បាល​ទាត់​អាស៊ាន៖ Ben Davis បដិសេធមក​លេង​នៅ​លីគកំពូលថៃ

កូនកាត់ថៃ-អង់គ្លេសវ័យក្មេង Ben Davisបានបដិសេធព័ត៌មានចចាមអារ៉ាម​ដែល​ថា​រូបគេ​នឹង​មកលេងនៅលីគកំពូលថៃរដូវកាលក្រោយបន្ទាប់ពីលេងឱ្យក្លឹប Fulham កាលពីរដូវកាលមុន។

730x480 Img 12577 Gelandang Fulham U 23 Ben Davis Instagramatchangsuek

តាម​ប្រភព​ព័ត៌មាន  Ben Davis មិនទាន់បន្ត​កុងត្រា​ជាមួយ Fulham ដែល​ទើប​តែ​ធ្លាក់ចេញ​ពី​ពាន​រង្វាន់ Premier League រដូវ​កាល​មុន។ កីឡាករវ័យ២០ឆ្នាំរូបនេះលេងឲ្យ​ឈុត U23 របស់ Fulham ក្នុង​ Premier League 2 ប៉ុន្តែ​កម្រ​បាន​លេង​ក្នុង​ឈុត​១១នាក់ដំបូងណាស់។

Ben Davis Thailand

រូប​គេ​ត្រូវ​ទម្លាក់​មក​លេង​ក្នុង​តំបន់​បម្រើការពារពេល​ចូល​លេង​ម្ដងៗ ខណៈតំណែងហ្ស៊ីរបស់​គាត់​បម្រើប្រយុទ្ធ ឬ​តំបន់​លេខ​១០។  Ben Davisគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដើមកំណើតថៃដែលបានលេងឱ្យក្លឹបនៅ Premier League ខណៈដែល​កីឡាករម្នាក់​ទៀត​ឈ្មោះ Thanawat Suengchitthawon លេងឱ្យក្លឹប Leicester City ហើយកីឡាកររូបនេះក៏មិនបានបង្ហាញខ្លួននៅពេលថៃជួបម៉ាឡេស៊ីនាពេលថ្មីៗនេះ។ នៅកម្រិតអន្តរជាតិ Davis បានសំរេចចិត្តលេងជម្រើស​ជាតិថៃទោះបីមានលិខិតឆ្លងដែនសឹង្ហបូរី និងអង់គ្លេសក៏ដោយ។

BenDavis 1100x733

គាត់បានជួយក្រុម U-23 របស់ថៃក្នុងពានរង្វាន់ AFC U-23 កាលឆ្នាំ ២០២០ ព្រមទាំងបានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ២ លើកនិងជួយឲ្យថៃឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN