ងើបមកចេះតែឈឺខ្នង ចុកក នេះដល់ពេលផ្លាស់ប្ដូរមកគេងរបៀបត្រឹមត្រូវ ៤ នេះហើយ

ការគេង ប្រសិនអ្នកមិនសូវយកចិត្តទុកដាក់ចេះតែប្រើប្រាស់ខ្នើយដែលមិនមានស្តង់ដារ ចេះតែគេងបែរទៅនេះបែរទៅនោះខុសរបៀប នោះអ្នកនឹងឧស្សាហ៍មានអាការៈឈឺឆ្អឹងឆ្អែង ឬចុករោយកខ្លាំងក្រោយងើបពីគេង។

តាមពិតទៅ ការគេង ក៏មានរបៀបដ៏ត្រឹមត្រូវរបស់វាដែរ ហើយអ្នកអាចសាកល្បងបានត្រឹមតែរយៈពេលខ្លី អ្នកនឹងបានឃើញប្រសិទ្ធភាព៖

៤) កុំគេងខ្នើយទាបពេកឬអត់ខ្នើយ

11

ត្រូវតែមានខ្នើយមកកល់ចន្លោះក្រោមក ឬគេងឲ្យបានពេញមួយតួក្បាល ដោយមិនអាចគេងដោយអត់ខ្នើយ ឬបញ្ឆិតក្បាលបន្តិចអ្វីនោះទេ ព្រោះបើអ្នកធ្វើខុស នឹងនាំឲ្យអ្នកឆាប់ចុករោយក។

៣) បែរទៅតាមមុំដ៏ត្រឹមត្រូវ

22

ក្នុងការបត់បែនទៅរកមុំខ្លះ វាធ្វើឲ្យរាងកាយឈឺចុកចាប់ ហើយអ្នកឆាប់ដឹងលឿនទេ អ៊ីចឹងត្រូវប្រញាប់ប្តូរទៅមុំថ្មី ដែលជួយឲ្យរាងកាយមានអារម្មណ៍ថាសុខស្រួលហើយ សឹមគេង។

២) ត្រូវរកខ្នើយមកកៀបសងខាងជើង

33

អ្នកគួរមានទម្លាប់យកខ្នើយមួយមកដាក់ក្រោមជង្គង់ទាំងពីរ នៅពេលអ្នកគេងបែរខ្នង នោះវាជួយឲ្យយើងមិនឈឺចាប់ផ្នែកត្រគាក។

១) ដាក់ខ្នើយក្រោមជើង

4(1)

ពេលដែលអ្នកគេងផ្ងារធម្មតា ចូរអ្នករកខ្នើយមួយមកដាក់ក្រោមជង្គង់ ដើម្បីឲ្យរាងកាយមានតុល្យភាពទម្ងន់គ្រប់គ្រាន់ និងបញ្ចៀសការឈឺចាប់នានា៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

Optimized by Optimole