West Ham នឹង​ពលី​គ្រប់​យ៉ាង​ដើម្បីរក្សា​ចុះកុងត្រា​យក Lingard

តាម​ប្រភព Sky Sports បានឱ្យដឹងថា West Ham នឹងធ្វើគ្រប់​យ៉ាង​តាម​អាចធ្វើទៅ​បាន​ ដើម្បី​ចុះហត្ថលេខាយកកីឡាករ Jesse Lingard ជាអចិន្ត្រៃយ៍ឲ្យ​ទាល់​តែបាន។

9ca6640d B9ed 4077 9fc9 Abc8f7300b12

មែន​ទែន​ទៅ! ក្រុមញញួរធំមិនមានភ្ជាប់​ជម្រើសក្នុងការទិញផ្ដាច់ក្នុងកិច្ចព្រមព្រៀងរបស់ពួកគេជាមួយ Man United ពេល​ដែល​ខ្ចី​ជើង Lingard នោះទេ ហើយការបង្ហាញទម្រង់ដ៏អស្ចារ្យរបស់កីឡាករវ័យ ២៨ ឆ្នាំរូបនេះឱ្យក្រុមរបស់លោក David Moyes ទំនងជាបង្កើនតម្លៃខ្លួន​ហើយ។

Efd96995 A80e 44e3 82ad 72860ee61f00

ទោះបីជាយ៉ាងណាក៏ដោយ West Ham មានសេចក្តីរីករាយដែល Lingard បង្ហាញគ្រប់​យ៉ាងសក្ដិសមនឹងបន្ត​ជាមួយក្លិបដោយស៊ុតបញ្ចូលទីបាន ៦ គ្រាប់និងបញ្ជូនបាល់ ៣ លើកក្នុង ៨ ប្រកួតនៃក្របខ័ណ្ឌ Premier League ។ កាលពីខែមុនគាត់ក៏បានបង្ហាញខ្លួនជាលើកដំបូងនៅអង់គ្លេសចាប់តាំងពីឆ្នាំ ២០១៨ ផងដែរ។

West Ham Uniteds Jesse Lingard Celebrates Scoring Their Second Goal V Tottenham Hotspur With Tomas Soucek And Pablo Fornals 600x420 1 1

កីឡាករខ្លួនឯងក៏សប្បាយចិត្តណាស់ដែរ ដែលបាន​ជាប់​ជម្រើស​ដំបូង១១នាក់ឲ្យ West Ham ស្ទើ​គ្រប់​ប្រកួត ហើយ​នេះជាអ្វីមួយដែលគាត់មិនអាចធ្វើបាននៅ Man United ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជំហររបស់បិសាចក្រហមមិនទាន់ត្រូវបានគេកំណត់នៅឡើយទេ ប៉ុន្តែពួកគេប្រាកដជាពិចារណាលើកីឡាករនៅពេលដែលតម្លៃខ្លួន ពេលដែល​កីឡាកររបស់ខ្លួនបានឈានដល់ចំណុចកំពូលបែបនេះ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN