ក្បួនហុយស៊ុយ! វត្ថុទាំង៥យ៉ាងនេះ គួររៀបចំឱ្យបានល្អ កុំឱ្យពេលបើកទ្វាផ្ទះទៅឃើញ នាំឱ្យមានបញ្ហា កើតការមិនសប្បាយក្នុងគ្រួសារ និងការធ្វើការរកស៊ីជួបបញ្ហាបរាជ័យ

ជាការពិតណាស់ ការដាក់វត្ថុទាំងនេះនៅក្បែរមាត់ទ្វាផ្ទះ ជារឿងដែលអ្នកគួរតែកែប្រែផ្លាស់ប្ដូរ ព្រោះថាបើបន្តទុកបែបនេះ នៅពេលដែលបើកទ្វាផ្ទះទៅឃើញរបស់ទាំង៥នេះ វាពិតជាមិនល្អសម្រាប់ហុយស៊ុយផ្ទះរបស់អ្នកឡើយ វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ ផ្លូវចិត្ត រួមទាំងហុងស៊ុយនៃការធ្វើការ រកស៊ីរបស់អ្នកផងដែរ។

១. កញ្ចក់

គ្រួសារជាច្រើនចូលចិត្តដាក់ទូរដាក់ស្បែកជើង និងកញ្ចក់នៅខាងស្តាំទ្វារ ដើម្បីងាយស្រួលរកពាក់មុនពេលចេញទៅក្រៅ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែរៀបចំដាក់កញ្ចក់ឱ្យបានត្រឹមត្រូវ ទើបអាចនាំមកនូវលាភសំណាងដល់ម្ចាស់ផ្ទះ។

ទ្វារចូលគឺជាកន្លែងសម្រាប់ស្វាគមន៍សំណាង និងវិបុលភាព។ ទន្ទឹមនឹងនេះ កញ្ចក់មានឥទ្ធិពលឆ្លុះបញ្ចាំង។ ដូច្នេះការដាក់កញ្ចក់នៅមាត់ទ្វារ នឹងធ្វើឱ្យទ្រព្យសម្បត្តិគ្រួសារត្រូវបានឆ្លុះបញ្ចាំងនិ ងចេញទៅក្រៅដែលជះឥទ្ធិពលអាក្រក់ដល់ហុងស៊ុយផ្ទះរបស់អ្នកយ៉ាងខ្លាំង។

Screen Shot 2021 06 12 At 11.43.39 AM

២. ធុងសំរាម

ធុងសំរាមដាក់នៅជិតច្រកចូល អាចងាយស្រួលសម្រាប់ការរស់នៅ។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាធាតុដែលផ្ទុកឥទ្ធិពលអាក្រក់ច្រើន រំខានដល់តុល្យភាពហុងស៊ុយនៅក្នុងផ្ទះ។ ដូច្នេះសូមកុំទុកសំរាមចោលនៅជាប់នឹងទ្វារ ឬនៅមុខផ្ទះ។ ទ្វារផ្ទះគឺជាតំបន់មួយដែលត្រូវការសម្អាតដើម្បីបង្កើតអារម្មណ៍ស្វាគមន៍ និងជួយសំណាងល្អដល់ម្ចាស់ផ្ទះ។

៣. នាឡិកា

ការបើកទ្វារចូលក្នុងផ្ទះ ហើយឃើញនាឡិកាច្បាស់ៗនោះ វាមិនមែនជារឿងដែលល្អនោះឡើយ។ នាឡិកានេះកាន់ជាមួយវាទាំងអត្ថន័យនៃការចាប់ផ្តើម និងចុងបញ្ចប់។ សំណាង និងពរជ័យដែលមកដល់ផ្ទះអាចបញ្ចប់នៅពេលនាឡិកាដាក់នៅមាត់ទ្វារ។ លើសពីនេះទៀត យោងតាមក្បួនហុងស៊ុយការទុកពេលវេលានៅតាមតំបន់ទ្វារមានន័យថា ម្ចាស់ផ្ទះបដិសេធមិនឱ្យព្រះនៃទ្រព្យសម្បត្តិមកផ្ទះ។

Screen Shot 2021 06 12 At 11.43.44 AM

៤. ទុកកម្រាលព្រំកខ្វក់នៅមុខទ្វា

សព្វថ្ងៃនេះមានគ្រួសារជាច្រើនទុកកំរាលព្រំនៅមុខទ្វារផ្ទះ ដើម្បីជួយផ្លាស់ប្តូរស្បែកជើងដោយមិនចាំបាច់ជាន់ដី។ នៅក្នុងហុងស៊ុយព្រំទ្វាត្រូវបានគេចាត់ទុកថាត្រូវបានគេប្រើដើម្បីរារាំងសំណាងអាក្រក់ និងរារាំងពួកគេមិនឱ្យចូលក្នុងផ្ទះ។ ទោះយ៉ាងណាព្រំទ្វារមិនអាចដាក់តាមអំពើចិត្តបានទេ។

ព្រំកខ្វក់ដែលទុកចោលនៅខាងមុខផ្ទះ ធ្វើឱ្យប៉ះពាល់ដល់មុខផ្ទះទាំងមូល និងប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះ។ ដូច្នេះត្រូវប្រាកដថាអ្នកត្រូវបានសម្អាត និងហាលឱ្យបានស្ងួតជាទៀងទាត់។

៥. ដាំដែកគោលនៅលើទ្វា

យើងអាចមើលឃើញក្រុមគ្រួសារជាច្រើន ចូលចិត្តយកដែកគោលនៅដាំលើទ្វាឈើ ដើម្បីងាយស្រួលព្យួររបស់របរ។ ទោះយ៉ាងណា នេះគឺជាអ្វីដែលចាស់ៗតែងតែហាមប្រាមជាប្រចាំ។ គេនិយាយថា ទ្វាឈើគឺជាឬសគល់នៃសំណាងរបស់ផ្ទះ។ ការដាំដែកគោល ធ្វើឱ្យទ្វាមានរន្ធ ឬចំហនៅវានឹងបណ្តាលឱ្យសំណាងបាត់បង់។ ដូច្នេះកុំដាច់ខាតកុំយកដែកគោលទៅដាំនៅលើទ្វាផ្ទះឱ្យសោះ៕

* ព័ត៌មានសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ប្រភព ៖ Phunutoday/Knongsrok