កិច្ចព្រមព្រៀងរវាង​ Man Utd និង​ Sancho នឹងដល់ភាគបញ្ចប់នៅ​អាទិត្យក្រោយ

Man United ត្រូវបានគេរំពឹងថានឹងបញ្ចប់កិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខាយក Jadon Sancho ពីក្លិប Dortmund នៅសប្តាហ៍ក្រោយនេះបើយោងតាមសំដីរបស់អ្នកកាសែត Paul Hirst ដែលអាចទុកចិត្តបាន។

60c488cc4255d

បិសាចក្រហម Manchester United បានដាក់សំណើជាទឹក​ប្រាក់ចំនួន ៨៥ លានអឺរ៉ូ (៧២.៥ លានផោន) តែត្រូវបាន Borussia Dortmund ច្រាន​ចោល ប៉ុន្តែក្លិបទាំងពីរមានឆន្ទៈក្នុងការសម្របសម្រួលដើម្បីទទួលបានកិច្ចព្រមព្រៀងមួយឲ្យ​សម្រេច​ជោគជ័យ។

EelEE_gX0AEfQQP

អ្នក​កាសែត​ខាងលើបានបន្ត​ទៀត​ថា កិច្ចព្រមព្រៀង​នឹង​បញ្ចប់​នៅ​អាទិត្យក្រោយ ប៉ុន្តែ​ការ​ប្រកាសផ្លូវការ​នឹង​មិន​អាច​ធ្វើ​ក្នុង​ពេល​ឆាប់ៗនេះ​ទេ ដរាប​ណា​ Jadon Sancho មិន​ទាន់​ចប់​ភារកិច្ចជាមួយជម្រើស​ជាតិ​អង់គ្លេស​ក្នុងព្រឹត្តិការណ៍ Euro2020។

Jadon Sancho Futuro Dortmund 290821

Man Utd ផ្ដល់កិច្ចសន្យារយៈពេល ៥ ឆ្នាំ ហើយកីឡាករអង់គ្លេសរូបនេះក៏​យល់​ព្រមរួច​ហើយដែរ ដោយ United ត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់ចំនួន ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍សម្រាប់ថ្លៃកម្លាំងពលកម្ម។

Sancho នឹងស្ថិតក្នុងចំណោមកីឡាករ​នា​ចូល​ចំនួន៣​ឬ៤​នាក់​នៅ​រដូវ​កាល ខណៈដែលលោក Ole Gunnar Solskjaer ចង់ពង្រឹងបិសាចក្រហមអាចប្រជែងពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស និង​ពាន​រង្វាន់​ដទៃ​ទៀត​បាន៕

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN