តាម​ក្បួន​ហុងស៊ុយ គេ​និយម​ដាក់​របស់ ៣ នេះ​ក្នុង​កាបូប​លុយ ដើម្បី​បាន​សំណាង​ហូរ​ចូល​ដូច​ទឹក

កាបូប​លុយ​ជា​របស់​ដែល​ប្រើប្រាស់​សម្រាប់​ដាក់​លុយ និង​កាត​សម្គាល់​ខ្លួន ឬ​របស់របរ​តូចៗ​ដែល​សំខាន់​មួយ​ចំនួន​ផ្សេង​ទៀត។ តាម​ក្បួន​ហុងស៊ុយ​គេ​ជឿ​ថា មនុស្ស​គួរ​តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កាបូប​លុយ​របស់​ពួក​គេ ហើយ​គួរ​តែ​ដាក់​របស់ ៣ នេះ​ភ្ជាប់​ជាមួយ ប្រសិន​ណា​ចង់​ទទួល​បាន​សំណាង​ល្អ៖

៣) ក្រដាស​ប្រាក់ ២ ដុល្លារ

S L640

មនុស្ស​នៅ​តំបន់​អឺរ៉ុប​គេ​ឲ្យ​តម្លៃ​និង​គោរព​ក្រដាស​ប្រាក់ ២ ដុល្លារ​ខ្លាំង​បំផុត ហើយ​គេ​ជឿ​ថា​វា​ជា​សញ្ញា​នាំ​លាភ​សំណាង។ អ្នក​អាច​រក​ជាវ​វា​បាន​តាម​រយៈ​នរណា​ម្នាក់ ឬ​នរណា​ដែល​មាន​វា​តាំង​ពី​ដើម​មក ចូរ​យក​វា​មក​ដាក់​ក្នុង​កាបូប​លុយ​នៅ​ទីតាំង​ណា​មួយ​ឲ្យ​បាន​ល្អ នោះ​នឹង​មាន​សំណាង ​មាន​លាភ​ហូរ​ចូល​ជា​រឿយៗ។

២) អាំង​ប៉ាវ​ពណ៌​ក្រហម

Chinese New Year

មិន​ថា​តែ​ប្រភេទ​អាំងប៉ាវ​ដែល​អ្នក​ទទួល​បាន​នៅ​ពេល​ចូល​ឆ្នាំ​ថ្មី ឬ​នរណា​ម្នាក់​គេ​ប្រគល់​ឲ្យ​អ្នក ហើយ​ពណ៌​ក្រហម អ្នក​គួរ​តែ​រក្សា​វា​ទុក​នៅ​ក្នុង​កាបូប​លុយ។ របស់​នេះ​គេ​តំណាង​ឲ្យ​សញ្ញា នាំ​លុយ​នាំ​កាក់​ចូល​ខ្លួន។

១) រក្សា​ទុក​កាក់

Three Ancient Feng Shui Metal Lucky Coins Isolated Above White B Three Ancient Feng Shui Metal Lucky Coins Isolated Above White 102377947

របស់​ទាក់ទាញ​លុយ​និង​សំណាង​មួយ​ផ្សេង​ទៀត​នោះ​គឺ​ប្រភេទ​កាក់ មិន​ថា​តែ​កាក់​ពី​បុរាណ​ឬ​កាក់​ប្រើប្រាស់​ជំនួស​លុយ​របស់​ប្រទេស​ណា​មួយ​ក៏​បាន ហើយ​យក​ខ្សែ​អំបោះ​ក្រហម​មក​រុំ​ជាប់​វា នោះ​នឹង​មាន​លុយ​ហូរ​ចូល​កាបូប​លុយ​អ្នក​ច្រើនៗ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​