជ្រើសរើស​សត្វ​មេអំបៅ​ទី ១ នោះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ការ​រស់នៅ​ជីវិត​បែប​សាមញ្ញ​បំផុត។ អ្នក​រក​ឃើញ​ក្តី​សុខ​តាម​រយៈ​សកម្មភាព​តូចៗ ហើយ​ក្នុង​ការ​គិត​របស់​អ្នក​តែងតែ​គិត​នៅ​រឿង​វិជ្ជមាន។ អ្នក​មិន​ចូលចិត្ត​ធ្វើ​ឲ្យ​រឿង​មើល​ទៅ​រញ៉េរញ៉ៃ​ឬ​មើល​ទៅ​ស្មុគស្មាញ​នោះ​ទេ មិន​ថា​តែ​ក្នុង​ទំនាក់ទំនង សកម្មភាព​ប្រចាំ​ថ្ងៃ និង​ជា​ពិសេស​គឺ​ចិត្ត​គំនិត។

មេអំបៅ​ទី ២

ប្រសិន​អ្នក​ជ្រើសរើស​សត្វ​មេអំបៅ​ទី ២ នោះ​មាន​ន័យ​ថា​អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​មិន​សូវ​ចេះ​ភ័យខ្លាច អ្នក​មាន​ថាមពល​ក្លាហាន អង់អាច ដែល​រមែង​ជួយ​អ្នក​អាច​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដោយ​រលូន ត្បិត​បើ​ពេល​ខ្លះ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​ណា​មួយ​ក៏​ដោយ។

មេអំបៅ​ទី ៣

ប្រសិន​អ្នក​ជ្រើសរើស​សត្វ​មេអំបៅ​ទី ៣ នោះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ដែល​មាន​ភាព​ស្ងប់ស្ងាត់ និង​ចូលចិត្ត​បែប​ធម្មជាតិ​បំផុត។ អ្នក​មាន​វិធីសាស្រ្ត​ក្នុង​ការ​បន្ធូរ​សម្ពាធ​ផ្លូវ​អារម្មណ៍​ដោយ​ខ្លួន​ឯង ហើយ​អ្នក​ក៏​មាន​ទំនោរ​ទៅ​មនុស្ស​ជុំវិញ​ខ្លួន​ដែល​គេ​យល់​ពី​អ្នក។

មេអំបៅ​ទី ៤

ប្រសិន​អ្នក​ជ្រើសរើស​សត្វ​មេអំបៅ​ទី ៤ នោះ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ចិត្ត​សប្បុរស ស្រលាញ់ និង​ចែករំលែក​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន។ អ្នក​រមែង​ទទួល​បាន​ការ​កោតសរសើរ ដោយសារ​តែ​ភាព​ស្មោះត្រង់​របស់​អ្នក​នៅ​ក្នុង​ទំនាក់ទំនង​ណា​មួយ។

មេអំបៅ​ទី ៥

ប្រសិន​អ្នក​ជ្រើសរើស​សត្វ​មេអំបៅ​ទី ៥ នោះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​រួសរាយ ចេះ​លើក​ទឹក​ចិត្ត ហើយ​មិន​មែន​ជា​មនុស្ស​ដែល​នឹង​ផ្លាស់ប្តូរ​ដើម្បី​បំពេញ​ចិត្ត​នរណា​ម្នាក់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​អ្នក​នៅ​តែ​ស្មោះត្រង់ និង​ធ្វើ​អ្វី​ដែល​ជា​ខ្លួន​អ្នក។

មេអំបៅ​ទី ៦

ប្រសិន​អ្នក​ជ្រើសរើស​សត្វ​មេអំបៅ​ចុងក្រោយ មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ចេះ​បត់បែន​និង​ឆាប់​សម្រប​ទៅ​កាន់​មជ្ឈដ្ឋាន​ជុំវិញ​បាន​យ៉ាង​ឆាប់​រហ័ស។ អ្នក​មាន​សមត្ថភាព​ក្នុង​សម្រប​ទៅ​តាម​អ្នក​ដទៃ តែ​អ្នក​ក៏​នៅ​តែ​មាន​កូន​ចិត្ត​ចេះ​គិត​ពី​ខ្លួន​ឯង​ខ្លះ​ដែរ។ ប៉ុន្តែ​គ្មាន​អ្វី​ដែល​អាច​បញ្ឈប់​អ្នក​អំពី​ការ​ចែករំលែក​និង​ធ្វើ​ល្អ ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​បាន​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក