ប្លែកខ្លាំងស្អាតណាស់មានតែមួយស្រុកខ្មែរ ជាមួយនឹងហាងកាហ្វេឃ្លាំងអំបិល ទិដ្ឋភាពកណ្តាលស្រែអំបិលពិតៗ

សម័យបច្ចុប្បន្ននេះហាងកាហ្វេជាច្រើនបានបង្កើតឡើងជាមួយនឹងរសជាតិថ្មីឆ្ងាញ់ៗប្លែកពីគ្នា ​ដោយក្នុងនោះសោភណ្ឌភាព និងការរៀបចំហាងក៏ជាចំណុចសំខាន់ដែលទាក់ទាញភ្ញៀវចូលទទួលទានកាហ្វេផងដែរ ដើម្បីជាការផ្លាស់ប្តូរបរិយាកាសកាន់តែស្រស់ស្រាយបន្ថែម។

ដោយក្នុងនោះថ្មីៗនេះមានហាងកាហ្វេបង្កើតថ្មីមួយកន្លែងទៀតហើយ ​ធ្វើឱ្យអារម្មណ៍អ្នកចូលចិត្តទទួលទានកាហ្វេ និងចូលចិត្តភាពច្នៃប្រតិដ្ឋថ្មីកញ្ជ្រោលចង់ទៅគ្រប់ៗគ្នានោះគឺ ​« ហាងកាហ្វេឃ្លាំងអំបិល ​» ដែលមានទីតាំងនៅកណ្តាលវាលស្រែអំបិលតែម្តង។

152856400_1139830476531849_4756620785741793595_o

153231765_2951645528454725_2754090886249856154_o

151118703_1139830493198514_8532950226004341137_o

« ហាងកាហ្វេឃ្លាំងអំបិល ​»​ មានបើកបម្រើកាហ្វេ​ និងភេសជ្ជៈគ្រប់ប្រភេទមិនខុសពីហាងល្បីៗដទៃនោះទេ ​ដោយក្រៅពីជាហាងដែលយកទេសភាពស្រែអំបិលខេត្តកំពតជាចម្បងនៅក្នុងការទាក់ទាញភ្ញៀវមកទទួលទាន​ និងថតរូបកម្សាន្តហើយ ​សូម្បីតែការតុបតែងហាងក៏មានលក្ខណៈប្លែកស្រស់ស្រាយ គួរឱ្យចាប់អារម្មណ៍ចង់មកទទួលទានតែម្តង។ ​ដោយបច្ចុប្បន្ននេះ ហាងកាហ្វេឃ្លាំងអំបិលនេះបានស្រូបទាញអ្នកទេសចរគ្រប់តំបន់ទាំងអ្នកនៅក្នុងខេត្តកំពតផ្ទាល់ និងអ្នកដែលនៅទីក្រុងភ្នំពេញទៀតផង។

151818228_1139830783198485_805680494009279472_o

152331194_1139831566531740_7916502103987468179_o

152598633_1139830753198488_589756152345097680_o

152863883_2951645491788062_1113474975817887837_o

គួរឱ្យដឹងផងដែរថា ​« ហាងកាហ្វេឃ្លាំងអំបិល ​»​ មានទីតាំងស្ថិតនៅ ស្រែអំបិលជុំគ្រៀល ខេត្តកំពត ចង់ដឹងទីតាំងច្បាស់លោកអ្នកអាចស្វែករកតាមរយៈ ​Maps https://goo.gl/maps/yQXNCJgMwZHugV9W9 ឬសាកសួរព័ត៌មានលម្អិតបន្ថែមតាមរយៈលេខទូរស័ព្ទ 016 566 886 ៕

អត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាពផ្តល់សិទ្ធដោយ៖ Udom Kprtc /Fiyanuth Lon

154295972_2951645795121365_6350543784454049391_o

151785035_1139830589865171_8642207890403420417_o

152181071_1139831343198429_2679274468433267415_o

152493618_1139830829865147_4588906531413221086_o

151148324_1139831159865114_2210208029982342875_o

150718481_1139831443198419_8495287825157850474_o

151599156_1139831386531758_4959301551292247844_o

150384499_1139831543198409_3262758815018998887_o

151636723_1139831206531776_7902309655840519982_o

151951193_1139830983198465_5744015000544619072_o

151792873_1139831316531765_2234398280713461624_o

152057334_1139830889865141_8275790433190020484_o

150773330_1139831416531755_7801453246649270757_o

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers