បញ្ឈប់​ទម្លាប់​ទាំង ៥ ​នេះ​ជា​បន្ទាន់ បើ​អ្នក​មិន​ចង់​បន្ត​មាន​អង្គែ រមាស់ ស្បែក​ក្បាល​មាន​ខ្លាញ់

បញ្ហា​អង្គែ រមាស់ ស្បែក​ក្បាល​មាន​ខ្លាញ់ តែងតែ​កើត​មាន​លើ​បុគ្គល​មួយ​ចំនួន ហើយ​ទោះ​ព្យាយាម​រក​ផលិតផល​ណា​មក​ព្យាបាល ក៏​ពិបាក​នោះ​ដែរ ព្រោះ​បញ្ហា​ទាំង​អស់​ហ្នឹង​វា​ស៊ីសង​លើ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង។

ខាង​ក្រោម Knongsrok ណែនាំ​ពី​ទម្លាប់ ៥ ដែល​អ្នក​គួរ​បញ្ឈប់​ជា​បន្ទាន់ ប្រសិន​មិន​ចង់​បន្ត​ឲ្យ​កើត​មាន​បញ្ហា​ខាង​លើ៖

៥) បញ្ឈប់​ការ​ទទួល​ទាន​អាហារ​មិន​ល្អ

Vitamin C Feature Image 600x375

ជៀសវាង​អាហារ​ដែល​មាន​ជាតិ​ហឹរ ឬ​មាន​ជាតិ​ខ្លាញ់ និង​ស្ករ​ខ្ពស់។ លើស​ពី​នេះ​អ្នក​គួរ​តែ​បំប៉ន​មក​វិញ​នូវ​អាហារ​ដែល​មាន​ជាតិ​វីតាមីន B,C ដើម្បី​ការពារ​ការ​កើត​អង្គែ និង​ការ​រលាក​ស្បែក​ក្បាល​នៅ​រដូវ​ក្តៅ។

៤) បញ្ឈប់​ការ​អនុវត្ត​ថែ​រក្សា​ស្បែក​ក្បាល​ដែល​មិន​ត្រឹមត្រូវ

Ice_screenshot_20210516 130655

អ្នក​ខ្លះ​គិត​ថា​កក់សក់​ជា​ប្រចាំ​អាច​បំបាត់​បញ្ហា​នេះ​បាន តែ​ត្រូវ​ចាំ​វា​ក៏​នឹង​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ជ្រុះ​ច្រើន​ណាស់​ដែរ។ បែប​នេះ​គួរ​តែ​អនុវត្ត​ត្រឹម ១ ​ថ្ងៃ​ ១ ដង គឺ​ល្អ​បំផុត​ហើយ តែ​សូម​ណែនាំ​ឲ្យ​ប្រើប្រាស់​ប្រេង​កម្ចាត់​អង្គែ​និង​រមាស់ យក​មក​ប្រើប្រាស់ ហើយ​ចូរ​កក់​និង​អេស​វា​ថ្នមៗ​លើ​ស្បែក​ក្បាល មួយ​ផ្សេង​ទៀត​កុំ​ប្រើប្រាស់​ទឹក​ក្ដៅឧណ្ណៗ​មក​លាង​សម្អាត តែ​គូរ​ជំនួស​មក​វិញ​នូវ​ទឹក​ត្រជាក់​ធម្មតា។​

៣) បញ្ឈប់​ការ​គេង​មិន​គ្រប់គ្រាន់

11998 The_Effects_of_Sleep_Deprivation_on_Your_Body_1296x728 Header

ការ​គេង​មិន​គ្រប់គ្រាន់​ក្រៅ​ពី​ជះ​ឥទ្ធិពល​ដល់​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត វា​ក៏​ប៉ះពាល់​មក​លើ​រាងកាយ ត្រង់​ផ្នែក​ស្បែក​ក្បាល​ផង​ដែរ។ អ្នក​ត្រូវ​ប្រាកដ​ថា​គេង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៦ ម៉ោង ពោល​គឺ​ព្យាយាម​ចូលដំណេក​មុន​ម៉ោង ១១ យប់។

២) បញ្ឈប់​ឬ​កាត់​បន្ថយ​អារម្មណ៍​ធុញថប់

បើ​និយាយ​ថា​បញ្ឈប់​វា​អាច​ជា​ពិបាក​បន្តិច តែ​យ៉ាង​ណា​គួរ​រៀន​ចេះ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​ឯង កុំ​ឲ្យ​មាន​រឿង​អ្វី ឆាប់​យក​មក​ចូល​ក្នុង​ខ្លួន នាំ​ឲ្យ​ធុញថប់​អារម្មណ៍​លឿន​ពេក។ កត្តា​នៃ​ការ​ស្រ្តេស ការ​ធុញថប់​អារម្មណ៍​ញឹកញាប់​នេះ ក៏​អាច​បណ្តាល​ឲ្យ​អ្នក​ជ្រុះ​សក់ និង​មាន​បញ្ហា​សុខភាព​ស្បែក​ក្បាល​ផង​ដែរ។

១) បញ្ឈប់​ការ​ទទួល​ទាន​ថ្នាំ​ជក់​និង​គ្រឿង​ស្រវឹង

Ice_screenshot_20210516 130648

​ការ​ជក់​បារី និង​ការ​សេព​គ្រឿង​ស្រវឹង ក៏​ជា​មូលហេតុ​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​រលាក​ស្បែកក្បាល​បាន​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក