Sadio Mane បរិច្ចាគលុយ​សង់​មន្ទីរពេទ្យថ្មីមួយទៀតនៅ​ភូមិកំណើតរបស់ខ្លួនទទួលបានការគាំទ្រពីប្រធានាធិបតីសេណេហ្គាល់ពេញមុខពេញមាត់

តារាបាល​ទាត់របស់ក្រុមហង្សក្រហម Liverpool ខ្សែប្រយុទ្ធ Sadio Mane នៅតែបន្តជួយកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅស្រុកកំណើតរបស់គាត់គឺទីក្រុង Bambaly ប្រទេសសេណេហ្កាល់មិនដែលខាន។

E4XFhu XoAEEhkz

Sadio Mane បាននិយាយថាវាជាផ្នែកមួយនៃការដឹងគុណរបស់គាត់ចំពោះជីវិតដែលគាត់មាននៅពេលនេះដោយ ក្លាយជាកីឡាករបាល់ទាត់ដែលទទួលបានជោគជ័យជាមួយនឹងប្រាក់ចំណូលរាប់លានដុល្លារក្នុងមួយឆ្នាំ។

E4XFg YWQAMAV3b

កាលពីមុន Mane បានជួយសាងសង់អនុវិទ្យាល័យ និងផ្សារទំនើបមួយនៅក្នុងភូមិរបស់គាត់ក៏ដូចជាបានជួយទំនុកបម្រុងនូវសំភារៈចាំបាច់មួយចំនួនផ្សេងទៀត។ បច្ចុប្បន្ន Sadio Mane កំពុងផ្តោតលើការជួយបង្កើតមន្ទីរពេទ្យនៅក្នុងភូមិរបស់គាត់។ នៅពេលដែលគាត់បំពេញភារកិច្ចរបស់គាត់ជាមួយសេណេហ្កាល់នៅក្នុងប្រទេសហ្សំបៀ និង​Cape Verde ខ្សែប្រយុទ្ធ Liverpool រូបនេះបានបន្តជួបជាមួយប្រធានាធិបតីសេណេហ្គាល់។

E4XFgkUXoAANgME

ក្រៅពីការពិភាក្សាអំពីបញ្ហាវឌ្ឍនភាពបាល់ទាត់  Sadio Mane ក៏បានចូលរួមចំណែកក្នុងការសាងសង់មន្ទីរពេទ្យ និងបានជួយជាថវិកាក្នុងការទិញថ្នាំពេទ្យផងដែរ។

ប្រធានាធិបតី Macky Sall បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការថា៖ "កីឡាករជម្រើស​ជាតិសេណេហ្គាល់ Sadio Mane បានផ្លាស់ប្តូរទស្សនៈជាមួយប្រមុខរដ្ឋ ទាក់ទងនឹងការងារសប្បុរសធម៌រួមទាំងការសាងសង់មន្ទីរពេទ្យផងដែរ" ។

"យើងក៏បានសុំជំនួយពីបុគ្គលិកសុខាភិបាលរបស់ប្រទេសនេះផងដែរ។ យើងក៏បានផ្លាស់ប្តូរទស្សនៈគ្នា លើការ​សាងសង់ពហុកីឡដ្ឋានថ្មីសេណេហ្គាល់ និងការប្រកួតមិត្តភាពពីរលើកចុងក្រោយ"។

0_Sadio Mane Has Spent Over 500000 On A Hospital For His Village In Senegal

យោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិក មន្ទីរពេទ្យដែលសាងសង់នៅក្នុងទីក្រុង Bambaly នឹងបម្រើដល់ ៣៤ ភូមិជុំវិញ។ វាសំខាន់ណាស់សំរាប់ពួកគេ។

មានម្តងនោះ Sadio Mane បានរៀបរាប់ពីស្ថានភាពលំបាករបស់អ្នកភូមិដែលនៅជុំវិញដែលជាកន្លែងដែលមនុស្សជាច្រើននៅតែសំរាលកូននៅផ្ទះតាមរបៀបឆ្មបបុរាណ ពីព្រោះមន្ទីរពេទ្យនៅឆ្ងាយណាស់។ បន្ទាប់មកទៀត Mane ក៏បានរៀបរាប់ពីបទពិសោធន៍ឈឺចាប់ដែលឃើញឪពុកស្លាប់ដោយសារជំងឺដែលជាលទ្ធផលមិនអាចចូលមន្ទីរពេទ្យបាន។

"នៅពេលនោះខ្ញុំមានអាយុ ៧ ឆ្នាំ។ ខ្ញុំគ្រាន់តែចង់លេងបាល់ទាត់ ហើយបន្ទាប់មកបងប្អូនជីដូនមួយខ្ញុំបានមកជួបខ្ញុំហើយនិយាយថា" Sadio ឪពុករបស់អ្នកបានស្លាប់ហើយ "។

“ ខ្ញុំបានឆ្លើយថាៈ“  តើ​អ្នក​កំពុងតែ​លេងសើច​ឬ? ”

"មុនពេលឪពុកខ្ញុំស្លាប់គាត់មានជំងឺពីរបីសប្តាហ៍" ។

គ្មានមន្ទីរពេទ្យទេ​យើង​បន្ត​ព្យាបាលគាត់​ដោយ​ប្រើថ្នាំបុរាណ។ វាជួយកាត់បន្ថយជំងឺរបស់គាត់ក្នុងរយៈពេល ៣ ឬ ៤ ខែដែរ។

EVEy8q XsAUxYxi

"ភ្លាមៗបន្ទាប់ពីនោះការឈឺចាប់បានកើតឡើងម្តងទៀត។ នៅពេលនោះយើងគ្មានថ្នាំពីគ្លីនិកទេ ពីព្រោះមិនមានមន្ទីរពេទ្យនៅBambalyទេ។ ពួកគេត្រូវនាំឪពុកខ្ញុំទៅភូមិមួយទៀត ដើម្បីជួយសង្គ្រោះគាត់ប៉ុន្តែវាមិនបានជោគជ័យទេ" ។

"នៅពេលខ្ញុំនៅតូច ឪពុកខ្ញុំតែងតែនិយាយថាគាត់មានមោទនភាពចំពោះខ្ញុំ។ ឪពុកខ្ញុំជាបុរសដែលមានចិត្តធំធេង" ។

"បន្ទាប់ពីគាត់បានទទួលមរណភាព វាមានឥទ្ធិពលយ៉ាងខ្លាំងមកលើខ្ញុំ និងក្រុមគ្រួសារទាំងមូល" ។

“ ខ្ញុំបានប្តេជ្ញាចិត្តនឹងខ្លួនឯង ខ្ញុំត្រូវខិតខំអស់ពីសមត្ថភាពដើម្បីជួយម្តាយរបស់ខ្ញុំ។ ប៉ុន្តែរឿងនោះពិតជាពិបាកណាស់សម្រាប់អ្នកដែលត្រូវធ្វើព្រោះអ្នកនៅក្មេងណាស់។ ”

“ ខ្ញុំចាំបានថាប្អូនស្រីរបស់ខ្ញុំកើតនៅផ្ទះ ព្រោះមិនមានមន្ទីរពេទ្យនៅក្នុងភូមិរបស់ខ្ញុំទេ។ វាជាស្ថានភាពសោកសៅបំផុត។ ហើយខ្ញុំចង់សាងសង់មន្ទីរពេទ្យ ដើម្បីផ្តល់ក្តីសង្ឃឹមដល់ប្រជាជននៅទីនេះ។ ”

Asdio 1

ថ្មីៗនេះ Sadio Mane បានបញ្ជាក់ថា“ មន្ទីរពេទ្យនេះគឺជាសញ្ញានៃការដឹងគុណរបស់ខ្ញុំចំពោះអ្នកទាំងអស់គ្នា ហើយវាគឺសម្រាប់អ្នករស់នៅក្នុង Sédhiou” ។

យោងតាមរបាយការណ៍បានឱ្យដឹងថា Sadio Mane បានចំណាយថវិកាប្រហែល ៥០០ លាន FCFA ឬប្រហែល ៤៥៥,០០០ ផោនដើម្បីសាងសង់មន្ទីរពេទ្យ។

នេះជាលើកទីមួយនៅក្នុងភូមិរបស់គាត់ដែលនឹងមានស្ថាប័នសុខាភិបាល និងបរិក្ខាសុខភាពពេញលេញដែលមានមណ្ឌលសុខភាពសម្ភព សេវាកម្មពិគ្រោះយោបល់និងច្រើនទៀត៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN