ផ្លូវការ៖ ជម្រើស​ជាតិ​កម្ពុជាជួប​កោះហ្គាមក្នុងវគ្គ​ជម្រុះ Playoff ពានរង្វាន់ AFC Asian Cup 2023

តាម​រយៈ​ការ​ចាប់ឆ្នោត​ពី​ទីស្នាក់ការរបស់​សហព័ន្ធកីឡាបាល់ទាត់​ទ្វីបអាស៊ី ក្រុមជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ជួបក្រុមកោះហ្គាម ក្នុង​វគ្គ​ជម្រុះ Playoff ពាន​រង្វាន់ AFC Asian Cup 2023 ។

Screenshot_1

ចំណែកមួយគូ​ទៀត​គឺ​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី​នឹង​ត្រូវ​ជួប​ជម្រើស​ជាតិ​ឆាយនីសតៃប៉ិ។ សម្រាប់កាលបរិច្ឆេទប្រកួត​វិញនឹង​ត្រូវ​លេង​២​ជើង​ដោយ​ជើង​ទី​មួយ​លេង​នៅ​ថ្ងៃ​ទី០៧ ខែ​កញ្ញាឆ្នាំ២០២១ ខណៈជើង​ទី២​ជួប​គ្នានៅ​ថ្ងៃ​ទី ១២ខែតុលាឆ្នាំ២០២១។ សម្រាប់​វគ្គ​នេះ! ក្រុម​ដែល​ឈ្នះទាំងពីរ​ជើង​ចំនួន​២​ក្រុម​នឹង​ឡើង​ទៅ​បង្គ្រប់​២​កៅអីដែល​នៅ​សល់ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី៣​ដែល​មាន​២២ក្រុម​កំពុងរង់ចាំ​ជាស្រេច។

Ryrvcfaz1bg7ylbidagi

ដោយ​ឡែក​សម្រាប់​ការ​ប្រកួតវគ្គ​ជម្រុះ Playoff នេះ​គឺ​មិន​ទាន់​ដឹង​ថា​តើ​ត្រូវ​ប្រកួត​ក្នុង​ប្រទេស​កម្ពុជា​ឬ​ទឹក​ដី​កណ្ដាល​នោះ​ទេ។ ខណៈដែល​មាន​១៣​ក្រុម​រង់ចាំ​ជាស្រេច​នៅ​ជុំផ្ដាច់​ព្រ័ត្រ​ ការ​ប្រកួត​ជុំ​ទី​៣​នឹង​រើស​យក​១១ក្រុម​ដើម្បីឡើង​ទៅតែ​ម្ដង៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN