គ្រូបង្វឹក​វៀតណាមថា​ ឡើង​កាន់​តែ​ខ្ពស់ កម្រិតនៃ​ការ​ប្រកួតប្រជែងកាន់​តែ​ខ្លាំងសម្រាប់​វៀតណាម

បន្ទាប់ពីទទួលបានកៅអី​ឡើងទៅវគ្គជម្រុះជុំទី ៣ នៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ លោក Park Hang-seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមបានទទួលស្គាល់ថាភារកិច្ចខាងមុខនឹងមានការប្រកួតប្រជែងកាន់​តែខ្លាំង។

7 1542618721 1200x0 2077 1543380309 1

ជម្រើសជាតិវៀតណាមបានបង្កើតប្រវត្តិសាស្រ្តនៅពេលពួក​គេ​បាន​ឡើង​ទៅ​វគ្គជម្រុះជុំទី ៣ FIFA World Cup តំបន់អាស៊ី ។ ពួក​គេឡើង​ទៅ​ក្នុងមាន​ជាក្រុមចំណាត់ថ្នាក់លេខ ២ ល្អបំផុតជជាមួយប្រទេសចំនួន ១១ ផ្សេងទៀតសម្រាប់ការប្រកួតជុំនេះ។ លោក Hang-seo នៅសប្តាហ៍នេះបាននិយាយថា៖“ ក្រុមដែលយើងនឹងត្រូវប្រកួតនៅជុំចុងក្រោយគឺល្អ​ជាង​ពួក​យើង​មួយ​កម្រិត” ។

Park Hang Seo Pelatih Vietnam_865gxt67n3ds1obpusqou3lxw

"ខ្ញុំបាននិយាយជាមួយកីឡាកររួចហើយ។ វាមានភាពខុសគ្នាខ្លាំងរវាងកម្រិតនៃជុំចុងក្រោយ និងជុំទី ២ ។ ខ្ញុំដឹង ព្រោះខ្ញុំបានឆ្លងកាត់វា។ វានឹងមានបញ្ហាប្រឈមជាច្រើន ប៉ុន្តែខ្ញុំនឹងព្យាយាម។ វានឹងក្លាយជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់កីឡាករក្នុងការប្រកួតប្រជែងជាមួយក្រុមកំពូល ៗ នៅអាស៊ី"។

ការចាប់ឆ្នោតជ្រើសរើសពូលសម្រាប់ជុំទី ៣ នឹងធ្វើឡើងនៅទីស្នាក់ការកណ្ដាលរបស់ AFC នៅថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២១ ដែលមាន ១២ ក្រុមត្រូវបែងចែកជា ២ ពូលមាន ៦ ក្រុម។

Ucq17yu2dmn0mts3ov9q

ក្រុមលេខ១​និង​លេខ២ មកពីពូលនីមួយៗនឹងឡើង​ទៅ​យក​កៅអី​ជុំផ្ដាច់ព្រ័ត្រ FIFA World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា។ វគ្គជម្រុះជុំទី ៣ នៃការប្រកួតជម្រុះ FIFA World Cup ឆ្នាំ ២០២២ នឹងត្រូវធ្វើឡើងនៅចន្លោះថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២១ និងថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២២ ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN