តេស្តអនាគត! តើថ្ងៃមុខ​ អ្នកនឹងក្លាយជាអ្នកម៉ាក់បែបណា?

តើអ្នកគិតថា អ្នកម៉ាក់មួយណា ដែលផ្ដល់នូវភាពកក់ក្ដៅដល់កូនខ្លាំងជាងគេ នោះវានឹងបង្ហាញឱ្យឃើញថា អនាគតទៅ អ្នកនឹងក្លាយជាអ្នកម៉ាក់បែបណា?

Screen Shot 2021 06 13 At 1.25.51 PM

1. អ្នកម៉ាក់ទី 1

បើទោះបីជាអ្នកពេលនៅលីវ មិនទាន់មានប្ដីមានកូន អ្នកប្រៀបដូចជាសេះមួយក្បាលដែលចេះតែបោលមិនឈប់ក៏ពិតមែន តែជាក់ស្ដែង អ្នកក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការលះបង់ចោលគ្រប់យ៉ាង ដើម្បីបង្កើតនូវពិភពលោកដ៏តូចមួយសម្រាប់ជីវិតរបស់អ្នក។

អ្នកនឹងក្លាយជាស្ត្រីមេផ្ទះដ៏ល្អ និងពូកែក្នុងការចម្អិនម្ហូបអាហារ ជាអ្នកម៉ាក់ និងប្រពន្ធដ៏ល្អ ដែលអាចមើលថែ និងរៀបចំផ្ទះសម្បែងបានយ៉ាងប្រណិត។ អ្នកចង់ឱ្យមនុស្សជាទីស្រឡាញ់របស់អ្នក មានសុភមង្គល រីករាយ និងសន្តិភាពនៅក្នុងដៃ ដោយការយកចិត្តទុកដាក់របស់អ្នក។

2. អ្នកម៉ាក់ទី 2

អ្នកប្រាកដជាក្លាយជាម្តាយដ៏ល្អម្នាក់ នៅពេលអ្នកតែងតែមើលថែរក្សាកូនដោយដៃផ្ទាល់របស់អ្នក អ្នកបង្រៀនពួកគេឱ្យរស់នៅប្រកបដោយទំនួលខុសត្រូវ និងចែករំលែកអំណរ និងទុក្ខសោកជាមួយពួកគេ។ មិនខ្លាចភាពកខ្វក់ មិនខ្លាចសត្វល្អិត មិនខ្លាចខ្មោច ... នៅចំពោះមុខកូនៗ អ្នកនឹងក្លាយជាម្តាយដ៏រឹងមាំ អាចនិយាយបានថា អ្នកខ្លាំងក្លាមិនចាញ់ប៉ាៗនោះឡើយ។

អ្នកក៏លះបង់ពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមក្នុងសកម្មភាពសាលារៀនជាមួយកូនៗរបស់អ្នក។ តើអ្វីទៅជាម្តាយដ៏អស្ចារ្យ! នោះអ្នកនឹងបានយល់ នៅពេលដែលអ្នកបានក្លាយជាអ្នកម៉ាក់របស់កូនៗ។

3. អ្នកម៉ាក់ទី 3

បន្ទាប់ពីរៀបការអ្នកមានស្វាមីជាទីស្រឡាញ់ និងកូនគួរឱ្យស្រឡាញ់ ជីវិតគ្រួសារនៅតែលំបាក ប៉ុន្តែមនុស្សគ្រប់គ្នានៅតែមានសុទិដ្ឋិនិយម និងរីករាយ។ គ្រួសារទាំងមូលនឹងជួបជុំគ្នារៀងរាល់ចុងសប្តាហ៍ តែងតែបង្កើតនូវពេលវេលាដ៏មានន័យជាមួយគ្នា កសាងនូវអារម្មណ៍កក់ក្ដៅ ដើម្បីផ្ដល់ឱ្យកូនៗរបស់អ្នក។ លើសពីនេះទៀតអ្នកនឹងផ្តោតលើការបង្រៀនកូនៗរបស់អ្នក នូវជំនាញសំខាន់ៗដូចជាការធ្វើម្ហូប ឬការការពារខ្លួនជាដើម។

4. អ្នកម៉ាក់ទី 4

អ្នកតែងតែមានភាពរីករាយ និងមហិច្ឆតាសម្រាប់អាជីពរបស់អ្នក។ ទោះបីជាអ្នករៀបការហើយក៏ដោយ ក៏អ្នកនឹងមិនបោះបង់ការងាររបស់អ្នកចោលដែរ ដូច្នេះអ្នកប្រាកដជាមិនមែនជាម្តាយដែលនៅតែផ្ទះ មើលថែទាំកូនៗដូចម្ដាយដទៃនោះឡើយ។ អ្នកមិនចង់ប្រើអាពាហ៍ពិពាហ៍ជាលេស ហើយបោះបង់ផ្លូវដែលអ្នកត្រូវដើរជាដាច់ខាត។ តែយ៉ាងណា អ្នកក៏អាចបែងចែកពេលវេលាគ្រប់គ្រាន់ សម្រាប់ការងារ និងគ្រួសារ ប៉ុន្តែបញ្ហានេះ វាពិតជាធ្វើឱ្យអ្នកលំបាក នឿយហត់ និងកើតស្ត្រេសខ្លាំងណាស់។

ព្ឲអ្នកត្រូវចំណាយពេលច្រើនដើម្បីធ្វើការផង រកលុយផង និងត្រូវមើលថែទាំកូនៗទៀត ដែលជាហេតុធ្វើឱ្យអ្នក មិនសូវមានពេលគ្រប់គ្រាន់សម្រាប់កូនៗរបស់អ្នកនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងក្រសែភ្នែករបស់កូនៗ អ្នកនៅតែជាម្តាយ ដ៏អស្ចារ្យ ព្រោះអ្នកតែងតែផ្ដល់ឱ្យពួកគេនូវគ្រប់យ៉ាង មិនដែលខ្វះខាតនោះឡើយ៕

ប្រភព ៖​ iOne/Knongsrok