អីគេ! Van de Beek ចង់​ទៅ​ចូល​រួម​ជាមួយ Arsenal ?

តាមការរាយការណ៍ពី​កាសែតមួយបានឲ្យដឹងថា Donny van de Beek ចង់នៅ Premier League បន្ត​ទៀត ប្រសិនបើគាត់ចាកចេញពីក្រុម Manchester United នៅរដូវក្តៅនេះ។

Donny Van De Beek4

យោងតាមប្រភពពី FCInterNews ដែលជាប្រភពលំដាប់ទី ៣ នៃប្រទេសអ៊ីតាលី បានអោយដឹងថា De Beek ពេញចិត្តក្នុងការចូលរួមជាមួយក្រុម Arsenal ទោះបីជាមានការចាប់អារម្មណ៍ពីក្រុមបីនៃក្របខ័ណ្ឌ Serie A ក៏ដោយ។

Brighton & Hove Albion V Manchester United Premier League

ក្លិប Inter Milan, AC Milan និង AS Roma របស់លោក Jose Mourinho ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍នឹងកីឡាករវ័យ ២៤ ឆ្នាំរូបនេះចំពេលដែលគាត់មិនមានពេលវេលាលេងគ្រប់​គ្រាន់នៅ Old Trafford កាលពីរដូវកាលមុន។

Screenshot_2

ទោះបីជាភ្នាក់ងាររបស់ Van de Beek បានរិះគន់ពាក្យចចាមអារាមអំពីការចាកចេញកាលពីដើមខែនេះក៏ដោយ វាពិតជាពិបាកក្នុងការមើលឃើញថាក្រុមបិសាចក្រហមរបស់ខ្សែបម្រើនេះអាចឲ្យគាត់​ទទួលបានឱកាសលេងនៅរដូវកាលក្រោយបាន​គ្រប់​គ្រាន់ លើកលែងតែ Paul Pogba ចាកចេញពីក្លឹប៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN