បទ Oyster របស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត ដែលផ្ទុះខ្លាំងកាលពីរយៈពេលបីខែមុន ដោយមានអ្នកទស្សនារហូតទៅដល់ជាង ប្រាំបីលានដង (8.5M Views) ពេលនេះបានចេញ Music video ជាផ្លូវការហើយ ពិតជាឡូយខ្លាំងមែនទែន។
បញ្ជាក់ផងដែរថា បទ Oyster នេះ គឺជាការនិពន្ធទំនុកច្រៀងរបស់លោក ខេមរៈ ភារុណ ដែលត្រូវជាបងប្រុសបង្កើតរបស់ លោក ខេមរៈ សិរីមន្ត បង្តើតតែម្តង។
សម្រាប់បទភ្លេងវិញ គឺជាស្នាដៃនិពន្ធរបស់អតីតសិស្សសាលា ហ្វាពន្លីសិល្បៈ លោក ឈិត តេងរិទ្ធ ដែលជាអ្នកនិពន្ធទំនុកភ្លេងមានសម្ថតភាពមួយរូបក្នុងប្រទេសកម្ពុជា។
បើងាកទៅមើលការដឹកនាំសម្តែងវិញ បទ Oyster នេះគឺជាការ ដឹកនាំសម្តែងរបស់លោកស្រី គួយ ផល្លី ដែលត្រូវជាភរិយារបស់ លោក ខេមរៈ សិរីមន្តតែម្តង។
បើចង់ជ្រាបច្បាស់ថា Music Video នេះ មានរសអារម្មណ៍ប្លែកយ៉ាងណានោះ សូមទស្សនាវីឌីអូ ខាងក្រោម៖
អត្ថបទដោយ៖ Mr. Fun Cambodia
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក