មិនមែនទើបតែមានទេ! ការពត់ធ្មេញ មានតាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះ

ការពត់ធ្មេញបានក្លាយជារឿងធម្មតាទៅហើយនៅក្នុងសម័យនេះ ព្រោះបច្ចេកវិទ្យាកាន់តែទំនើបប៉ុន្តែមានភ័ស្តុតាងដែលបង្ហាញថាការពត់ធ្មេញមានតាំងពីសម័យបុរាណមកម្ល៉េះ។ វាស្តាប់ទៅគួរអោយចម្លែកចម្លែកណាស់ដែលគំនិតនៃការពត់ធ្មេញនេះត្រូវបានគេរកឃើញតាំងពីសតវត្សរ៍មុនៗ ព្រោះមនុស្សសម័យនោះក៏ចង់បានធ្មេញត្រង់និងស្នាមញញឹមល្អឥតខ្ចោះដែរ ប៉ុន្តែពួកគេបានធ្វើវាដោយឧបករណ៍ចម្លែកៗ។

1

យោងតាមការរកឃើញខាងបុរាណវិទ្យា គ្រោងឆ្អឹងម៉ាំមីមួយចំនួនត្រូវបានគេរកឃើញមានបំណែកដែកជាប់នឹងធ្មេញរបស់ពួកគេ។ អ្នកស្រាវជ្រាវបាននិយាយថាខ្សែដែលធ្វើពីស្បែកសត្វដែលត្រូវបានគេហៅថា “ ពោះវៀនឆ្មា” ត្រូវបានគេយកភ្ជាប់ទៅនឹងធ្មេញ ហើយគួរបញ្ជាក់ផងដែរថាមានផ្នូរមួយនៅប្រទេសអេហ្ស៊ីប ដែលត្រូវបានគេរកឃើញថាសាកសពនោះយកលួសមាស ចងធ្មេញដើម្បីអោយត្រង់។

នៅសម័យនោះមិនមានការជឿនលឿនណាមួយក្នុងវិធីតំរឹមធ្មេញនោះទេ រហូតដល់សតវត្សរ៍ទី ១៨។ នៅឆ្នាំ ១៧២៨ លោក Pierre Fauchard បានសរសេរសៀវភៅមួយដែលមានចំណងជើងថា “ ពេទ្យធ្មេញ” ហើយនិយាយអំពីឧបករណ៍មួយដែលមើលទៅដូចជាសម្រាប់ការពារធ្មេញនិងជួយអោយធ្មេញស្ថិតក្នុងទីតាំងត្រឹមត្រូវ។ក្រោយមកនៅឆ្នាំ ១៧៥៧ លោកបានកែលម្អឧបករណ៍នោះអោយប្រសើរជាងមុន ហើយថែមទាំងស្រាវជ្រាវឃើញថាធ្មេញដុះទាល់គួរតែត្រូវយកចេញដើម្បីចៀសវាងការកើនឡើងនៃធ្មេញ។

3

នៅដើមទសវត្ស ១៩០០ ការពត់ធ្មេញបានក្លាយជាមួយរឿងដែលពេញនិយម ប៉ុន្តែដង្កៀបសម្រាប់ពត់ធ្មេញនៅតែមានតម្លៃថ្លៃហើយមិនមែនគ្រប់គ្នាសុទ្ធតែអាចទិញវាបាននោះទេ។ ទន្តពេទ្យខ្លះបានប្រើបង់រុំដែលធ្វើពីវត្ថុធាតុដើមផ្សេងៗគ្នា ដើម្បីយកមករុំជុំវិញធ្មេញ ហើយបន្ទាប់មកក៏ភ្ជាប់វាជាមួយហ្នឹងខ្សែ។ ពេទ្យធ្មេញភាគច្រើនប្រើភ្លុកស្ពាន់ឬស័ង្កសីធ្វើជាខ្សែ ប៉ុន្តែអ្នកជំងឺដែលមានលទ្ធភាពព្យាបាលថ្លៃៗនៅសម័យនោះចូលចិត្តប្រើខ្សែប្រាក់ ឬមាសជាដើម។

4

ការបិតដង្កៀបនៅលើធ្មេញ គឺជារបកគំឃើញដ៏ធំបំផុតក្នុងទសវត្សឆ្នាំ ១៩៧០ ដែលធ្វើអោយការព្យាបាលមិនសូវឈឺចាប់និងមានផាសុកភាពជាងមុន។ដោយសារបច្ចេកទេសធ្មេញមានភាពប្រសើរឡើងប្រាក់ មាស និងលោហធាតុផ្សេងទៀតត្រូវបានជំនួសដោយដែកអ៊ីណុក ដែលធ្វើឱ្យដង្កៀបមានតំលៃសមរម្យនិងងាយស្រួលពត់ជាងមុន ៕

5

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ SreyNoch Long

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក