តារារ៉េបល្បីឈ្មោះ របស់អាមេរិក ប្រកាសថា លង់ស្នេហ៍កំពូលតារាចម្រៀងស្រី Rihanna ងប់ងល់ដកចិត្តមិនរួច ក្រោយមានទំនាក់ទំនងដ៏គួរឲ្យចាប់អារម្មណ៍

កាលពីឆ្នាំមុន មានមនុស្សជាច្រើនកើតការងឿងឆ្ងល់ អំពីទំនាក់ទំនងរបស់តារាចម្រៀង Rihanna ជាមួយមហាសេដ្ឋីវ័យក្មេង ជនជាតិអារ៉ាប៊ីសាអូឌីត ដោយសារបាត់វត្តមានព័ត៌មាន ឬរូបភាពរបស់ពួកគេ នៅលើប្រព័ន្ធផ្សព្វផ្សាយមួយរយៈធំ ។

Eto_dn_asap_rocky_rihanna_051921 1024x576

ស្រាប់តែកាលថ្មីៗនេះ រាល់មន្ទិលសង្ស័យទាំងអស់ត្រូវបានជ្រះស្រលះ ដោយសារតែកំពូលតារាចម្រៀងស្រីរូបនេះ កំពុងដាំដើមស្នេហាថ្មី ជាមួយកំលោះ Raper ល្បីឈ្មោះ A$AP Rocky ។

A$AP Rocky ឬឈ្មោះពិតហៅថា Rakim Athelaston Mayers បានបញ្ជាក់ពីរឿងរ៉ាវស្នេហារបស់លោក ជាមួយតារាស្រី Rihanna តាមរយៈគេហទំព័រ GQ America ស្របពេលដែលលោកមានឱកាស បង្ហាញខ្លួននៅលើក្របមុខ កាលពីខែមិថុនា-កក្កដាឆ្នាំ ២០២១ ។

Jussvibez__189024737_1776492105845531_1071472082079710358_n

ដំបូងឡើយទំនាក់ទំនងរបស់ពួកគេ បានចាប់ផ្តើមជាមិត្តល្អ អ្នកទាំងពីរបានសម្តែងបទ Cockiness (Love It) ក្នុងកម្មវិធីប្រគល់ពានរង្វាន់ MTV Video Music Award ឆ្នាំ ២០១២ ជាមួយគ្នា ។

Rs 159945 092613 Rir 623 1380219297

លើសពីនេះទៅទៀត A$AP Rocky ក៏អញ្ចើញ Rihanna ឲ្យមកបង្ហាញខ្លួននៅក្នុងវីដេអូចម្រៀង "Fashion Killa" របស់លោកទៀតផង ។ លុះក្រោយមក នៅឆ្នាំ ២០២០ តារាស្រី Rihanna និងជាអ្នកជំនួញល្បីឈ្មោះមួយរូប នាងក៏បានបញ្ចុះបញ្ចូលលោក Rocky ឱ្យធ្វើជាអ្នកធ្វើបទបង្ហាញ (Presenter) ប្រចាំគ្រឿងសំអាង Fenty Skin របស់នាងទៀតផង ។

Hbz Fenty Skin Index 1595883169

អាចនិយាយបានថា ការអភិវឌ្ឍទំនាក់ទំនងរបស់ពួកគេ បានក្លាយជាព័ត៌មានធំ ដែលមនុស្សជាច្រើនចាប់អារម្មណ៍។  ដោយសារតែអ្នកទាំងពីរ គឺជាមិត្តនឹងគ្នាហើយតែងតែចំណាយពេលនៅជាមួយគ្នា។ ដូច្នេះមិនវាមិនប្លែកទេ ដែលមនុស្សជាច្រើនមានការសង្ស័យលើទំនាក់ទំនងរបស់អ្នកទាំង ២ ។

0c403bc1e1e09713534dfcf308b44c33 1023x1536

លុះក្រោយមក A$AP Rocky ផ្ទាល់ បានចេញមកបញ្ជាក់ ពីទំនាក់ទំនងនេះតាមរយៈបទសម្ភាសន៍។ លោកបាននិយាយថា លោកស្រឡាញ់តារាស្រី Rihanna ខ្លាំងណាស់ ។ ខ្លាំងរហូតដល់ថ្នាក់លោកហៅនាងថាជា "អត្ថន័យនៃ សេចក្ដីស្នេហា" និងហៅថា "មិត្តស្រីរបស់ខ្ញុំ" ទៀតផង ។

ក្នុងនោះមានសំណួរមួយ បានចោទសួរនៅក្នុងបទសម្ភាសន៍ថា "តើជីវិតរបស់អ្នកដំណើរការយ៉ាងដូចម្តេចដែរ បន្ទាប់ពីមានទំនាក់ទំនងនេះ?"

Iconesdotrap_188069149_1021488748385214_6737129561733424454_n

លោកបានឆ្លើយថា "កាន់តែ​ល្អ​ប្រសើរ វាពិតជាល្អប្រសើរខ្លាំងណាស់ នៅពេលអ្នកជួបមនុស្សម្នាក់ដែលពិតប្រាកដ។ នាងគឺល្អជាងស្នេហាកាលពីមុនរបស់ខ្ញុំមួយលានដង ខ្ញុំគិតថានៅពេលដែលអ្នកជួបមនុស្សដែលពិតប្រាកដ អ្នកនឹងដឹងច្បាស់ថា នាងគឺជាមនុស្សម្នាក់នោះ"

Asap Rocky Gq Cover June July 2021 01 1024x1536

លើសពីនេះ A$AP Rocky ក៏បានចែករំលែកបន្ថែមថា Rihanna គឺជាកម្លាំងចិត្តរបស់លោក ក្នុងការបង្កើតបទចម្រៀងថ្មីៗ។

0_Asap Rocky Rhianna Fenty Skin

គួរបញ្ជាក់ផងដែរថា ក្នុងកំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ អ្នកទាំងពីរបានសម្រេចចិត្ត ធ្វើដំណើរកម្សាន្តជាមួយគ្នា។  ហើយតារាស្រីរូបនេះតែងតែគាំទ្រ ផ្លាស់ប្តូរគំនិត ជាមួយលោកគ្រប់ពេល និងធ្វើឲ្យលោកអាចផលិតចំរៀងថ្មីសំរាប់អ្នកគាំទ្រ ៕

ប្រភព: gq