Ronaldo ឆ្លើយតប​ទៅ​កាន់លោក​ Ali Daei ក្រោយ​វីរបុរស​ជម្រើស​ជាតិ​អ៊ីរ៉ង់ផ្ញើសារអបអរសាទរគាត់​ក្រោយតាម​ទាន់​កំណត់​គ្រាប់បាល់

ខ្សែប្រយុទ្ធនិង​ជាវីរបុរសអ៊ីរ៉ង់ Ali Daei បានអបអរសាទរដល់កីឡាករ Cristiano Ronaldo ដែលបានបង្កើតកំណត់ត្រាក្នុងនាមជាកីឡាករបាល់ទាត់ស៊ុត​បញ្ចូលទីច្រើន​ជាងគេនៅក្នុងពិភពបាល់ទាត់ តាម​ស្មើកំណត់​ត្រាយូរអង្វែងរបស់​គាត់។

60d491820b528

Ronaldo រកបានពីរគ្រាប់ពីការស៊ុតបាល់ប៉េណាល់ទីក្នុងការប្រកួតជម្រុះពូល F នៃពានរង្វាន់ Euro2020 ដែលព័រទុយហ្កាល់ស្មើ​ជាមួយបារាំង២-២កាលពីរាត្រីថ្ងៃពុធ ហើយ​២​គ្រាប់​ធ្វើឲ្យ​គាត់​រក​បាន ១០៩ គ្រាប់ឲ្យជម្រើស​ជាតិព័រទុយហ្គាល់ហើយ។ ក្នុងន័យនេះ Ali Daei បានផ្ញើសារទៅអ្នកស្នងតំណែងចុងក្រោយរបស់គាត់ដោយ​មានការ​ជូនពរផង​ដែរ។

203664187_3486274894809277_7592695728844884130_n

Daei បានសរសេរនៅលើបណ្តាញសង្គម Instagram ថា៖“ សូមអបអរសាទរដល់ Cristiano ដែលឥឡូវនេះនៅ​សល់​តែ​មួយ​គ្រាប់​ទៀត​ប៉ុណ្ណោះក្នុង​ការ​បំបែកកំណត់​ត្រា​រកបាន​គ្រាប់​បាល់​ច្រើន​ជាង​គេបំផុត​ក្នុងក្នុង​ជម្រើស​ជាតិផ្នែកបុរស” ។

 

View this post on Instagram

 

A post shared by Ali Daei (@alidaei)

"ខ្ញុំមានកិត្តិយសដែលសមិទ្ធិផលដ៏អស្ចារ្យនេះគឺជាកម្មសិទ្ធិរបស់ Ronaldo ដែលជាម្ចាស់ជើងឯកបាល់ទាត់ដ៏អស្ចារ្យ និងជាមនុស្សដែលយកចិត្តទុកដាក់ បំផុសនិងជះឥទ្ធិពលដល់ជីវិតទូទៅនៅទូទាំងពិភពលោក"។

203664187_3486274894809277_7592695728844884130_n

តែយ៉ាងណា! Cristiano Ronaldo បាន​សរសេរសារឆ្លើយតបទៅ​វិញ​ថា៖"ម្ចាស់​ជើងឯកពិតប្រាកដ​នៅ​តែ​ជាម្ចាស់​ជើងឯករៀងរហូត។ ខ្ញុំពិត​ជាមានមោទនកភាពដែលមានអានពាក្យពេចន៍បែបនេះ​ពី​អាយដលដ៏​អស្ចារ្យដូជជាអ្នក។ អរគុណ! Ali Daei"។

201795598_203686918424297_8448419025720896323_n

Daei ដែលបច្ចុប្បន្នមានអាយុ ៥២ ឆ្នាំត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ឆ្នើមម្នាក់របស់អាស៊ី ហើយគាត់បានស៊ុត​បាល់បញ្ចូន​ទី​បាន១០៩ ពីការ​បង្ហាញខ្លួន​ឲ្យ​ជម្រើស​ជាតិ​អ៊ីរ៉ង់ ១៤៩ ប្រកួត។ ការប្រកួតចុងក្រោយរបស់ Daei សម្រាប់អ៊ីរ៉ង់គឺនៅឆ្នាំ ២០០៦ ។

Untitled 1

បច្ចុប្បន្ន Ronaldo អាយុ ៣៦ ឆ្នាំគឺជាកីឡាករបាល់ទាត់ដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពានទ្វីបអ៊ឺរ៉ុប ដែលមាន ១៤ គ្រាប់នាំមុខអតីតកីឡាករឆ្នើមជម្រើស​ជាតិបារាំង Michel Platini​ ៥ គ្រាប់។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN