៤សន្លឹកនេះស្រស់ស្អាតប្លែកមិនធម្មតា! ព្រះនាងតូច នរោត្តម ចេនណា មានទេពកោសល្យសិល្បៈទាំងបុរាណ និងសម័យគួរឱ្យគោរពស្រឡាញ់

ដូចដែលយើងបានស្គាល់រួចហើយថា  ព្រះនាងតូច នរោត្តម ​ចេនណា ​គឺជាសែរាជវង្សដែលបានឈានជើងចូលទៅក្នុងវិស័យសិល្បៈត្រឹមមានព្រះជន្មវ័យក្មេង ៨ វស្សាប៉ុណ្ណោះ ​តែទ្រង់ហាក់មានភាពលេចធ្លោខ្លាំង ក្នុងវិស័យសិល្បៈស្ទើរគ្រប់ទម្រង់តែម្តង។

ព្រះនាងតូច ​ទ្រង់មានទេពកោសល្យទាំងផ្នែកក្បាច់រាំជាតិ និងអន្តរជាតិ ​ទ្រង់អាចច្រៀងបទចម្រៀងជាច្រើនភាសា  ថែមទាំងមានទេពកោសល្យសម្តែងមិនធម្មតាទាំងការសម្តែងបទចម្រៀង

1

រួមទាំងខ្សែភាពយន្តភាគខ្នាតធំដ៏ល្បីគឺរឿង ​ព្រះនាងផ្កាព្កុលមាស ​ធ្វើឱ្យកេរ្តិ៍ឈ្មោះព្រះនាងតូចកាន់តែល្បីល្បាញមួយកម្រិតទៀត។ ពិសេសព្រះនាងតូច ​ក៏ត្រូវបានផ្ដល់កិត្តិយស ធ្វើជាព្រះអគ្គរាជទូតប្រចាំក្រុមហ៊ុនទូរសព្ទ Cellcard ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ឈានមុខគេថែមទៀតផង ។

2

ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ព្រះនាងតូច នរោត្តម ​ចេនណា ​ក៏មានសមត្ថភាពខ្លាំងក្នុងការដើរម៉ូត និងថតរូប Fashion  ដូចជាអ្នកអាជីព ​ជារឿយៗព្រះនាងក៏បានរំលេចរូបថតស្ទាយ៍ថ្មីប្លែកៗគ្រប់ទម្រង់ ​ទាំងបុរាណ ប្រពៃណី និងសម័យ ​ហើយរូបភាពដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនោះគឺការតុបតែងបែប ឃ្យូត មើលទៅជាស្ទាយ៍រាងស្លូតបូតគួរឱ្យស្រឡាញ់មើលទៅប្លែក និងស្រស់ស្អាតជាងមុនទៅទៀត។

3

គួរឱ្យដឹងផងដែរថា ថ្វីត្បិតតែព្រះនាងតូចទ្រង់មានព្រះជន្មនៅតិចក៏ពិតមែន ប៉ុន្ដែទ្រង់ពោរពេញទៅដោយសមត្ថភាពខ្ពស់បំផុតដែលទ្រង់ត្រូវបានស្គាល់ថាជាសែរាជវង្សដែល មានទាំងសម្រស់ស្រស់ស្អាត ថែមទាំងពូកែ និងឆ្លាតវៃផងដែរ៕

4