តើពិភពខាងក្នុងរបស់អ្នក មានឥទ្ធិពលកម្រិតណាដែរ?

ជ្រើសរើសមេឃពេលរាត្រីណាមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីពិនិត្យមើលពីពិភពខាងក្នុងរបស់អ្នក តើមានចំណុចអ្វីខ្លះ?

Screen Shot 2021 05 31 At 11.08.27 PM

A. រូបភាព A

ពិភពខាងក្នុងរបស់អ្នក គឺខ្លាំង ហើយចេះបត់បែនតាមកាលៈទេសៈយ៉ាងរហ័ស អ្នកជាមនុស្សដែលមានភាពខ្លាំងក្លា ពោរពេញទៅដោយថាមពលទាំងរាងកាយ ទាំងផ្លូវចិត្ត និងមានទំនុកចិត្តលើខ្លួនឯងខ្លាំង។ អ្នកតែងតែមានចលនារស់រវើក រួមជាមួយនឹងថាមពលរាងកាយដែលគ្មានព្រំដែន អ្នកក៏ជាមនុស្សដែលមានសមត្ថភាពច្នៃប្រឌិត និងតែងតែមានគោលបំណងសម្រាប់បរិស្ថានដែលការស្រមើលស្រមៃរបស់អ្នកអាចហោះហើរបានវែងឆ្ងាយ។

B. រូបភាព B

អ្នកគឺជាមនុស្សដែលមានគំនិតជ្រៅ និងគ្រោះថ្នាក់។ ការគិតបែបរវើរវាយ គឺជារឿងដ៏កម្រមួយនៅក្នុងខ្លួនអ្នក ក្រៅពីនេះអ្នកមិនចេះពិចារណាច្រើនឡើយ ហើយមិនងាយទុកចិត្តលើអ្នកដទៃទៀតផង។ របៀបរស់នៅរបស់អ្នកក៏ធូររលុងដែរ អ្នកច្រើនតែចៀសវាងធ្វើលំហាត់ប្រាណច្រើន ដូច្នេះនៅពេលជួបបញ្ហាអ្នកច្រើនតែរកវិធីខ្លីបំផុតដើម្បីដោះស្រាយវា។

C. រូបភាព C

អ្នកជាមនុស្សដែលមានរបៀបរស់នៅយឺតយ៉ាវ ការអនុវត្តជាក់ស្តែងហើយចូលចិត្តសម្រាកច្រើន។ អ្នក គឺជាអ្នកផ្តើមគំនិតមួយដែលកម្រដាក់ជំនឿរបស់អ្នកតាមអំពើចិត្ត។ អ្នកមិនចូលចិត្តការប្រយុទ្ធ និងមិនចូលចិត្តប្រើអំពើហឹង្សាដើម្បីដោះស្រាយបញ្ហាទេ។ ដូច្នេះអ្នកតែងតែព្យាយាមសម្របសម្រួល និងផ្តល់ផលឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

D. រូបភាព D

អ្នកមិនមែនជាមនុស្សសកម្មទេ រាងកាយអ្នកក៏ខ្ជិលច្រអូសណាស់ដែរ។ ក្នុងចិត្តគំនិតរបស់អ្នក ក៏មិនមានកន្លែងច្រើនសម្រាប់មហិច្ឆតា ឬគោលដៅធំៗដែរ ផ្ទុយទៅវិញមានការសង្ស័យលើអ្វីគ្រប់យ៉ាងដែលនៅជុំវិញអ្នក។ អ្វីដែលធ្វើឱ្យអ្នកខុសគ្នា គឺការស្រមើលស្រមៃផ្ដេសផ្ដាសរបស់អ្នក។ អ្នកចូលចិត្តដាក់ខ្លួនអ្នកនៅក្នុងពិភពផ្ទាល់ខ្លួនរបស់អ្នក តែងតែដាក់គម្លាតរវាងខ្លួនឯង និងមនុស្សក្នុងសង្គម រួមទាំងការរាប់អានមិត្តភក្តិផងដែរ៕

ប្រភព ៖ iOne/Knongsrok