កុំខ្លាច បើ​សត្វ​ទាំង ៦ នេះ​លូន ​ឬ​ហោះ​ចូល​ផ្ទះ ​តាម​ក្បួន​គឺ​នាំ​លាភ​នាំ​សំណាង​ទៅ​វិញ​ទេ

ប្រសិន​ណា​មាន​សត្វ ១ ក្នុង​ចំណោម​សត្វ​ទាំង ៦ ដូច​បង្ហាញ​ខាង​ក្រោម សុខៗ​វារ​ឬ​ហោះ​ចូល​មក​ក្នុង​ផ្ទះ​បរិវេណ​ផ្ទះ​របស់​អ្នក នោះ​តាម​ចាស់​បុរាណ​គេ​ដំណាល​ត​គ្នា​ថា ប្រៀប​ដូច​ជា​របស់​ដែល​កំពុង​នាំ​លាភ នាំ​សំណាង និង​ភាព​រុងរឿង​ចូល​មក​ផ្ទះ៖

៦) សត្វ​អណ្តើក

1

សត្វ​អណ្តើក​គឺ​តំណាង​ឲ្យ​អាយុ​យឺនយូរ និង​សំណាង។ ហេតុដូច្នេះ​ហើយ​បើ​វា​បាន​ចូល​មក​ផ្ទះ​របស់​អ្នក នោះ​នឹង​កម្ចាត់បង់​នូវ​រឿង​អាក្រក់​ទាំង​ឡាយ ប្រសិន​ក្នុង​ផ្ទះ​មាន​មនុស្ស​ឈឺថ្កាត់ អាច​នឹង​ជា​សះស្បើយ​ទៀត​ផង។

៥) សត្វ​ឆ្កែ

2

តាម​ចាស់​បុរាណ​និយាយ​ថា ឆ្កែ​គឺ​អាច​នាំ​សំណាង​ល្អ​ដល់​ម្ចាស់​ផ្ទះ នោះ​ក៏​ដោយសារ​តែ​ឆ្កែ​មាន​ភាព​ស្មោះត្រង់​និង​ក្លាហាន។ នៅ​ពេល​ដែល​នរណា​ម្នាក់​យក​ឆ្កែ​មក​ឲ្យ​អ្នក ឬ​មាន​ឆ្កែ​ដែល​គ្មាន​ម្ចាស់​វា​ចូល​មក​ផ្ទះ​របស់​អ្នក នោះ​មាន​ប្រផ្នូល​ល្អ ដែល​នឹង​ឲ្យ​គ្រួសារ​អ្នក​ជួប​សេចក្តី​សុខ​​និង​សំណាង​ល្អ។

៤) សត្វ​ឃ្មុំ​ធ្វើ​សំបុក

3

ឃ្មុំ​វា​តែងតែ​ទៅ​ធ្វើ​សំបុក​នៅ​កន្លែង​ដែល​មាន​បរិយាកាស​ល្អ ហើយ​ប្រសិន​វា​មក​ធ្វើ​សំបុក​ក្នុង​បរិវេណ​ផ្ទះ​អ្នក នោះ​មាន​ន័យ​ថា ជា​សញ្ញា​នាំ​លាភ​សំណាង នាំ​លុយ​នាំ​កាក់​ចូល​ដល់​ក្នុង​ផ្ទះ។ ជា​ពិសេស​សម្រាប់​អ្នក​ធ្វើ​ជំនួញ​រកស៊ី​ធំ​តូច​ក្តី នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន​លើសលប់។

៣) សត្វ​ពស់

4

មនុស្ស​ជា​ច្រើន​ខ្លាច​សត្វ​ពស់ ហើយ​ពេល​ដែល​វា​វារ​ចូល​មក​គឺ​ព្យាយាម​សម្លាប់​វា អ្នក​ខ្លះ​គិត​ថា ជា​ប្រផ្នូល​មិន​ល្អ។ តាម​ក្បួន​ហុងស៊ុយ​នៅ​ភាគ​ខាង​កើត គេ​និយាយ​ថា ពស់​ចូល​ផ្ទះ​គឺ​ជា​ប្រផ្នូល​នាំ​សំណាង​ទៅ​វិញ។ គេ​ជឿ​ថា ម្ចាស់ផ្ទះ​នោះ​នឹង​មាន​រឿង​ពិសេស​មួយ​កើត​ឡើង។

២) មេ​អំបៅ

5

មេអំបៅ​ហោះ​ចូល​មក​ក្នុង​ផ្ទះ មាន​ន័យ​ថា ពន្លឺ​ភ្លឺ​ថ្លា​នៃ​ស្លាប​របស់​វា​កំពុង​ធ្វើ​ឲ្យ​មាន​ភាព​ចែងចាំង និង​កំពុង​នាំ​ដំណឹង​ល្អ​នៅ​ទំនាក់ទំនង​ស្នេហា​មក​ដល់​សមាជិក​ក្នុង​ផ្ទះ។ ប៉ុន្តែ​បើ​មេអំបៅ​ដែល​មាន​ស្លាប​ខ្មៅ ឬ​ពណ៌​ងងឹត នោះ​គឺ​នាំ​លាភ នាំ​សំណាង​ដែរ តែ​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី។

១) សត្វ​ប្រចៀវ

កម្រ​មាន​ណាស់​សត្វ​ប្រចៀវ​ហោះ​មក​ក្នុង​ផ្ទះ តែ​អ្នក​ត្រូវ​ដឹង​ថា វា​គឺ​តំណាង​ឲ្យ​ទ្រព្យសម្បត្តិ ដែល​សមាជិក​ក្នុង​គ្រួសារ​នឹង​ទទួល​បាន​ភាព​ល្អ​ប្រសើរ​លើ​ផ្នែក​ហិរញ្ញវត្ថុ។

6

បញ្ជាក់៖ អត្ថបទនេះពុំបានណែនាំឲ្យអ្នកយកសត្វទាំងនោះមករក្សាទុកនោះទេ ជាពិសេសប្រភេទសត្វដែលអាចបង្កគ្រោះថ្នាក់មួយចំនួន គ្រាន់ថាចង់បង្ហាញពីក្បួនហុងស៊ុយចាស់ៗពីបុរាណ និយាយតគ្នាថា វាជាសញ្ញា វិជ្ជមាន នាំលាភនាំសំណាង ពោលពុំមែននាំប្រផ្នូលអាក្រក់អ្វីឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក