មនុស្សពីរនាក់ គ្មានថ្ងៃបែកគ្នាឡើយ ឱ្យតែអ្នកទាំងពីរ រៀនយល់ និងអភ័យឱ្យគ្នា

មានគូស្នេហ៍មួយគូ ស្រឡាញ់គ្នាជាច្រើនឆ្នាំហើយ តែខាងប្រុសមិនដែលសួរនាំ រករឿង ប្រចណ្ឌហួងហែងមិត្តស្រីគាត់ទេ ... ដែលជាហេតុធ្វើឱ្យមិត្តស្រីរបស់គាត់គិតមករហូត អាចប្រហែលមកពីគាត់ មិនស្រឡាញ់នាងសោះទើបមិនប្រចណ្ឌ... ស្រឡាញ់នាងតិចៗកំដរអារម្មណ៍ ទើបមិនហួងហែង... មិនខ្វល់ពីនាង ទើបមិនសួរនាំច្រើន ... ធុញទ្រាន់នឹងនាងទើបមិនដែលរករឿង ឬចង់ឈ្លោះជាមួយនាង ... ថ្ងៃមួយ មិត្តស្រីក៏ដាច់ចិត្តសុំសង្សារនាងបែកគ្នា តែមុននឹងបែក នាងក៏សួរទៅមិត្តប្រុសរបស់នាងនូវសំណួរដែលនាងឆ្ងល់ និងលាក់ទុកក្នុងចិត្តជាយូរ ៖

13cbf31ff2470c1e5491b7680e312af7

ស្រី ៖ បងដែលស្រឡាញ់អូនទេ?

ប្រុស ៖ ត្រង់ណាដែលថា បងមិនដែលស្រឡាញ់អូន?

ស្រី ៖ គឺបងមិនដែលសួរនាំអូនទេ ពេលអូនទៅណាម្ដងៗ

ប្រុស ៖ បងមិនសួរនាំអូនច្រើន ព្រោះមុននឹងអូនទៅ អូនបានប្រាប់បងរួចហើយ ម្យ៉ាងវិញទៀត បើអូនទៅដើរលេង គឺបងចង់ឱ្យអូនបានសប្បាយចិត្ត បើអូនទៅធ្វើការ វាគឺជាការងារ ជាតួនាទី អូនក៏មានសិទ្ធក្នុងការដើរហើរ និងទៅណាមកណា អូនក៏ត្រូវការពេលវេលាផ្ទាល់ខ្លួនដែរ។

ស្រី ៖ ពេលអូនលេងជាមួយមិត្តភក្តិ ឬទៅណាមានពួកម៉ាកប្រុសៗ បងមិនដែលប្រចណ្ឌ ហួងហែងអូនទេ?

ប្រុស ៖ បងមិនប្រចណ្ឌ ព្រោះអូនជាសង្សារបង បងមិនហួងហែង ព្រោះបងដឹង ប្រុសៗទាំងនោះ គ្រាន់តែជាពួកម៉ាកអូន។

ស្រី ៖ បងមិនដែលឈ្លោះ រករឿងអូនទេ សូម្បីតែពេលខ្លះ អូនចង់ដឹង អូនកុហក ឬអូនរករឿងឈ្លោះជាមួយបងក៏ដោយ?

001ab34456f8c78598016b5250dab73c

ប្រុស ៖ បងមិនឈ្លោះជាមួយមនុស្សស្រីទេ ជាពិសេសគឺ មនុស្សស្រីដែលបងស្រឡាញ់បំផុត ហើយអូនកុហកបង បងក៏ដឹង តែបងស្រឡាញ់អូន បងប្រាប់ខ្លួនឯងហើយថា មិនថាអូននិយាយអ្វីក៏បងជឿអូនដែរ ព្រោះបងទុកចិត្តអូន ហើយបើអូនស្រឡាញ់បងមែន អូននឹងប្រាប់បងនៅថ្ងៃណាមួយមិនខាន ម្យ៉ាងទៀត បងដឹងថា ពេលដែលអូនកុហក អូនសុទ្ធតែមានហេតុផលរបស់អូន ....។ ដូច្នេះ មកដល់ថ្ងៃនេះ បងដឹងហើយថា អូនពិតជាស្រឡាញ់បងមែន គឺស្រឡាញ់មិនដែលប្រែប្រួលទេ ព្រោះអូនបានដាច់ចិត្ត និយាយប្រាប់បងហើយ ហើយក៏ដាច់ចិត្តសួរបងនូវសំណួរដែលអូនលាក់ទុកក្នុងចិត្តតែម្នាក់ឯងរហូតមក រហូតធ្វើឱ្យអូនខ្វាយខ្វល់ មិនសប្បាយចិត្តពេលខ្លះ ព្រោះអូនខ្លាច គឺខ្លាចបងមិនស្រឡាញ់អូន ... ហើយបងដឹងមករហូត តែបងមិននិយាយ ព្រោះបងដឹងថា ថ្ងៃណាមួយ អូននឹងមកសួរបង បញ្ជាក់ថា អូនពិតជាចង់ដឹង ចង់ជះនូវអារម្មណ៍ទាំងប៉ុន្មានមកលើបង បងក៏អូខេ ទទួលយកជានិច្ច ... ។

0aad30b12e443ba6f55b150f351ff621

ប្រុស ៖ បងឆ្លើយរួចហើយ អូនមានអីចង់និយាយជាមួយបងទៀតទេ?

ស្រី ៖ អត់មានទេ អស់ហើយ (អៀនងាកមុខចេញ)

ប្រុស ៖ ចុះគំនិតដែលចង់សុំបងបែកនោះ ហេតុអីមិននិយាយចេញមក?

ស្រី ៖ ហេតុអីបងដឹង អូនមិនទាន់បាននិយាយទេ?

ប្រុស ៖ ព្រោះបងនៅក្នុងចិត្តអូនរហូតមក ទើបបងអាចដឹងពីអូន និងទ្រាំជាមួយអូនរហូតមកដល់ពេលនេះ។

ស្រី ៖ បើអូនសុំបងបែក ដូចអូនព្រលែងទ្រព្យដ៏មានតម្លៃក្នុងជីវិតអូនឱ្យទៅអ្នកដទៃអ៊ីចឹង បើបងដឹងពីអូនយ៉ាងហ្នឹង បើអូននៅសុំបែកទៀត មានតែអូននេះឆ្កួត ... 🤣៕

មេរៀន ៖ ក្នុងរឿងស្នេហា មិនថាសង្សារ ឬប្ដីប្រពន្ធទេ មានរឿងអ្វីលាក់ទុកក្នុងចិត្ត ឆ្ងល់អី គួរតែនិយាយ សួរនាំគ្នាឱ្យដឹងច្បាស់ កុំឱ្យព្រោះតែកំហឹង និងអារម្មណ៍មិនល្អមួយឆាវ ធ្វើឱ្យទំនាក់ទំនងបែកបាក់ ... រឹតតែសំខាន់ បើស្រឡាញ់គ្នាមែន ត្រូវតែយល់ពីគ្នា ជឿជាក់ ទុកចិត្ត និងឱ្យតម្លៃដល់គ្នាទៅវិញទៅមក៕

អត្ថបទ ៖ pHknongsrok/Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Optimized by Optimole