តើ Glazers ទទួលបានការទូទាត់ភាគលាភសម្រាប់រដូវកាល 2020/21ពី Manchester United ប៉ុន្មានលានផោន?

Man United បានប្រកាសថា ពួកគេនឹងផ្តល់ប្រាក់សំណងយ៉ាងពេញលេញដល់ម្ចាស់ភាគហ៊ុនរបស់ពួកគេ សម្រាប់រដូវកាល ២០២០/២១ ដែលក្នុងនោះរាប់បញ្ចូលទាំងថវិកាមួយចំនួនដល់ក្រុមត្រកូល Glazers ។

1_GettyImages 97918360

ម្ចាស់ក្លិប United ទាំងអស់ត្រូវបានគេកំណត់ថានឹងទទួលបានប្រាក់ប្រហែល ២៣ លានផោនក្នុងការទូទាត់ភាគលាភសម្រាប់រដូវកាលមុនដែលក្លិបាន​ចំណេញ។ ទឹកប្រាក់ប្រហែល ១១ លានផោនបាន​បែកចែករួចហើយ ខណៈប្រាក់ដែលនៅសល់នឹងត្រូវបង់នៅខែកក្កដាខាងមុខ។

F8baa428 192a 4ddf A1f1 Bb7b4489f6d8

លោក Joel Glazer បាននិយាយអំពីបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុរបស់ United ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ប៉ុន្តែបានបដិសេធមិននិយាយច្រើនឡើយអំពី​ភាគលាភរបស់​គាត់ នៅក្នុងការ​បើកវេទិកាជួបជុំអ្នកគាំទ្រនាពេលថ្មីៗនេះដែលបង្ហាញថាវាយុត្តិធម៌សម្រាប់​លោក​និង​ក្លិបហើយ។

1201

លោកក៏បានសន្យាផងដែរថា ពួកគេនឹងធ្វើការវិនិយោគដ៏អត្ថន័យក្នុងការជ្រើសរើសកីឡាករ និងជួយកសាងក្រុមឲ្យខ្លាំងមួយ ដែលអាចប្រកួតប្រជែងដណ្តើមតំណែងលីគ​កំពូលអង់គ្លេស​ និង​ពាន​រង្វាន់កំពូល ៗនៅ​អឺរ៉ុបនៅរដូវកាលក្រោយ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN