Manchester City នឹង​ទិញ​បាន​ Jack Grealish ក្នុង​តម្លៃបំបែកកំណត់​ត្រា១០០លានផោនក្រោយចប់ Euro2020

ខ្សែបម្រើ​ជម្រើស​ជាតិអង់គ្លេស Jack Grealish ជិតបានសម្រេច​ជោគជ័យក្នុង​ការ​ផ្ទេរទៅ​កីឡដ្ឋាន Etihad Stadium ខណៈដែល Manchester City ចុះកុងត្រា​យក​កីឡាកររូបនេះក្នុងតម្លៃបំបែកកំណត់​ត្រា ដេលមានទឹកប្រាក់ចំនួន ១០០ លានផោន។

3610d86d 9c4c 42f3 8717 54bfea8a15d8

យោងតាមប្រភពព័ត៌មានពីគេហទំព័រ talkSPORT បានឱ្យដឹងថាការផ្ទេរបំបែកកំណត់ត្រារបស់ខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះស្ថិតក្នុងដំណាក់កាល“‘as good as done’,” ។

លោក Pep Guardiola បានកំណត់គោលដៅរបស់គាត់​ដោយចាត់​ទុក Grealish ជាកីឡាករ​នាំ​ចូល​ឲ្យ​ខានតែបាននៅរដូវក្តៅនេះ ខណៈដែលគាត់មានគម្រោងការពារតំណែងជើងឯក Premier League របស់ក្លឹប និងចុងក្រោយគាត់ជំរុញឲ្យក្លិបពានរង្វាន់ Champions League ។ កិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ចប់បន្ទាប់ពី Euro ២០២០ ដែលបច្ចុប្បន្ន Grealish កំពុងជាប់កត្តព្វកិច្ចឱ្យអង់គ្លេស។

Image

ទោះបីជា Aston Villa បានប្រកាសជាសាធារណៈថាកីឡាករវ័យ ២៥ ឆ្នាំរូបនេះនៅសល់កុងត្រាបច្ចុប្បន្នរយៈពេល ៤ ឆ្នាំទៀត ហើយមិនមែន​ជាកីឡាករសម្រាប់លក់ ប៉ុន្តែ​ការផ្ទេរចេញកាន់តែខិតជិតមកដល់ហើយ។

លោក Jim White បានទម្លាយព័ត៌មាន ដោយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ TalkSPORT នៅព្រឹកថ្ងៃសុក្រនេះដោយនិយាយថា៖“ យោងតាមប្រភពព័ត៌មាន talkSPORT បានឱ្យដឹងថា Jack Grealish ទៅកាន់ Man City គឺល្អដូចដែលបានធ្វើអ៊ីចឹង"។

NINTCHDBPICT000657134560 E1622910851577

“ Villa មិនបានបញ្ជាក់ឲ្យច្បាស់​ពីកុងត្រានោះទេ ហើយក៏គ្មានការបញ្ជាក់ណាមួយចេញពី Man City ដែរ ប៉ុន្តែប្រភពព័ត៌មាន TalkSPORT ប្រាប់ខ្ញុំថាវាល្អ

“ តម្លៃខ្លួនគឺ ១០០ លានផោនហើយ Jack Grealish នឹងចូលរួមជាមួយ Manchester City ។ ខ្ញុំទទួលបានព័ត៌មាននៅពេលខ្ញុំចេញផ្សាយ ហើយវាជិតដល់ពេលបញ្ចប់ ហើយវាជិតរួចរាល់ហើយ»។

NINTCHDBPICT000660998027 E1624532574654

តម្លៃកុងត្រាផ្ទេរ ១០០ លានផោននឹងបំបែកកំណត់ត្រានៃការផ្ទេររបស់អង់គ្លេស ដែលបច្ចុប្បន្នមានចំនួន ៨៩ លានផោននៅពេលដែល Paul Pogba បានចុះហត្ថ​លេ​ខា​ជាថ្មីសម្រាប់ក្រុម Manchester United ពីក្លឹប Juventus កាលពីឆ្នាំ ២០១៦ ។ ទោះយ៉ាងណារបាយការណ៍បានបង្ហាញថាទឹកប្រាក់ ១០០ លានផោនក៏អាចត្រូវបាន​បំបែកដែរ ប្រសិនបើ Harry Kane ចូលរួមជាមួយ City ក្រោយចាកចេញ Tottenham នៅរដូវក្តៅនេះ។

England Portraits   UEFA Euro 2020

Grealishមាន​ព័ត៌មានជាប់​ទាក់​ទង​ផ្ទេរមក​លេង​នៅ Manchester United ដែល​ជាគូប្រជែង​ City ជា​យូរ​មក​ហើយ​ប៉ុន្តែ​ក្លិប​មាន​កីឡដ្ឋាន​ឈ្មោះ Old Trafford ហាក់​មិន​អើពើរ​នោះ​ទេ ពី​ព្រោះ​បួក​គេ​កំពុងជាប់​ដៃលើ​កិច្ចព្រមព្រៀងជាមួយ Jadon Sancho៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN