ស្រីៗ​ឆ្លាតវៃ​ទោះ​ខឹង​ប្តី​ឬ​សង្សារ​ប៉ុណ្ណា ក៏​ពួកគេមិន​ទៅ​ធ្វើ​រឿង​ឥតបានការ​ទាំង ៥ នេះ​ដែរ

មាន​មនុស្ស​ស្រី​ជា​ច្រើន​នៅ​ពេល​ខឹង ឬ​អន់ចិត្ត ឈ្លោះ​ប្រកែក​ជាមួយ​ដៃគូ​ស្នេហា ពួក​គេ​តែងតែ​ធ្វើ​រឿង​ឥត​បានការ​មួយ​ចំនួន ដែល​អាច​បង្ក​ផល​លំបាក​សម្រាប់​ខ្លួន​ឯង ឬ​ពេល​ខ្លះ​រឿង​តូច​តែ​បែរ​ជា​បង្ក​ឲ្យ​ក្លាយ​ជា​រឿង​ធំ។

យ៉ាងណាមិញ​មនុស្ស​ស្រី​ឆ្លាតវៃ គេ​នឹង​ជៀស​បាន​ការ​ធ្វើ​រឿង​ឥត​បាន​ការ​ទាំង ៥ នេះ ពេល​មាន​ជម្លោះ​ជាមួយ​ដៃគូ​ស្នេហា៖

៥) ​ដើរ​ចេញ​

Ice_screenshot_20210219 174510

មនុស្ស​ស្រី​ភាគ​ច្រើន​ឲ្យ​តែ​ខឹង មិន​ចូលចិត្ត​និយាយ​ឬ​ស្តាប់​ហេតុផល​ហើយ​ដើរ​ចេញ។ អ្នក​ខ្លះ​ក្នុង​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​ដល់​ថ្នាក់​អាងអី​និយាយ​ពាក្យ​ថា បែក និយាយ​ពាក្យ​ថា លែង​លះ​គ្នា។ អ្នក​ត្រូវ​ចាំ​ថា​ទង្វើ​បែប​ហ្នឹង គឺ​ស្មើ​នឹង​ការ​ដែល​មិន​ឲ្យ​តម្លៃ​ទៅ​លើ​ទំនាក់ទំនង​ស្នេហា ឬ​ដៃគូ​របស់​អ្នក។

៤) ទៅ Shopping ដើម្បី​បំបាត់​ Stress

Ice_screenshot_20210219 174542

កុំ​យក​លេស​សេដ​មក​បាំង​មុខ ហើយ​ដើរ Shopping ដោយ​មិន​ខ្វល់ខ្វាយ​ពី​អ្វី​ទាំង​អស់​នោះ។ មនុស្ស​ស្រី​ឆ្លាតវៃ ការ​ចាយវាយ​គឺ​នាង​មាន​ផែនការណ៍​ច្បាស់លាស់ ទោះ​ខឹង​ឬ​អន់ចិត្ត​ប៉ុណ្ណា​ក៏​មិន​យក​លុយ​ទៅ​ខ្ជះខ្ជាយ​លើ​របស់​ដែល​មិន​ចាំ​បាច់​ដែរ។ ស្រមៃ​ល​មើល​ពេល​អ្នក​សេដ​អ្នក​ចេះ​តែ​ទិញ ហើយ​ពេល​លែង​អី បូក​បញ្ជី​ឡើង​វិញ​បាន​ដឹង​ថា​ខ្ជះខ្ជាយ​ខ្លាំង។

៣) ចូលចិត្ត​ស្ងាត់ស្ងៀម

ជីវិត​គូ​មាន​រឿង​អី​ក៏​និយាយ​គ្នា​ទៅ កុំ​លាក់ កុំ​ស្ងាត់ កុំ​បៀម​ទុក្ខ​តែ​ម្នាក់​ឯង។ ពេល​ខ្លះ​ភាព​ស្ងាត់ស្ងៀម​វា​អាច​ដោះស្រាយ​បញ្ហា​បាន តែ​ជួន​ខ្លះ​វា​អាច​បង្ក​ឲ្យ​រឿង​នោះ​កាន់​តែ​ធំ​ទៅ​ថ្ងៃ​មុខ​ទៅ​វិញ​ទេ។

២) ទៅ​រក​សង្សារ​ចាស់

Ice_screenshot_20210219 174750

ស្រីៗ​ខ្លះ​អ៊ីចឹង​មែន ពេល​ឈ្លោះ​គ្នា​ជាមួយ​សង្សារ អាង​អី​ទៅ​រក​សង្សារ​ចាស់ ឲ្យ​គេ​លួង ឬ​បង្ហាញ​អារម្មណ៍​ទុក្ខសោក​នៅ​នឹង​មុខ​សង្សារ​ចាស់។ ទង្វើ​បែប​នោះ ក្នុង​ទំនាក់ទំនង​ខ្លះ អ្នក​នឹង​ត្រូវ​បាន​សង្សារ​ចាស់​មិន​ឲ្យ​តម្លៃ​ទៅ​វិញ​ទេ ហើយ​គេ​គិត​ថា​អ្នក​នៅ​តែ​ត្រូវ​ការ​គេ ​ខ្វះ​គេ​ពុំ​បាន ទាំង​កំពុង​មាន​អ្នក​នៅ​ក្បែរ​ខ្លួន​ហើយ​នោះ។

១) ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​ដោយ​ទាំង​អ្នក​មិន​ដឹង​អី

ពេល​ខ្លះ​ខឹង​ឬ​ឈ្លោះ​គ្នា​ជាមួយ​ប្តី តែ​បែរ​ជា​មក​មួម៉ៅ​ដាក់​អ្នក​ផ្សេង​ដែល​មិន​ដឹង​អី ដូច​ជា​មួម៉ៅ​ដាក់​ម្តាយ​ឪពុក ដាក់​មិត្តភ័ក្ដិ​អ្វី​ជា​ដើម។ បើ​គិត​ថា​ចង់​ចែករំលែក​គួរ​និយាយ​ឲ្យ​ស្រួលបួល​ទៅ​កាន់​ពួក​គាត់ ជា​ជាង​ការ​បង្ហាញ​អារម្មណ៍​ខឹង​គំហុក រហូត​ដល់​ពេល​ខ្លះ​អ្នក​អាច​បំផ្លាញ​ទំនាក់ទំនង​ជាមួយ​អ្នក​ក្រៅ​រឿង​នោះ​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក