មិនគួរមើលរំលង! នេះទម្លាប់ប្រចាំថ្ងៃ ៣ ដែលអាចជួយឲ្យស្រកទម្ងន់ដោយមិនដឹងខ្លួន

តាមពិតទៅការសម្រកទម្ងន់ មិនសុទ្ធតែពឹងផ្អែក ១០០ ភាគរយ ទៅលើការជ្រើសរើសរបបអាហារ ការហាត់ប្រាណនោះទេ ផ្ទុយទៅវិញវាក៏មានទាក់ទិននឹងទម្លាប់រស់នៅប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗផងដែរ។

ទាំងការឈរ អង្គុយ គេង រឿងសាមញ្ញៗទាំងអស់នោះ សុទ្ធតែជាកត្តាជះឥទ្ធិពលដល់ទម្ងន់រាងកាយរបស់អ្នក។ ខាងក្រោម Knongsrok បង្ហាញទម្លាប់សាមញ្ញ ៣ ដែលអ្នកចង់សម្រកទម្ងន់មិនគួរមើលរំលង៖

៣) ការដកដង្ហើម

1

កុំគិតថាវាអត់ប្រយោជន៍ ដោយការដកដង្ហើមចេញចូលតាមរយៈពោះ ពោលគឺដង្ហើមចេញចូលតាមមាត់ជំនួសការដកតាមច្រមុះ យូរទៅក៏អាចជួយឲ្យក្បាលពោះរាបស្មើបានដែរ។ ព្រោះការអង្គុយ ហើយដកដង្ហើមវែងៗចេញពីពោះនេះ ដូចជាការធ្វើលំហាត់ប្រាណមួយអ៊ីចឹងដែរ។

២) បម្លាស់ប្តូរសីតុណ្ហភាពទឹក

2(1)

កំឡុងពេលអ្នកងូតទឹក អ្នកអាចងូតទឹកត្រជាក់មុនខ្ទង់ ១ នាទីដំបូង រួចប្តូរមកជាទឹកក្ដៅឧណ្ហ៍ៗ ប្រមាណ ៣-៤ នាទីក្រោយវិញ។ ការអនុវត្តសាមញ្ញមួយនេះ ត្រូវបានអ្នកជំនាញស្រាវជ្រាវឃើញថា អាចជួយកំណត់ភាពលើសទម្ងន់របស់រាងកាយ ហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងជួយដល់ចង្វាក់បេះដូងឲ្យដើរល្អជាងមុន និងជួយសម្រួលសម្ពាធឈាមថែមទៀត។

១) ការម៉ាស្សា

3

តាមទម្លាប់នៅខាងប៉ែកអឺរ៉ុប គេរាប់ថាការជប់ខ្យល់នេះ ដូចជាការម៉ាស្សាមួយទៅវិញ ហើយវាក្រៅពីជួយឲ្យឈាមរត់ស្រួល បន្ថែមពីនេះក៏ជួយឲ្យស្រកទម្ងន់ថែមទៀតផង។ អ្នកអាចអនុវត្តវាដោយខ្លួនឯងបាននៅផ្ទះ ឬទៅកន្លែងម៉ាស្សាដែលមានជំនាញផ្ទាល់៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក