បើ​ចេញ​សញ្ញា ៤ នេះ រៀន​ធ្វើ​ចិត្ត​បណ្តើរៗ​ទៅ ព្រោះ​ស្នេហា​អ្នក​ដែល​ដល់​ផ្លូវ​បំបែក​ហើយ

ក្នុង​ទំនាក់ទំនង​ស្នេហា អ្នក​គួរ​យល់​ពី​គ្នា​ឲ្យ​បាន​ច្បាស់លាស់ ហើយ​យក​ចិត្ត​ទុក​ដាក់​ជា​ប្រចាំ ដើម្បី​មើល​ថា តើ​មាន​រឿង​អ្វី​ខុស​ប្លែក​ឬ​អត់ មាន​បញ្ហា​អ្វី​ដែល​ត្រូវ​ដោះស្រាយ​ឬ​អត់ ជៀសវាង​ស្ងាត់ៗ​ក៏​បែក​គ្នា វា​ធ្វើ​ឲ្យ​ឈឺចាប់​ខ្លាំង។

ប្រសិន​មើល​ឃើញ​ខ្លះៗ​មុន​ថា​ស្នេហា​អ្នក​មិន​អាច​ទៅ​រួច អ៊ីចឹង​ក៏​មាន​តែ​ធ្វើ​ចិត្ត​បណ្តើរៗ ហើយ​ចូរ​ចែក​ផ្លូវ​ដោយ​សន្តិវិធី ដើម្បី​ទុក​មុខ​មើល​គ្នា​ថ្ងៃ​ក្រោយ បើ​មិន​បាន​ជិតស្និទ្ធ​ជា​គូ​សង្សារ ក៏​ត្រឹម​ជា​មិត្ត​ធម្មតា​វា​ល្អ​ជាង​ចង​សត្រូវ។ យ៉ាង​ណា​បើ​ស្នេហា​របស់​អ្នក​ចេញ​សញ្ញា ៤ នេះ សូម​អ្នក​ត្រៀម​ចិត្ត​ឲ្យ​ហើយ​ទៅ៖

៤) ឈ្លោះ​ទាស់ទែង​គ្នា​ច្រើន

Ice_screenshot_20210323 095929

មួយ​ថ្ងៃ​ទាស់​ពាក្យ ទាស់​សម្តី​គ្នា ៣-៤ ដង​ឬ​ច្រើន​ជាង​នោះ ហើយ​ជួន​ខ្លះ​រឿង​មួយ​មិន​ទាន់​ដោះស្រាយ​ចេញ​ផង បន្ថែម​រឿង​បញ្ហា​មួយ​ទៀត​មក​ទៀត​ហើយ យូរ​ទៅ​វា​នាំ​ឲ្យ​សង​ខាង​ទទួល​អារម្មណ៍​ថា​មាន​សម្ពាធ។

ក្នុង​ទំនាក់ទំនង​មនុស្ស​ពីរ​នាក់ បើ​ខ្លាំង​ទាំង​សង​ខាង គឺ​មិន​អាច​ទៅ​មុខ​រួច​ទេ លុះ​ត្រា​តែ​ចេះ​អត់ឱន​ទៅ​មក​ម្តង​ម្នាក់ ទើប​អាច​ចង​ចិត្ត​ឲ្យ​អ្នក​មាន​កម្លាំង​បន្ត​ទៅ​មុខ​ទៀត។

៣) នៅ​ក្បែរ​គ្នា​អស់​រឿង​និយាយ

Ice_screenshot_20210323 102154

ប្រសិន​នៅ​ថ្ងៃ​មួយ​ដែល​អ្នក​នៅ​ក្បែរ​អ្នក ហើយ​អ្នក​បែរ​ជា​ស្ងាត់ស្ងៀម​គ្មាន​ពាក្យ​អ្វី​និយាយ​សោះ​នោះ វា​ស្មើ​នឹង​អ្នក​កំពុង​ឈាន​ដល់​ផ្លូវ​បំបែក​ហើយ។ បើ​នៅ​ស្រលាញ់​គ្នា ប្រាកដ​ជា​មាន​រឿង​ច្រើន​ណាស់​ដែល​ចង់​ចែករំលែក មិន​ថា​តែ​រឿង​សប្បាយ ឬ​រឿង​កើត​ទុក្ខ តែ​នេះ​យូរ​ទៅ​សង​ខាង​ក្លាយ​ជា​អាថ៌កំបាំង​នឹង​គ្នា ដែល​វា​ខុស​ពី​កាល​ចាប់ផ្តើម​ដំបូង។

២) ចង់​មាន​ពេលវេលា​នៅ​ម្នាក់​ឯង

Ice_screenshot_20210323 102205

ទម្លាប់​មាន​ពេល​វេលា​ចង់​នៅ​ម្នាក់​ឯង គិត​ថា​នៅ​ម្នាក់​ឯង​មាន​អារម្មណ៍​សុខស្រួល នោះ​ហើយ​គឺ​ជា​ការ​ជ្រើសរើស​ផ្លូវ​បែក​ដោយ​ប្រយោល។ មនុស្ស​ស្រលាញ់​គ្នា បើ​សប្បាយ​គឺ​ចង់​សប្បាយ​ជាមួយ​គ្នា បើ​កើត​ទុក្ខ​គឺ​ចង់​មាន​អ្នក​ក្បែរ​ចាំ​លើក​ទឹក​ចិត្ត តែ​បើ​ពោល​ពាក្យ​មក​ថា សូម​ពេល​នៅ​ម្នាក់​ឯង​អី​នោះ គឺ​ប្រហែល​អស់​អារម្មណ៍​លើ​គ្នា​ហើយ។

១) កំណាញ់​សូម្បី​តែ​ស្នាម​ញញឹម

Ice_screenshot_20210323 102220

នៅ​ក្បែរ​គ្នា កុំ​ថា​ឡើយ​ភាព​សើច​ក្អាកក្អាយ ដោយ​សូម្បី​តែ​ស្នាម​ញញឹម​ឲ្យ​គ្នា មើល​មុខ​គ្នា​ចំ ក៏​លែង​ចង់​មើល ហ្នឹង​ហើយ​ជា​សកម្មភាព​ជាក់ច្បាស់​ថា ស្នេហា​អ្នក​ឈាន​ដល់​ផ្លូវ​បំបែក។

បើ​ឆ្លងកាត់​ចំណុច​ទាំង ៤ ខាង​លើ​ ហើយ​រក​ដំណោះស្រាយ​មិន​បាន​នោះ អ៊ីចឹង​អ្នក​គួរ​តែ​រៀន​កាត់​ចិត្ត​ពី​គេ​ទៅ ហើយ​គិត​ថា ធ្វើ​ម៉េច​យើង​គ្មាន​និស្ស័យ​នឹង​គ្នា ដោយ​ស៊ូ​រាប់​គ្នា​ជា​មិត្ត​ទៅ​ល្អ​ជាង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក