មិនមែនជារឿងលេងសើច​! Real Madrid ឈ្នះ FC Barcelona យប់​មិញ​គឺ​ជា​លើក​ទី​៣ជាប់ៗគ្នា

Real Madrid បានយកឈ្នះ Barcelona ២-១ ក្នុងផ្ទះខ្លួន​ឯងនៅ​ក្នុង​ជំនួប el clasico កាល​ពី​យប់មិញ។នេះជ័យជម្នះមួយដែលអនុញ្ញាតឱ្យ Real Madrid យកឈ្នះ Barcelona និង Atletico Madrid ក្នុងតារាងលីគ។ ហើយនេះក៏ជាលើកទី ១ ផងដែរចាប់តាំងពីខែធ្នូដែលក្រុមការពារតំណែងជើងឯកឡើងឈរនៅកំពូលតារាង។

Karim Benzema_t4jgaztf6fql1sbamdbusnyjz

ការផ្តួល Liverpool ក្នុង UCL នៅក្នុងកីឡដ្ឋាន Estadio Alfredo Di Stefano ៣ទល់​១នៅ​ស្រស់ៗ​នៅ​ឡើយ, Real Madrid បានបន្តសន្ទុះឈ្នះរបស់ពួកគេ ដោយយកឈ្នះសត្រូវរួម​លីគរបស់ Barcelona ហើយ​វាការប្រកួតដែលទំនងជាកត្តាសម្រេចចិត្តសម្រាប់ជើងឯកនៅរដូវកាលនេះ។

Karim_Benzema_Ral_Madrid_El_Casico_AP_571_855

គ្រាប់បាល់ពីរគ្រាប់របស់ Real Madrid បាន​មក​ពី​ខ្សែប្រយុទ្ធវ័យចាស់ Karim Benzema ហើយមួយ​គ្រាប់​ទៀតយការទាត់បាល់ពិន័យហ្វ្រីឃីគដោយកីឡាករ Toni Kroos ដែលត្រូវបានផ្លាតចេញពីខ្សែការពាររបស់គូប្រជែងឡើង​ចូល​ទី។ ខ្សែការពារ Oscar Mingueza រក​បាន​រង្វាន់​លួងចិត្តឲ្យ​ FC Barcelona។

Casemiro ត្រូវបានបណ្តេញចេញនៅនាទីទី ៩០ ក្រោយ​ទទួលបាន​កាត​ក្រហម។ ទោះជាយ៉ាងណាក៏ដោយ! កាត​ក្រហ​ម​នេះ​គ្មាន​ឥទ្ធិពលដល់លទ្ធផលរបស់​ Real Madrid ដែល​ឈ្នះ​ការ​ប្រកួត​ទៅ​ហើយនោះ​ទេ។

ជ័យជម្នះនេះមិនត្រឹមតែអនុញ្ញាតឱ្យ Real Madrid លោតដល់កំពូលប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើអោយវាក្លាយជាលើកទី ១ ដែល Real Madrid ឈ្នះ ៣ ប្រកួតជាប់គ្នាទល់នឹង Barcelona ចាប់តាំងពីឆ្នាំ ១៩៧៨ ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN